Connect with us

សុខភាព

អ្វី​ទៅជា​ជំងឺ​ទាក់ទង​នឹង​វិបត្តិ ​នៃ​ការ​ហូរ​ឈាម ឬ​ឈាមកក (maladies de l’hémostase)!

បានផុស

នៅ

​គឺជា​ប្រភេទ​ជំងឺ​មួយ​ចំនួន ដែល​តម្រូវការ​បច្ចេកទេស និង​បច្ចេកវិទ្យា​វិភាគ​វេជ្ជសាស្ត្រ​គ្រប់​ជ្រុងជ្រោយ មុននឹង​អាច​ធ្វើ​រោគវិនិច្ឆ័យ​ បាន​ប្រាកដ​ច្បាស់លាស់ ជាពិសេស​មុន​សម្រេច​អាច​ធ្វើ​ការវះកាត់​បាន ឫ​មិនបាន​។ អេ​ម៉ូ​ស្តា​ស (hémostase) គឺជា​ការចូលរួម​ដោយ​យន្តការ​ជា​លក្ខណៈ​ធម្មជាតិ ជាច្រើន​និង​សាំញ៉ាំ ដើម្បី​ធានា​បាន​ការ​ការពារ​នូវ​វិបត្តិ​ហូរ​ឈាម​ដោយ ឯកឯង និង បញ្ឈប់​ការ​ហូរ​ឈាម​ នៅ​ពេល​មាន​របួស​សរសៃឈាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) រោគសញ្ញា​ការ​ហូរ​ឈាម (maladies hémorragiques) ៖

​ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ជាំ​លើ​ស្បែក ការ​ហូរ​ឈាម​តាម​ច្រមុះ និង​តាម​អញ្ចាញធ្មេញ បន្ទោរ​បង់​ឈាម ឈាមរដូវ​ច្រើន​ជាដើម​។​

២) រោគសញ្ញា​ការ​កកស្ទះ​សរសៃឈាម (maladies thrombotiques) ៖

​ស្ទះ​សរសៃឈាម​អាក់ទែ ឬ សរសៃឈាម​វ៉ែន ជាពិសេស​សរសៃឈាម​បេះដូង សរសៃឈាម​សួត សរសៃឈាម​ខួរក្បាល និង សរសៃឈាម​អវយវៈ។​

៣) ប្រភព​ជំងឺ​ដែល​ទាក់ទង​ទៅ​នឹង​ការ​ហូរ​ឈាម ឬ​បញ្ហា​ឈាមកក ៖

– ជំងឺ​គ្រាប់​ឈាម​ប្លា​កែ​ត (thrombopénie ou thrombopathie)

– ជំងឺ​កង្វះ​កត្តា​ឈាមកក (déficit facteur de coagulation)

– ជំងឺ​អេ​ម៉ូ​ហ្វី​លី A ឬ B (hémophilis A ou B)

– ជំងឺ​កង្វះ​ហ្វី​ព្រី​ណូ​ហ្សែ​ន (dysfibrinogénémie)

– ជំងឺ​កង្វះ​វីតាមីន K (déficit en Vitamine K)

– ជំងឺ​ស្ទះ​សរសៃឈាម (thrombose)

– ជំងឺថ្លើម (insuffisance hépatique)

– ជំងឺ​ខ្សោយតម្រងនោម (insuffisance rénale)

– ការប្រើប្រាស់​ថ្នាំ​ដូចជា Aspirine, Anti-vitamine K, Héparine

៤) ការ​ធ្វើ​វិភាគ​ស្វែងរក​វិបត្តិ​អេ​ម៉ូ​សា្ត​ស (trouble de l’hémodtase) សំដៅ​ប្រ​យោ​ជ​ន៏ ៖

– ដើម្បី​រក​រោគវិនិច្ឆ័យ​ជំងឺ​ហូរឈាម ឫ​បញ្ហា​ឈាមកក​។​

– វាយតម្លៃ​ការ​ហូរ​ឈាម​មុន​ធ្វើការ​វះកាត់ (Bilan pré opératoire)​។​

– វាយតម្លៃ​ការប្រើប្រាស់​ថ្នាំ​ឈាមរាវ (Analyse des prises médicamenteuses)​។​

​បញ្ជាក់​៖ ដោយសារ​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការ​ផ្តល់ជូន​សេវា​វិភាគ កម្រិត​ខ្ពស់ ទាំង​គុណភាព និង​ប្រសិទ្ធភាព មន្ទីរ​ពិសោធន៍​វិភាគ​វេជ្ជសាស្ត្រ​ផ្នែក​ឯកទេស​ឈាម​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សម្រេច​បាន​នូវ​ការ​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​កម្រិត​បច្ចេកវិទ្យា​ខ្ពស់ ម៉ាស៊ីន​Sysmex CA 600 Series ព្រម​ជា​មួយ​នឹង​ប្រតិករ ដោយមាន​កិច្ចសហការ​ផលិត​ពី​ប្រទេស​ជប៉ុន​។ ផ្នែក​នេះ​ ផ្ទាល់​អាច​បម្រើ​សេវា​ផ្តល់​ជូន​លទ្ធផល​ពាក់ព័ន្ធ​នឹង​ជំងឺ​មកពី​វិបត្តិ​នៃ​ការ​ហូរ​ឈាម ឬ​ឈាមកក បាន​យ៉ាង​ឆាប់រហ័ស ជា​មួយ​នឹង​ប្រសិទ្ធិ​ភាព​ស្តង់ដារ​សកល​។​

” វិភាគ​ទាន់ពេល ដោយ​ភាពច្បាស់លាស់ នាំមក​នូវ​ការ​ព្យាបាល​មួយ ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​ទំនុកចិត្ត​! “៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ស្វែងយល់​ពី​ការ​គេង​មិន​លក់​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៨ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២០ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ៥៣ នាទី មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម