Connect with us

KPT+

សេដ្ឋីនីចម្លែក​ ចូលចិត្ត​សាក់រូបមួយតំណាងឱ្យ​មិត្តប្រុសម្នាក់ៗលើរាងកាយ

បានផុស

នៅ

នាងឈ្មោះ Katherine Von Drachenberg ពេលល្បីប្តូរមកជា​ឈ្មោះខ្លី គឺ ​ Kat Von D កើតនៅឆ្នាំ ឆ្នាំ​ច ១៩៨២ ជាកំពូល​សិល្បករផ្នែកសាក់ស្បែក​ដ៏មាន​កេរ្ត៍ឈ្មោះនិងទ្រព្យ​សម្បត្តិ ​២០ លានដុល្លារ​អាមេរិក​ ​ក្នុងឆ្នាំ ២០២០។

ក្រោយល្បីខ្លាំង នាង​ក្លាយជា អ្នកនិពន្ធនិងសហគ្រិនថែមទំាង​ជា​អ្នកនិយាយកម្មវិធី​ទូរទស្សន៍ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយ នាងត្រូវបានគេស្គាល់ថា ជាអ្នកសាក់ស្បែក​ដ៏មាន​ទឹកដៃមួយរូប ដេលត្រូវបានអញ្ជើញមក​ធ្វើកម្មវិធីទូរទស្សន៍  ដែលក្រោយ​មកជោគជ័យមាន​អ្នកឧបត្ថម្ភឱ្យ ដំណើរ​ការបានដល់ទៅ​ ៤ រដូវកាល មុនពេល​ នាងបែកគំនិតឈាន​ទៅផលិត​គ្រឿងសំអាងនៅឆ្នាំ ២០០៨។

នារីនេះ ល្បីឈ្មោះដោយសារ នាង​អាច​សម្តែងការចាក់សាក់ត្រឹម  ២៤ ម៉ោងលើមនុស្ស​ចំនួនសរុប ៤០០ នាក់ដែលជា​ ឯតទគ្គកម្មហ្គីនណេស សម្រេចបាននៅខែធ្នូឆ្នាំ ២០០៧ ។

ក្រោយមក កំណត់ត្រារបស់នាងត្រូវបានបំបែក ដោយអតីតស្វាមី ។

អ្នកសាក់រូបភាគច្រើនដឹងហើយថា ទឹកថ្នាំណាដែលមិនងាយលុបចោល តែនាង​នៅតែមានៈបន្សល់ស្នាមសាក់ជាច្រើន ដែលស្នាមនីមួយៗលើរាងកាយនាង​សុទ្ធ​តែ តំណាងបុរសម្នាក់ដេលជាអតីតសង្សារ។ មិត្តភក្តិជិតដិតនាង​និយាយប្រាប់ The sun អំពី​ការដែលពួកគេតែងតែព្យាយាម ដាស់តឿននាង​ថា នោះ​មិនដែលជាគំនិតល្អទេ គូខ្លះ បើទោះបីជាបានរៀបការអស់រយៈពេល ៥០ ឆ្នាំហើយ នៅតែអាចលែងលះគ្នាបាន ហើយការសាក់អ្វីមួយជាអចិន្ត្រៃយ៍លើខ្លួនយើង ធ្វើឱ្យ​អ្នកក្រោយមានអារម្មណ៍​បែបណា?

នាង​បានគិតផ្សេង​។ នាង​យល់ថា សាក់ជាសិល្បៈមួយល្អល្អះ តែវាគួរតែមាន​ប្រវត្តិពិតនៃស្នាមសាក់នីមួយៗនោះ មិនមែនសាក់លេងៗ​ព្រោះ​តែចង់សាក់ទេ។

Kat ធ្លាប់ត្រូវបាន Ranker.com សរសេរថា នាង​មានស្នាមសាក់យ៉ាងហោចណាស់ក៏ ២៧ កន្លែង ដែលស្នាម​នីមួយៗមានអត្ថន័យពិសេសឬជាការចងចាំធំៗក្នុងជីវិតនាង។ រាងកាយរបស់នាង សាក់ភាគច្រើនជា​រូបគំនូរលំអិតនៃសមាជិកគ្រួសារខ្លួនឯង និងវីរបុរសផ្ទាល់ខ្លួន មិត្តប្រុស រួមទាំង ស្វាមីផង។

ម្យ៉ាង​ដែរទេ?

ក្រោយ​ជោគជ័យ នាងដូរមក​សរសេរសៀវភៅ(ជនជាតិអាមរិក​ដែលល្បីឈ្មោះតែងនិយម​ចាប់ផ្តើមចេញសៀវភៅ)។ ចំណងជើងមុនគេ​បង្អស់របស់នាងឈ្មោះថា Go Big or Go Home ចងក្រងទាក់ទងនឹង​ស្នាដៃសិល្បៈសាក់របស់នាងជាមួយនឹងបុព្វកថាដោយលោក Nikki Sixx។ សៀវភៅនេះ ត្រូវបានចេញផ្សាយនៅខែមករាឆ្នាំ ២០០៩ ហើយទទួលបានចំណាត់ថ្នាក់លេខ ៦ នៅលើបញ្ជីលក់ដាច់បំផុតនៅញូវយ៉កថែមស៍។ នាងមិនបាន​សរសេររឿងមិត្តប្រុស​ដ៏ច្រើន​ទេ តេនាង​បានអង្រួនចិត្ត​យុវវ័យ​អាគំាង​ជាមួយឃ្លាថា ជីវិត​យើង គួរតែមិនដូច​អ្នកណា​ព្រោះ​យើងជាយើង​គេមិនមែន​យើង។

ក្នុងឆ្នាំ ២០០៨ នាង​ក៏បានយកលុយមក​បង្កើតគ្រឿងតុបតែងមុខ​ ជាច្រើនយីហោ។នៅខែមិថុនាឆ្នាំ ២០១៦ នាង​បានប្រកាសថា រាល់ផលិតផលដែលស្ថិតក្នុងស្រឡាយ​របស់ Kat Von D នឹងចម្រាញ់ពីបន្លែស្រស់ទំាងអស់។

នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០១០ នាងបានបើកវិចិត្រសាលសិល្បៈនិងហាងលក់ខោអាវដាក់ប្រេនថា Wonderland Gallery ហាងសំលៀកបំពាក់ KVD Los Angeles និង Kat Von D Clothes USA៕

ប្រែសម្រួល៖ Mr Tomorrow

ចុចអាន៖ សិល្បៈ​​គំនូរ​និង​ការ​ថតរូប​ដែល​បង្ហាញ​ពី​អត្ថន័យ​នៃជនជាតិ​ស្បែក​ខ្មៅ ដែល​គួរ​តែ​ដឹង

ចុចអាន៖ សេដ្ឋីៗនៅប្រទេស​អ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម