Connect with us

សុខភាព

ទំហំ​ក្បាល​កូន​ធំ​ប៉ុណ្ណា ទើប​មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន?

បានផុស

នៅ

ទំហំ​ក្បាល​កូន​ក្នុង​ផ្ទៃ​ធំ ជា​រឿង​គួរឲ្យ​ព្រួយបារម្ភ​សម្រាប់​ម៉ាក់​ៗ​ក្នុង​ការ​សម្រាល​តាម​ធម្មជាតិ។ វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​ទំហំ​ក្បាល​កូន​លើស​ពី ៩ សង់ទីម៉ែត្រ​ទៅ គ្រូពេទ្យ​មិន​ឲ្យ​សម្រាល​តាម​ធម្មជាតិ​ឡើយ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ដែល​មាន​ជំងឺ​ដក់ទឹក​ក្នុង​ខួរក្បាល គឺ​មិន​អាច​ព្យាបាល ឬ​ក្បាល​រួម​តូច​ដូច​ទារក​ដទៃ​ទៀត​ពេល​សម្រាល​បាន​ឡើយ។ ទារក​ខ្លះ​គ្មាន​ជំងឺ​អ្វី​ទាំងអស់ ប៉ុន្មាន​មក​ពី​គីឡូ​ធ្ងន់ ថ្លោស​ពេក ទើប​ក្បាល និង​ខ្លួន​ក៏​ធំ​តាម​នោះ​ដែរ។

ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់​ទៀត​ករណី​ក្បាល​កូន​ធំ​មាន​ហានិភ័យ​ខ្ពស់ចំពោះ​ម៉ាក់​ៗ​ ប្រសិនបើ​ជម្នះ​សម្រាល​តាម​ធម្មជាតិ។ ក្នុង​នោះ​មាន​ដូចជា​រហែក​មាត់ស្បូន រហែក​ទ្វារមាស ហើយ​បើ​សិន​ជា​ការ​ដាច់​រហែក​នោះ​ប៉ះ​ចំ​សរសៃ​ឈាម ប្រាកដជា​ហូរ​ឈាម​ខ្លាំង និង​មាន​គ្រោះថ្នាក់ ឬ​បើ​មិន​មាន​គ្រោះថ្នាក់​ព្រោះ​ការ​ហូរ​ឈាម ការ​ដាច់​រហែក​នៅ​តំបន់​ទ្វារមាស​នោះ ក៏​បង្ក​ជា​ឆ្លង​រោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការ​វាស់​ទំហំ​ក្បាល គឺ​វាស់​នៅ​ពេល​អេកូ​ពី​សៀត​ផ្កា​ខាង​ឆ្វេង​ទៅ​ខាង​ស្ដាំ កាល​ណា​លើស​ធម្មតា គ្រូពេទ្យ​សន្និដ្ឋាន​ថា​កូន​ក្បាល​ធំ​ហើយ។ កាលណា​គ្រប់​ខែ បើ​ទំហំ​ក្បាល​ទារក​លើស​ពី ៩ សង់ទីម៉ែត្រ ឬ​លើស ៩៥ មិល្លីម៉ែត្រ ចូល ១០០ មិល្លីម៉ែត្រ ឡើង​ទៅ​ចាត់​ទុក​ថា​ធំ​ហើយ។ ប៉ុន្តែ​នៅ​ពេល​សម្រាល​ឆ្អឹង​ក្បាល​កូន​អាច​បង្រួម​ចូល​គ្នា​បាន បើជាកូនទី២ ទី៣ អាចចេញមកបាន តែបើកូនដំបូងគឺពិបាកណាស់។

សម្រាប់​កូនកើតពីម្តាយមាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ធំ​ហួស​ពី​ធម្មតា​មិន​អាច​សម្រាល​បាន​ឡើយ ត្រូវ​សម្រាល​តាម​វិធី​វះកាត់​វិញ។ បើ​វាស់​ទំហំ​ក្បាល និង​អាង​ត្រគាក​ធំ​ជាង​មិន​អាច​ឆម្រាល​ចេញ​ឡើយ ហើយ​បើ​នៅ​បន្ត​ឲ្យ​ឈឺពោះ​យូរ ក្បាល​ដែល​បង្រួម​វិជ្ឈមាត្រ​តូច​យូរ ធ្វើឲ្យ​កូន​ខ្វះ​អុកស៊ីសែនក្នុង​ខួរក្បាល ទោះ​ជា​កើត​មក​កូន​អត់​ឆ្លាត កូន​មាន​ងាប់​កោសិកា​ខួរក្បាល មិន​មាន​ភាព​ឈ្លាសវៃ​ដូច​កូន​ដទៃ។

វេជ្ជបណ្ឌិត​តំណាង​គ្រូពេទ្យ​វះកាត់​រោគ​ស្ត្រី​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា​រូប​នោះ បន្ថែម​ទៀត​ថា កូន​ខ្លះ​ទំហំ​ក្បាល ឬ​ខ្លួន​មិន​ធំ​ប៉ុន្មាន​ទេ តែ​មកពី​ម៉ាក់​ៗ​មាន​មាឌ​តូច និង​ត្រគាក​មិន​ធំ​ល្អ​ទើប​ពិបាក​ក្នុង​ការ​សម្រាល​កូន​តាម​ធម្មជាតិ​បែប​នេះ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖អ្វី​ទៅជា​ជំងឺ​ទាក់ទង​នឹង​វិបត្តិ ​នៃ​ការ​ហូរ​ឈាម ឬ​ឈាមកក (maladies de l’hémostase)!

ចុចអាន៖ស្វែងយល់​ពី​ការ​គេង​មិន​លក់​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម