Connect with us

សុខភាព

ប្រុសៗមានទម្លាប់អាក្រក់ ៨ យ៉ាងនេះ អាចធ្វើឲ្យអត់កូន

បានផុស

នៅ

ប្ដី​ប្រពន្ធ​រៀបការ​យូរ​ហើយ​អត់​មាន​កូន អាច​មក​ពី​ខាង​ស្រី​ផង ខាង​ប្រុស​ផង ឬ​មិន​ដឹង​មូលហេតុ​ពិត​ប្រាកដ។ ចំពោះ​ប្រុសៗ​វិញ អាច​ពាក់ព័ន្ធ​នឹង​ទម្លាប់​អាក្រក់​មួយ​ចំនួន នេះ​តាម​ការ​អះអាង​របស់​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

១- ផឹកស្រា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផឹក​ស្រា​ច្រើន បង្ក​ផល​ប៉ះពាល់​សុខភាព​ច្រើន​ណាស់ ទាក់ទង​នឹង​ផ្លូវ​ភេទ​វិញ ផឹក​ស្រាធ្វើ​ឲ្យ​អ័រម៉ូន​តេស្តូតេរ៉ូន​ធ្លាក់​ចុះ ​នាំ​ឲ្យ​កើន​ឡើង​ការ​ប្រឈម​ជា​មួយ​បញ្ហា​លិង្គ​មិន​ឡើង​រឹង។

២- ជក់បារី

ជក់​បារី​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​គ្មាន​កូន​ដែរ ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព​ច្រើន​មុខ​ទៀត អ៊ីចឹងហើយ​ប្រុសៗ​ត្រូវ​តែ​កុំជក់​បារី ឬ​ផ្តាច់​បារី​ឲ្យ​បាន។

៣- ប្រើថ្នាំញៀន

ថ្នាំ​ញៀន​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ប្រុសៗ​ប្រើ​ថ្នាំ​ញៀន ធ្វើ​ឲ្យ​ពិបាក​មាន​កូន ព្រោះ​គ្មាន​មេ​ជីវិត ឬ​មេ​ជីវិត​ខ្សោយ។

៤- ក្រ​ចូល​គេង

ប្រុសៗ​គេង​មិន​គ្រប់​គ្រាន់ ឬ​ចូល​គេង​យប់​ជ្រៅ​ពេក ធ្វើ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​កើន​ឡើង និង​អាច​ប៉ះពាល់​ដល់​មេជីវិត។

៥- ប្រើថ្នាំច្រើន

ជា​ទូទៅ​ថ្នាំ ប្រើសម្រាប់​ព្យាបាល​ជំងឺ តែ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាពដែរ ប្រសិន​បើ​ប្រើមិន​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ។ នេះ​ហើយ​ជា​កត្តា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​មានកូន។

៦- សាប់ខ្លាំងពេក

ការ​បញ្ចេញ​ទឹក​កាម​ញឹក​ញាប់​ពេក ស្ទើរ​រាល់​ថ្ងៃ ក៏​ធ្វើ​ប៉ះពាល់​ដល់​គុណភាព និង​បរិមាណ​មេ​ជីវិត។ គ្រូពេទ្យ​ណែនាំ​ឲ្យ​រួមភេទ ២-៣ ដង/សប្តាហ៍ ប៉ុណ្ណោះ​ទើប​មេ​ជីវិត​ល្អ មាន​គ្រប់​គ្រាន់​សម្រាប់​បង្ក​កំណើត។

៧- ស្ត្រេស​ខ្លាំង​ពេក

ចំណែក​បញ្ហា​ស្រ្តេស អាច​បណ្ដាល​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​នៅ​ក្នុង​ខ្លួន បាត់​បង់​ចំណង់​លើ​គ្រែ ឯ​គុណភាព​មេ​ជីវិត​ចុះ​ខ្សោយ ឯ​លទ្ធភាព​បង្ក​កំណើត​ក៏​ថយ​ចុះ​ទៅ​តាម​នោះ​ដែរ។

៨-ស្លៀក​ខោរឹបពេក

ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ប្រុសៗ​ដែល​ចូល​ចិត្ត​ស្លៀក​រឹបៗ​ខ្លាំង​ពេក​អាច​ប៉ះពាល់​ដល់គុណភាព​មេ​ជីវិត។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ថ្នាំដូចក្រមុំផ្សាយលើបណ្ដាញសង្គម អាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ

ចុចអាន៖មករដូវចំថ្ងៃមានកម្មវិធី អាចផឹកស្រាបានអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហាម៉ាស់ បង្ហាញសញ្ញាគាំទ្របទឈប់បាញ់ និងយល់ព្រមដោះដូរចំណាត់ខ្មាំងជាមួយអ៊ីស្រាអែល

ព័ត៌មានជាតិ៥ ម៉ោង មុន

មេបញ្ជាការ​អាវុធហត្ថ​ខេត្តកោះកុង អំពាវនាវ​ឱ្យ​ផ្តល់ព័ត៌មាន​ពិតប្រាកដ​ ករណីមន្ត្រីក្រោមឱវាទ​ គ្មានក្រមសីលធម៌ ឬ ប្រព្រឹត្តអំពើ​ល្មើសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករ​ភូមិ​ភ្នំ​រីករាយ​ សប្បាយចិត្ត​ប្រមូល​ផល​ម្រះ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ៖ រដ្ឋផ្ទេរថវិកាជាង៤រយលាន ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រើសម្រាប់ដំណើរការគ្រឹះស្ថានសិក្សា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋថាមានការនាំចូលសាច់បង្កកខុសច្បាប់រាប់តោន ពីវៀតណាមចូលមកកម្ពុជាតាមច្រកត្រពាំងផ្លុង​

សន្តិសុខសង្គម២ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៤ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

Sokha Hotels

ព័ត៌មានពេញនិយម