បង្ក្រាបអ្នកចែកចាយថ្នាំញៀន ដកហូតជិតមួយគីឡូក្រាម​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បង្ក្រាបអ្នកចែកចាយថ្នាំញៀន ដកហូតជិតមួយគីឡូក្រាម​

Published

on

ជនសង្ស័យនិងសារធាតុញៀនទម្ងន់ជិតមួយគីឡូក្រាម ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន​កាល​ពី​ថ្ងៃទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​មុខ​វត្ត​ន​ន្ទ​មុនី ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​១ សង្កាត់ស្ទឹងមានជ័យ​ទី​២​។​

​សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា ក្នុងពេលចុះល្បាតត្រួតពិនិត្យ នា​វេលាម៉ោង​១១:០០​នាទី កាល​ពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ តាមបណ្ដាយផ្លូវព្រះ​មុនី​រ៉េត លុះដល់​មុខ​វត្ត ន​ន្ទ​មុនី ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ក៏​បាន​ឃាត់​ជនសង្ស័យ​០២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក់វ៉េវ ពណ៌​ខ្មៅ​ឆែក ត្រួត​ពិនិត្យ​រក​ឃើញ​ក្រាម​ស ថ្លា ចំនួន​១០​កញ្ចប់តូច និង​០១ កញ្ចប់​ធំ​លាក់​ទុក នៅ​ក្នុង​ហោប៉ៅខោ។​

ជនសង្ស័យ បានសារភាពថា យកថ្នាំញៀនទាំងអស់ទៅឲ្យ ឈ្មោះ សុខ លីន ហើយភ្លាមៗនោះ ស្រាប់តែជនសង្ស័យ ឈ្មោះ សុខ លីន បានដើរចេញមកពីក្នុងវត្ត ក៏បានឃាត់ខ្លួនយកទៅ សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង។ ក្រោយពីស្ដាប់ចម្លើយសារភាពរួចមក សមត្ថកិច្ច បន្តទៅឆែកឆេរ នៅបន្ទប់ជួលលេខ១៦ផ្លូវលំ ភូមិ​ដំណាក់​ធំ​១ សង្កាត់ស្ទឹងមានជ័យ​ទី​២ ខណ្ឌ មានជ័យជាបន្ទប់ជួលរបស់ ឈ្មោះ សុខ លីន និង ឈ្មោះ ហុង បូរី រកឃើញក្រាមសថ្លា ចំនួន​០៩​កញ្ចប់ថង់ធំបន្ថែមទៀត​។ ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាង សំណុំ​រឿង​ចាត់​ការតាម​នីតិវិធី ៕

​អត្ថបទ៖ ន​រា

សូមចុចអាន៖ ​សមត្ថកិច្ច​ឃាត់​ខ្លួន​​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត​កែបម្នាក់ ​គំរាម​ហែកកេរ្តិ៍ និង​កំហែង​ទារ​ប្រាក់​តាម Facebook

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម