Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​រថយន្ត​ស៊ីទែន​ដឹក​សាំង បង្ក​វិនាសកម្ម​ធ្ងន់ធ្ងរ នៅ​ខេត្ត​បុរី​រុំា​

បានផុស

នៅ

​ប្រេងសាំង​ចំណុះ​ប្រមាណ ១៥ ០០០ លីត្រ បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទាំង​នៅ​​លើ​ផ្លូវ​សាធារណៈ ក៏ដូចជា​នៅ​ក្នុង​ប្រព័ន្ធ​លូ​ទឹក​ស្អុយ​ក្រោម​ដី បន្ទាប់ពី​មានការ​ប៉ះទង្គិច​ជាមួយនិង​រថយន្ត​សណ្តោង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ការផ្សាយ​របស់​សារព័ត៌មាន ​ក្នុង​ប្រទេស​ថៃ​ បាន​ឲ្យ​ដឹង​ថា ករណីនេះបានកើតឡើងនា​វេលា​ម៉ោង ១១ និង ៤៥ នាទី កាល​ពី​យប់​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ​ត្រង់ចំណុច​ផ្លូវបំបែក​មួយកន្លែង ក្នុង​ភូមិ​សាស្ត្រ​ស្រុក ណង​គី ខេត្ត​បុរី​រុំា ប្រទេស​ថៃ រវាង​រថយន្ត​ស៊ីទែន​ដឹក​សាំង ចំណុះ ៤៥ ០០០ លីត្រ ជា​មួយ​និង​រថយន្ត​សណ្តោង​កង់​១៨ ដែល​មាន​ដឹក​ទោចក្រយាន ពេញ​ទាំង​មុខទាំង​ក្រោយ។​

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ​រថយន្ត​ស៊ីទែន​ដឹក​សាំង បាន​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​រថយន្ត​សណ្តោង បណ្តាល​ឲ្យ​ធ្លាយ​ស៊ីទែន​មួយ​កំណាត់ ( ធ្លាយ​សាំង ១៥ ០០០ លីត្រ ) ហើយ​​​ផ្ទុះ​​ឆាបឆេះ​ឡើង ស្រប​ពេល​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀងរលឹម​ផង​នោះ ធ្វើ​ឲ្យ​ប្រេងសាំង​ហូរ​ពាស​វាល​ពាស​កាល​ចូល​ទៅ​ក្នុង​ផ្ទះ​​​ ដែល​នៅ​ជិតខាង និង​ធ្លាក់​ទៅ​ក្នុង​ប្រព័ន្ធ​លូ​ក្រោម​ដី បង្ក​ទៅជា​អគ្គិភ័យ​យ៉ាង​ពេញបន្ទុក ព្រោះ​ភ្លើង​ដែល​ឆេះ​ចេញពី​ប្រព័ន្ធ​លូ​ក្រោម​ដី បាន​ហូរ​ទៅ​ឆ្ងាយ​ជាង ១ ០០០ ម៉ែត្រ ហើយ​អណ្តាត​ភ្លើង ដែល​ឆេះ​ចេញពី​ក្រោម​ដី​មាន​កម្ពស់​រហូតដល់ ៣ ម៉ែត្រ​ បង្ក​ការខូចខាត​​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​អគារ​ពាណិជ្ជកម្ម និង​ឆេះ​រថយន្ត​ ដែល​ពលរដ្ឋ​ចត​ខាង​មុខ​ផ្ទះ សរុប​ប្រមាណ ជាង ៥០ គ្រឿង។​

​តាម​ការ​បក​ស្រាយ​ពី​អ្នកបើកបរ​រថយន្ត​ស៊ីទែន ឈ្មោះ អា​ភិ​ណាន់ បានឲ្យ​ដឹងថា ប្រេងសាំង​នេះ​ គឺ​លោក​ត្រូវ​ដឹក​ចេញពី​ខេត្ត រ៉ាក់យ៉ង ទៅកាន់​ខេត្ត ស៊ីសាកេ​ត ​។​

​នៅក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ ក្រុង​អង្គភាព​ជំនាញ​បាន​ចុះ​ទប់ស្កាត់ និង​បាញ់​ទឹក​ពន្លត់​ ​ដោយ​បាន​ប្រើប្រាស់​ពេលវេលា​ប្រមាណ​ជាង​១៣​ម៉ោង ទើប​អាច​គ្រប់គ្រង​សភាពការណ៍​បាន៕

អត្ថបទ៖ សោ និយម​រ័ត្ន

សូមចុចអាន៖ ​បង្ក្រាបអ្នកចែកចាយថ្នាំញៀន ដកហូតជិតមួយគីឡូក្រាម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ២០ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម