Connect with us

សុខភាព

តើ​គួរ​ធ្វើ​យ៉ាងម៉េច ​ប្រសិន​បើ​​សង្ស័យ​ខ្លួនឯង​មាន​ផ្ទុក​វីរុសកូវីដ​​ ១៩ ?

បានផុស

នៅ

កូវីដ១៩ កំពុងតែវឹកវរនៅក្នុងប្រទេស​កម្ពុជា ​ម្ដង​ហើយ​ម្ដង​ទៀត បើ​ទោះបី​ជា​រាជរដ្ឋាភិបាល​មាន​វិធានការ​គ្រប់គ្រង​បាន​ល្អ​យ៉ាង​ណា​ក្ដី។ ប៉ុន្តែ​ ​ប្រសិន​បើ​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​នោះ​ទេ​​ ​មនុស្ស​នៅ​តែ​ប្រឈម​មុខ​នឹង​ជំងឺ​មួយ​នេះ​ដដែល។

ចំពោះ​អ្នក​ជំងឺ ​ត្រូវ​បាន​គេ​ណែនាំ​មិន​ឲ្យ​ទៅ​ឱសថ​ស្ថាន​ នៅ​តាម​ភូមិ​ឬ​ក្រុង​ដែល​របស់​ពួកគេ​រស់នៅ​ទេ ​ប្រសិន​បើ​ពួកគេ​មាន​ការ​ព្រួយបារម្ភ​និងសង្ស័យ​​ថា ខ្លួនឯង​មាន​ផ្ទុក​វីរុសកូវីដ១៩។

ពួកគេត្រូវតែទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យនិងធ្វើតេស្តស្វែងរករោគសញ្ញា តាមការប្រកាសរបស់ក្រសួងសុខាភិបាល។ក្នុង​វិធានការ​នេះដែរ ក្រសួង​សុខាភិបាល​ក៏បានអំពាវនាវដល់​ពលរដ្ឋ​ ឲ្យមកធ្វើ​តេស្ត​នៅ​ទីតាំង​ដែល​បាន​រៀបចំ ដើម្បីសុវត្ថិភាព​ខ្លួន​ឯង គ្រួសារ សហគមន៍ មិន​ឲ្យ​មានការ​ចម្លង​គ្នា​ទ្រង់ទ្រាយធំ។

ដូច្នេះហើយ​ ចំពោះអ្នក​ណា​ម្នាក់​ដែល​មាន​ការ​ក្អក​ ​ឬ​កម្ដៅ​ឡើង​ខ្ពស់​ជាង​ធម្មតា (បាត់បង់​ឬ​ផ្លាស់ប្ដូរ​ក្លិន​ និង​រសជាតិ​) ដូច្នេះ​អ្នកនោះ ​គួរតែ​ញែក​ខ្លួន​ខ្លួនឯង​ចេញ​រយៈពេល ១០ ថ្ងៃ ​ចាប់​ពី​ការ​ចាប់ផ្ដើម​រោគសញ្ញា។ ចំណែក​គ្រួសារ​ទាំង​អស់​ក៏​​នៅ​ដាច់​ឆ្ងាយ​ដោយ​ខ្លួនឯង ​រយៈពេល ១៤ថ្ងៃ ប្រសិន​បើ​សមាជិក​ណា​ម្នាក់​បង្ហាញ​រោគ​សញ្ញា​ឡើង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាក៏ជារឿងមួយដែលពិបាក ដោយសារ​តែ​វីរុស​កូវីដ១៩ កើតឡើង​ចំ​ពេល​រដូវ​ត្រជាក់ ដូច្នេះ​វា​ជា​ពេល​មួយ​ដែល​រោគ​ផ្ដាសាយ បាន​ករ​កើត​ឡើង​មក​ដែរ​ ហើយ​ក៏​ជា​ពេល​មួយ​ដែល​ច្រឡំ​គ្នា​ជាមួយ​មេរោគ​នេះ។

ដូច្នេះ​យើង​ត្រូវ​ចេះ​ពិនិត្យ​មើល​ខ្លួនឯង​ និង​តាមដាន​សុខភាព​​ជា​ទៀងទាត់។ កុំ​ធ្វេស​ប្រហែល ​កុំ​ដំអក់​យូរ​ជាមួយ​រោគ​សញ្ញា​​ទាំង​នេះ ​បើ​មិន​ចង់​ឲ្យ​ខ្លួនឯងក្លាយ​ជា​អ្នក​ចម្លង​រោគ ​ទៅ​កាន់​អ្នក​ជុំវិញ​ខ្លួន។

សូម​បញ្ជាក់​ម្ដងទៀត​ថា ​ចំពោះ​រោគសញ្ញាទូទៅនៃជំងឺកូវីដ១៩ មាន​ដូចជា ក្ដៅ​ខ្លួន ក្អក​ស្ងួត ឈឺ​បំពង់ក ហៀរសំបោរ ឈឺក្បាល ឬ​ពិបាក​ដកដង្ហើម។ ក្នុង​ករណី​ធ្ងន់ធ្ងរ​អ្នក​ជំងឺ​នឹង​រាករូស​អាច​បណ្ដាល​ឲ្យ​រលាក​សួត​ធ្ងន់ធ្ងរ ខ្សោយ​តម្រងនោម និង​អាច​ស្លាប់​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖pharmaceutical

ចុចអាន៖រហូតដល់បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់ថា វីរុសកូវីដ១៩ ឆ្លងមកពីណាឲ្យប្រាកដ

ចុចអាន៖សំណាក ១០៨៤ ទៀត មិន​ទាន់​បាន​វិភាគ រង់ចាំលទ្ធផលថ្ងៃនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេធាវី ថៃ គាស់កកាយរឿងជិតមួយទសវត្សរ៍មុន ប្ដឹងលោក ថាក់ស៊ីន ពីបទ​ប្រមាថព្រះមហាក្សត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ រៀបចំជំនួបរវាង សម្ដេចតេជោ និង សម្ដេចធិបតី ជាមួយកម្មករ ១,៥ លាននាក់ នៅឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤

នយោបាយ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការចោទថា មានការដាក់កាមេរ៉ាឃ្លាំមើល គឺគ្រាន់តែជាការសម្តែងរបស់លោក ទាវ វណ្ណុល នៅមុនការបោះឆ្នោតព្រឹទ្ធសភាប៉ុណ្ណោះ

ព័ត៌មានជាតិ២ ម៉ោង មុន

សហគមន៍បឹងកាឆាង ​គ្រោង​​រៀប​ចំចងក្រង​ស្ត្រី​មេម៉ាយ​បង្កើត​មុខ​របរ​​នៅ​ក្នុង​សហគមន៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Lisa និងអ្នកស្នងមរតក​ LV ត្រូវគេឃើញដើរជាមួយគ្នានៅ​​អាមេរិក

សន្តិសុខសង្គម៦ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

សណ្ឋាគារ Novotel បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ

ចរាចរណ៍៦ ម៉ោង មុន

ព័ត៌មានបឋម៖ រថយន្ត​ Alphard ក្រឡាប់ផ្ងារជើងលើផ្លូវល្បឿនលឿនរងរបួស និងស្លាប់ច្រើននាក់

កីឡា១ ថ្ងៃ មុន

អនុប្រធានគុនខ្មែរប្រកាសធ្វើសន្និសីទឆាប់ៗពីជំនួប ធន់ រិទ្ធី-សៃយុគ

Sokha Hotels

ព័ត៌មានពេញនិយម