កត្តា​ទាំង​អស់​នេះ អាច​បង្ក​ជាជំងឺ​លើស​សម្ពាធ​ឈាម ប្រសិន​បើ​មិន​ប្រុងប្រយ័ត្ន – Kampuchea Thmey Daily
Connect with us

សុខភាព

កត្តា​ទាំង​អស់​នេះ អាច​បង្ក​ជាជំងឺ​លើស​សម្ពាធ​ឈាម ប្រសិន​បើ​មិន​ប្រុងប្រយ័ត្ន

Published

on

លើស​សម្ពាធ​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ កើត​ឡើង​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​រហូត ដោយ​មិន​ពាក់​ព័ន្ធ​ជាមួយ​អ្វី​ដែល​យើង​ញ៉ាំ ឬ​សកម្មភាព​ដែល​យើង​ធ្វើ​នោះ​ទេ។ ជំងឺ​លើស​សម្ពាធ​ឈាម​ព្យាបាល​មិន​ជា​ដាច់ ១០០% នោះ​ទេ ​ការ​ព្យាបាល ដើម្បី​គ្រប់​សម្ពាធ​ឈាម​កុំ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ជញ្ជាំង​សរសៃ​ឈាម នៃ​សរីរាង្គ​ផ្សេង​ប៉ុណ្ណោះ។

មក​ដល់​បច្ចុប្បន្ន​នេះ មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ គ្រាន់​តែ​មាន​កត្តា​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កត្តា​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់ បើ​មិន​អ៊ីចឹង​ទេ ជំងឺ​សម្ពាធ​ឈាម​នៅ​ជិត​យើង​បង្កើយ។

កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​មាន៖

– ជក់​បារី
– លើស​ទម្ងន់
– ញ៉ាំ​ប្រៃ
– ផឹក​គ្រឿង​ស្រវឹង​លើស​កំណត់
– ស្ត្រេស
– មិន​ហាត់​ប្រាណ
– ក្រុម​គ្រួសារ​មាន​ប្រវត្តិ​លើស​សម្ពាធ​ឈាម
– មាន​ជំងឺរ៉ាំរ៉ៃ

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) លើស​សម្ពាធ​ឈាម ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​បង្កើន​ហានិភ័យ នៃ​ជំងឺ​បេះដូង ខួរក្បាល តម្រង​នោម និង​ជំងឺ​ដទៃ​ទៀត៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ តើស្ដ្រីមានមហារីកសុដន់ អាចបំបៅ​ដោះ​កូន​ទេ?

សូមចុចអាន៖ ស្វែងយល់ ​អំពី​ការ​ឆ្លុះ​ក្រពះ​ និង​ពោះវៀន​!

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម