សុខភាព
វិធីសាស្ត្រទាំង ៧ ដើម្បីការរក្សាសុខភាពតម្រងនោម!
តម្រងនោម (Kidneys) ជាសរីរាង្គគូរ(ឆ្វេងនិងស្តាំ) ដែលមានរាងដូចទៅនឹងគ្រាប់សណ្តែក ស្ថិតនៅចន្លោះសងខាងនៃឆ្អឹងកង និងស្ថិតនៅក្រោមឆ្អឹងប្រអប់ទ្រូង។

ក) តម្រងនោម មានមុខងារសំខាន់ៗដូចជា៖
– ជាទម្រង់ចម្រោះជាតិពុល និង កាកសំណល់ពីក្នុងឈាមហើយបញ្ចេញចោលតាមទឹកនោម
– ធានាលំនឹងសារជាតិទឹក និងអេឡិចត្រូលីតក្នុងសារពាង្គកាយ
– ផលិត អ័រម៉ូន (Rennin, Erythropoietin) អង់ស៊ីម និងជាតិវីតាមីនមួយចំនួន ដែលចូលរួមដល់ការគ្រប់គ្រង សម្ពាធឈាម ផលិតគ្រាប់ឈាមក្រហម និងធានាដល់ការលូតលាស់និងភាពរឹងមាំនៃឆ្អឹង។

ខ) ដោយសារតួនាទីដ៏សំខាន់ មិនអាចខ្វះបានបែបនេះហើយ ទើបយើងគួរយល់ដឹងពី វិធីថែរក្សាសុខភាពតម្រងនោមរបស់យើង តាមរយ៖
១- ពិសាទឹកឲ្យបានគ្រប់គ្រាន់ពី ២,៥លីត្រ ទៅ ៣លីត្រក្នុងមួយថ្ងៃ ដើម្បីទប់ទល់នឹងការបាត់បង់ជាតិទឹក កាត់បន្ថយនិងការពាររលាកផ្លូវទឹកនោម និង គ្រួសតម្រងនោម។

២- ពិសាអាហារ ដែលមានប្រយោជន៍ចំពោះសុខភាព ដូចជា បន្លែ និងផ្លែឈើស្រស់។ កាត់បន្ថយការបរិភោគអាហារផ្អែមពេក ឬក៏ប្រៃ ដើម្បីការពារនិងគ្រប់គ្រងការលើសកម្រិតជាតិស្ករក្នុងឈាម និងការឡើងសម្ពាធឈាម។

៣- ធ្វើលំហាត់ប្រាណជាប់ជាប្រចាំ ដើម្បីធានាបាននូវទម្រង់រាងកាយមួយសមស្រប។

៤- ជៀសវាងការពិសាបារី និងស្រា ព្រោះអាចធ្វើឲ្យខូចខាតសរសៃឈាម និងប៉ះពាល់សុខភាពតម្រងនោម

៥- ជៀសវាងការប្រើប្រាស់ថ្នាំ ដែលគ្មានប្រភពច្បាស់លាស់ និងគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
៦- កាត់បន្ថយការស្ត្រេស និងសម្រាកឲ្យបានគ្រប់គ្រាន់
៧- ពិនិត្យ និងតាមដានឲ្យបានទៀងទាត់ នូវសុខភាព និង មុខងារតម្រងនោមជាមួយគ្រូពេទ្យឯកទេស និងជាពិសេសចំពោះលោកអ្នក ដែលមានជំងឺលើសឈាម ឬទឹកនោមផ្អែម ព្រោះថាជំងឺទាំងនេះ ជាមូលហេតុចម្បង
ដែលអាចបណ្តាលឲ្យទៅជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ប្រសិនបើមិនមានការព្យាបាលមួយត្រឹមត្រូវ និងជាក់លាក់។
សូមបងប្អូន ដែលមានបញ្ហាសុខភាព អញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសតម្រងនោម នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងចូលរួមពិភាក្សាអំពីវិធីសាស្ត្រនៃការបង្កា និងការព្យាបាលឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ យល់ដឹងពីជំងឺរលាកតម្រងនោមស្រួចស្រាវ!

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ