សុខភាព
គុណប្រយោជន៍សុខភាព ៣យ៉ាង ពីអង្ករសម្រូបគ្រប់គ្នាគួរដឹង
គិតមកដល់សព្វថ្ងៃនេះ មានជាតិសាសន៍មិនតិចជាង១០០ទេ ដែលបានយកបាយជាអាហារគោល ហើយអ្វីដែលគេចាប់អារម្មណ៍នោះគឺផលប្រយោជន៍ដែលមាននៅក្នុងអង្ករសម្រួប ព្រោះថាអង្ករប្រភេទនេះមានការកែច្នៃតិច និងមានផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើន។ បើអ៊ីចឹងអង្ករសម្រូបមានប្រយោជន៍អ្វីខ្លះដល់សុខភាពអ្នកញ៉ាំ?
សម្បកខាងក្រៅរបស់អង្ករមានផ្ទុកទៅដោយវីតាមីន និងរ៉ែ ច្រើនប្រភេទ។ សម្បកខាងក្រៅនេះ នឹងបាត់បង់នៅពេលគេយកស្រូវចូលកែច្នៃក្នុងរោងម៉ាស៊ីនផលិតជាអង្ករស ខណៈអង្ករសម្រូបនៅមានសម្បកទាំងនេះ ដែលនាំឲ្យអង្ករសម្រូបមានផលល្អចំពោះសុខភាពជាងអង្ករស។

១.កាត់បន្ថយឱកាសកើតជំងឺទឹកនោមផ្អែម
អង្ករសម្រូបមានសន្ទស្សន៍កម្រិតជាតិស្ករទាប ដែលនេះមានន័យថាមិនធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងឡើងពេលញ៉ាំ។ ការសិក្សាបង្ហាញថា យើងញ៉ាំបាយពីអង្ករសម្រូបបីពេលក្នុងមួយថ្ងៃ ជួយកាត់បន្ថយឱកាសកើតជំងឺទឹកនោមផ្អែមប្រភេទ២ បានដល់ទៅ៣២ភាគរយ។
ការសិក្សារកឃើញទៀតថា ការញ៉ាំបាយពីអង្ករស បានបង្កើតឱកាសកើតជំងឺទឹកនោមផ្អែម ដោយថាអ្នកញ៉ាំបាយពីអង្ករសច្រើនអាចមានឱកាសកើតជំងឺទឹកនោមផ្អែមប្រហែល១៧ភាគរយ ច្រើនជាងអ្នកមិនសូវញ៉ាំអង្ករប្រភេទនេះ។

២.ជួយសុខភាពបេះដូង
សារធាតុចិញ្ចឹមល្អៗនៅក្នុងអង្ករសម្រួបជួយរក្សាសុខភាពបេះដូងរបស់យើងឲ្យនៅល្អ។ អង្ករសម្រូបសម្បូរទៅដោយជាតិសរសៃ អាចជួយកាត់បន្ថយហានិភ័យស្លាប់ដោយសារជំងឺបេះដូង។ អង្ករសម្រូបក៏មានផ្ទុកម៉ាញ៉េស្យូមខ្ពស់ ដែលអាចជួយយើងកាត់បន្ថយគ្រោះថ្នាក់ពីជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
ជារួម ការសិក្សាបង្ហាញថាការញ៉ាំអង្ករសម្រូប ឬគ្រាប់ធញ្ញជាតិផ្សេងៗទៀតអាចកាត់បន្ថយជំងឺបេះដូងបានដល់ទៅ២២ភាគរយ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់សរសៃឈាមខួរក្បាលប្រហែល១២ភាគរយ។
៣.ជួយរក្សាទម្ងន់បានល្អ
ការសិក្សាខ្លះបានលើកឡើងថា ការជ្រើសរើសយកអង្ករសម្រូបដាក់ក្នុងរបបអាហារជួយអ្នកលើសទម្ងន់ឲ្យស្រកគីឡូ និងជួយកាត់បន្ថយសន្ទស្សន៍ទម្ងន់រាងកាយ(BMI) ទៀតផង។ ដូចយើងដឹងហើយថា អង្ករសម្រូប មានជាតិសរសៃច្រើនជាងអង្ករស ហើយអាហារដែលមានជាតិសរសៃខ្ពស់ ធ្វើឲ្យយើងឆ្អែតបានយូរ នាំឲ្យយើងមិនសូវញាំអ្វីបន្ថែមបរិមាណកាឡូរីចូលក្នុងខ្លួន។ ដូចនេះហើយ បើយើងប្ដូរពីញ៉ាំបាយពីអង្ករស មកជាអង្ករសម្រូប នោះយើងនឹងអាចញ៉ាំអាហារតិច ដោយមិនមានអារម្មណ៍ឃ្លានខ្លាំងផង៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក
សូមចុចអាន៖ អ្វីទៅជាជំងឺទាក់ទងនឹងវិបត្តិ នៃការហូរឈាម ឬឈាមកក (maladies de l’hémostase)!

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក