ហេតុផល ៦យ៉ាង ​ដែល​យើង​គួរ​គិត​​ហើយ​គិត​ទៀត​ មុន​សម្រេចចិត្តចាក់​សាក់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ហេតុផល ៦យ៉ាង ​ដែល​យើង​គួរ​គិត​​ហើយ​គិត​ទៀត​ មុន​សម្រេចចិត្តចាក់​សាក់

Published

on

មនុស្ស​ម្នាក់ៗ​ជា​ម្ចាស់​លើ​រាងកាយ​របស់​ខ្លួនឯង​ ប៉ុន្តែ​មាន​ពេល​ខ្លះ ​​យើងក៏​ត្រូវ​បញ្ឈប់​រាល់​អ្វី​ដែល​យើង​កំពុង​ធ្វើ​ ហើយ​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ថា “ត្រូវ​ពិចារណា​សិន!” ។

នេះ​ជា​ហេតុផល ៦ យ៉ាង​ដែល​យើង​គួរ​គិត​ឲ្យ​បាន​២ដងសិនចាំ មុនសម្រេចចិត្ត​ចាក់សាក់។

១. មិនទាន់គ្រប់អាយុ

ប្រសិន​បើ​អ្នក​ជា​អនីតិជន ​ហើយ​ឪពុកម្ដាយ​ប្រឆាំង​ ​អ្នក​ប្រាកដជា​ត្រូវ​ជ្រើសរើសការសាក់ក្នុង​ស្ថានភាព​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​ ​ហើយ​មាន​ជំនួយ​ពី​មិត្ត​ណា​ម្នាក់​ចាំជួយជំរុញ។ នេះ​មិន​ត្រឹម​តែ​នាំ​ឱ្យ​​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ​ ជួនកាលស្នាម​សាក់​ក៏​នឹង​មើល​ទៅ​មិន​ស្អាត​ផង​ដែរពេលអ្នកអាយុច្រើនជាងមុន។

២. គ្មានប្រាក់គ្រប់គ្រាន់

ប្រសិន​បើ​​ចង់​បាន​ការ​ចាក់​សាក់​ដែល​មាន​គុណភាព​ខ្ពស់​ ​តម្លៃ​មិន​ជា​បញ្ហា​ចោទ​ នោះអ្នក​ប្រាកដជា​មិន​ស្ទាក់ស្ទើរ​ឡើយ។ ប៉ុន្តែ​ ប្រសិន​បើ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​នោះ​ អ្នក​នឹង​​ស្វែងរក​ជម្រើស​ដែល​មាន​តម្លៃ​ថោក​ជាង​មិនខាន ហើយ​នៅ​ទីបំផុត​ អាច​នឹង​មាន​ការ​ខកចិត្ត​ចំពោះ​លទ្ធផល។

៣. មិនប្រាកដចិត្តពីលទ្ធផល

បើមិនទុកចិត្តខ្លួនឯង មុន​ចាក់​សាក់ ​សម្រេចចិត្តឈប់ពេលនេះ ជាការល្អ។  ​រយៈ​ពេល​ពីរបី​ថ្ងៃ​ហើយ ​នៅ​តែ​មិន​អាច​ជ្រើសរើស​ថាគួរឬមិនគួរ គួរយកសាក់ប្រភេទណា រូបអ្វី ។ល។  ដូច្នេះ​សូមសម្រាកសិន ពុំដូច្នោះ​ទេយើង​នឹង​​ស្ដាយក្រោយ​។

៤. មិនយល់ពីអត្ថន័យស្នាមសាក់

​ប្រហែល​ជា​រឿងល្អ ​ប្រសិនបើ​យើង​ដឹង​ពី​អត្ថន័យ​ស្នាម​សាក់​នីមួយៗ​ មុន​នឹង​ចាក់​សាក់​ ប៉ុន្តែ​បើ​សិន​មិនទាន់​យល់​ច្បាស់ ​សូម​កុំ​ប្រថុយ​ល្អ​ជាង! កុំចេះតែចង់បង្កស្នាមលើខ្លួន តាមគេតាមឯង ទាំងយើងអត់ដឹងសាក់ក្នុងន័យអ្វី។

៥. មិនអាចយករលុបចេញបានដោយងាយ

ប្រសិន​បើ​យើង​គ្មាន​គម្រោង​នឹង​ចាក់​សាក់​ទុក​ឲ្យ​បាន​យូរ​អង្វែង​ទេ​ មិន​គួរ​ធ្វើ​វា​ទេ។  ស្នាម​សាក់ ​បើ​ចាក់​ហើយ​ចង់​លុប​វិញ​គឺ​ពិបាក ​ហើយ​អាច​បង្ក​ការ​ឈឺចាប់​ថែម​ទៀត​ផង។

៦. ស្នាម​សាក់​ពី​មនុស្ស​ដែល​យើង​ស្រលាញ់

ថ្ងៃ​ដែល​យើង​ពេញចិត្ត​នរណា​ម្នាក់​ យើង​ប្រាកដជា​ចង់​មាន​ស្នាម​សាក់នៅ​លើ​ដងខ្លួន​ទុកជា​អនុស្សាវរីយ៍​មិន​ខាន។​ ប៉ុន្តែនរណាទៅដឹង ថាថ្ងៃក្រោយពួកយើងអាចរស់នៅជាមួយគ្នាឬអត់? ដូច្នេះ​ គិត​សិន​មុន​សម្រេច​ចិត្ត​សាក់​វា ​ព្រោះ​វា​នឹង​នៅ​ជាប់​ដងខ្លួន​យើង​រហូត ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ សេដ្ឋីនីចម្លែក​ ចូលចិត្ត​សាក់រូបមួយតំណាងឱ្យ​មិត្តប្រុសម្នាក់ៗលើរាងកាយ

ចុចអាន៖ គេនៅតែសង្ស័យ​អំពី​សកម្មភាព​មនុស្ស​ធម៌​របស់ក្រុមមហាសេដ្ឋី ថា​ជាយុទ្ធសាស្តរកស៊ី !

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម