Connect with us

សុខភាព

ស្វែងយល់​ពី​ការ​គេង​មិន​លក់​!

បានផុស

នៅ

១) អ្វី​ទៅជា​ការ​គេង​មិន​លក់​?

​ការ​គេង​មិន​លក់​ គឺជា​ស្ថានភាព​ដែល​យើង​ពិបាក​គេង បើ​ទោះ​ជា​យើង​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​គេង​ក៏ដោយ​។ ការ​គេង​មិន​លក់​អាច​ជា​ការ​គេង​ក្រ​លក់ ការ​ភ្ញាក់​ច្រើនដង ឬ​ការ​ឆាប់​ភ្ញាក់​ហើយ​គេង​ទៅវិញ​មិន​លក់ ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) អ្វីខ្លះ​ជា​ផលវិបាក​នៃ​ការ​គេង​មិន​លក់​?

​ផល​ប៉ះពាល់​ខ្លះៗ​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​រួមមាន​៖

– ងងុយគេង​ នៅ​ពេល​ថ្ងៃ​

– អស់កម្លាំង​

– អារម្មណ៍​មិន​មូល​

– ការ​ចងចាំ​ចុះ​អន់ថយ​

– ពិបាក​សម្រេចចិត្ត​

– ឆាប់​ខឹង​មួម៉ៅ​

– អន្ទះអន្ទែង ងាយ​មាន​គ្រោះថ្នាក់​ផ្សេងៗ ជាដើម​។​

៣) អ្វីខ្លះ​ដែល​អាច​នាំ​ឲ្យ​គេង​មិន​លក់​?

​ការ​គេង​មិន​លក់ ​អាច​បណ្ដាលមកពី​មូលហេតុ​ច្រើនយ៉ាង ដូចជា​៖

– មូលហេតុ​ផ្លូវកាយ ក្រពះ​មិន​រំលាយ​អាហារ ការឈឺចាប់​លើ​រាងកាយ ជំងឺ​បេះដូង ជំងឺ​ហឺត រលាក​ឆ្អឹង​ប្រហោង​មុខ ជាដើម​។​

– មូលហេតុ​ផ្លូវចិត្ត មាន​អារម្មណ៍​តានតឹង ព្រួយបារម្ភ​ច្រើន មាន​អារម្មណ៍​ជ្រួលច្របល់ ខឹង​សម្បារ មាន​អារម្មណ៍​សោកសៅ ជាដើម​។​

– មូលហេតុ​ទាក់ទង​នឹង​របៀបរបប​រស់នៅ ផឹក​កាហ្វេ ឬ​តែ​ច្រើន ផឹកស្រា​នៅ​ពេល​យប់ ហូប​អាហារ​ច្រើនពេក​មុន​ចូល​គេង ជក់បារី​ច្រើន ធ្វើការ​ខ្លាំង​មុន​ចូល​គេង មិនសូវ​បាន​ហាត់ប្រាណ គេង​ថ្ងៃ​ច្រើន គេង​មិន​ទៀងពេល ជាដើម​។​

– មូលហេតុ​ទាក់ទង​នឹង​បរិស្ថាន កន្លែង​គេង​មាន​សំឡេង​រំខាន បរិយាកាស​អាប់អួ កន្លែង​គេង​មាន​ពន្លឺ​ខ្លាំង​ពេក រស់នៅ​គ្នា​ច្រើន ជាដើម​។​

៤) ការ​ព្យាបាល​ការ​គេង​មិន​លក់​

​ថ្វីបើ​ការ​គេង​មិន​លក់​ម្ដងម្កាល និង​ក្នុង​រយៈពេល​មួយ​ទៅ​ពីរ​ថ្ងៃ​អាច​ជា​រឿង​ធម្មតា ដែល​មនុស្ស​គ្រប់គ្នា​អាច​ជួបប្រទះ​ក៏ដោយ​ក្ដី ក៏​ការ​គេង​មិន​លក់​ញឹកញាប់ និង​ក្នុង​រយៈពេល​យូរ ទាមទារ​ឲ្យ​មានការ​ពិគ្រោះ និង​វាយតម្លៃ​ឲ្យ​បាន​ដិតដល់ ដើម្បី​ព្យាបាល​ទៅតាម​មូលហេតុ​ដែល​នាំ​ឲ្យ​គេង​មិន​លក់​។ ការប្រើប្រាស់​ថ្នាំ​ងងុយគេង​ដោយ​ចិត្ត​ឯង មិន​មែន​ជា​ជម្រើស​ល្អ​ទេ ព្រោះ​ការ​ប្រើ​វា​យូរៗ​ទៅ​អាច​បណ្ដាល​ឲ្យ​ប្រើ​លែង​ត្រូវ និង​ត្រូវ​ការ​ប្រើ​ថ្នាំ​កាន់​តែច្រើន​ទៅៗ​។​

​ប្រសិនបើ​លោកអ្នក​មានការ​រំខាន​ដោយ​បញ្ហា​គេង​មិន​លក់​យូរ សូម​មក​ទទួល​សេវា​ពិគ្រោះ និង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជា​គុណប្រយោជន៍​ដល់​សុខភាព​៕​

អត្ថបទ៖​ រស្មី

សូមចុចអាន៖ ​តើ​អ្នក​ត្រូវ​យល់ដឹង​អ្វីខ្លះ​អំពី ជំងឺរើម (herpes zoster/shingles)?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤០ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៤៥ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៤៦ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៤៩ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម