Connect with us

KPT+

កុំទាន់អួតខ្លួនថាជា “បុគ្គលជោគជ័យ” បើនៅប្រកាន់ចរិត៦នេះ

បានផុស

នៅ

ពាក្យថាបុគ្គលជោគជ័យ​ ពេលខ្លះ ក្លាយជារឿងចំអកលេងសើចពិតមែនដែរទេ?

ចម្លើយ គឺមកតែពីបុគ្គលហ្នឹងឯង ដែលធ្វើឱ្យពាក្យនេះ​ក្លាយជា «ប្រឡាក់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រួតពិនិត្យមើល! ប្រសិនបើអ្នក មានចំណុចទំាងប៉ុន្មាននេះ ​អ្នកមិនទាន់ជាបុគ្គលជោគជ័យនៅឡើយ ទោះជាឋានៈអ្វីក្តី មាន​លុយច្រើនយ៉ាងណាក៏ដោយ!

១ ចរិតកម្សាក

បុគ្គលជោគជ័យមិនមែនចៅហ្វាយទេ តែជាមេដឹកនាំ​ ជាអ្នកនៅមុខ ពេលមានគ្រោះថ្នាក់ ហើយនៅក្រោយពេលមានគុណសម្បិត្ត​។ ​បើអ្នកធ្វើផ្ទុយ កុំចង់បានឈ្មោះនេះ។

២ ឆេវឆាវ

ឆេវឆាវតាមពិតមិនមែនមើលឃើញដោយសម្តីឡូឡា​ឬអត់ទេ តែ​តាមរយៈថា ត្រចៀកអ្នកស្រាលដែរអត់?​ ចេះដោះ ចេះចង? ចេះស្គាល់មនុស្សណា​រណប មនុស្ស​ណាទៀងត្រង់? មាន​ភាពអត់ធ្មត់ហើយព្រមអប់រំ​កែលម្អឬបន្ទោសបង្អាប់ រុញដាក់មេផ្សេងឱ្យដោះស្រាយ ខ្លួន​យករួចអត្មា?

៣ គ្មាន​ភាពស្មោះត្រង់

ភាពស្មោះត្រង់នេះវាពិបាករកណាស់ តែបើអ្នកគ្មាន​វាជាប់ខ្លួន គេងាយមើលដឹង ទោះអ្នកប្រឹងបំភ័ន្ត​ក៏អត់បានការ ព្រោះគ្មាន​មនុស្សណាល្ងង់ ឱ្យយើងបោកបានដល់ទៅបីដងទេ។

៤ តណ្ហា

តណ្ហា​ត្រង់ណេះសម្តៅលើ ការចង់ល្បី ចង់អស្ចារ្យ អួតអាង ប្រៀបធៀប​ ចេញមុខមាត់ពេក សំញ៉ែង និយាយតែអំពី​គុណសម្បត្តិខ្លួនឯង អំនួត​នឹង​លទ្ធផល​មួយ ខណៈ១០ទៀតមិនបានការ ចូលចិត្ត​យកពិន្ទុ មិនដែល​និយាយពីកូនចៅ លើកតែពីខ្លួនឯងល្អ ទំាងដែលមិនសូវធ្វើការ​។ បើមនុស្ស​បែបនេះ ជាបុគ្គលជោគជ័យ នៅផ្សារត្រីខ្វះអី?

៥ ក្បត់សម្តី

ភាពថ្លៃថ្នូរកំណត់មាយាទពិតនៃមនុស្ស​ជោគជ័យ។​ មនុស្ស​ដែល​ធ្វើធ្លាប់ជាមេគេ មិនដែលឱ្យអ្វីគេ គេនៅតែតាមកោតគោរព ហេតុអ្វីមនុស្ស​ខ្លះមាន​លុយច្រើន​តែនៅជាបុគ្គលដែលគេ​ស្អប់ខ្ពើម? ព្រោះមនុស្ស​គ្រប់គ្នា ​ស្អប់​ណាស់ទង្វើក្បត់សម្តី​ និយាយល្អ តែទង្វើផ្ទុយ​ ប្រសិន​មនុស្ស​បែបនេះជាបុគ្គលជោគជ័យ ប្រជាជាតិនោះ​កំពុង​លិចលង់មិនខាងក្នុងភាពល្ងង់ខ្លៅ។

៦ អាត្មានិយម

បានឆី ឆ្អែតម្នាក់ឯង ឥតគិតក្រែង​ដល់គ្នីគ្នា ។ ស្រុកមានបញ្ហា​រត់ទៅបរទេស​ចោល​កូនចៅ? ពេលកូនចៅឈឺថ្កាត់មិនដែលឃើញ​មុខ​ ឃើញ​សម្តី​មកសួរនាំ ។ នេះឬ​បុគ្គលជោគជ័យ? អ្នកណាខ្លះ​ចង់បានបុគ្គលបែបនេះ​មកជាមេដឹកនាំ?

អត្ថបទ៖ Mr Tomorrow

ចុចអាន៖ បើមិនចេះប្រជែង មិនគួរចេញរកស៊ីខ្លួនឯងទេ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម