ការប្រើលុយ​របៀបខុសគ្នា​ ដែលធ្វើឱ្យ​យើងក្រ គេមាន – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ការប្រើលុយ​របៀបខុសគ្នា​ ដែលធ្វើឱ្យ​យើងក្រ គេមាន

Published

on

បៀបដែលអ្នកមាននានា រួមទាំង Warren Buffett និង Oprah Winfrey អាច​មានគំនិត គិតនិងវិនិយោគលុយរបស់ពួកគេ ឱ្យ​ឈានដល់ចំណុចស្ដុកស្ដម្ភ កម្រកើតឡើងឆាប់ដូចទេពនិមិត្តឬជាសន្និវាស​បុព្វេ​ណាស់​។

ការក្លាយជាមនុស្សម្នាក់ដែលមានទ្រព្យស្តុកស្តម្ភបំផុតនៅលើពិភពលោក ទាមទារការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត ការមានវិន័យ និងការលះបង់មិនចេះរីងស្ងួត។

អាថ៌កំបាំង ដើម្បីក្លាយជាផ្នែកមួយនៃក្រុមអ្នកមាន គឺ៖

១ បញ្ឈប់ការផ្តោតអារម្មណ៍លើសន្សំប្រាក់

ខណៈពេលដែល វាស្តាប់មើលទៅហាក់ដូចជាផ្ទុយគ្នា ការរសន្សំលុយមិនបានបង្កើនចំណូលទេ តែយកវាទៅរកស៊ី​ទើបសង្ឃឹមក្លាយជាអ្នកមាន​បាន។ ចូរផ្លាស់ប្តូរទស្សនៈរបស់អ្នក។ លុយមិនមែនជាគោលដៅចម្បងទេ តែផលនៃការរកស៊ី ទើបជា​ជោគជ័យ។

២  កាត់បន្ថយការចាយលុយ តែកុំ​កំណាញ់ការហូបចុកដើរហើរ

មិនដើរច្រើន ​អ្នកគ្មានផ្លូវវ​ស្គាល់ទីផ្សារ​ ក៏វិនិយោគមិនងាយត្រូវកន្លែង​ដូចគ្នា។​ បើអ្នកមិនដែលហូបឆ្ងាញ់​កុំចង់លក់ម្ហូប​ បើអ្នកមិនដែលចូលហាង​ជាតិនេះកុំផ្សងព្រេងទៅរកស៊ីបើកហាង។ បើអ្នកស្លៀកពាក់មិនទាន់សម័យ​ ហើយសាកទៅចេញម៉ូដខោអាវលក់ អ្នកដឹងហើយ​ថាលុយទំាងអស់នឹងបោះចោល។ ចូរប្រើលុយជាចំណេះ។

៣  រកលុយ​ដើម្បីកិច្ចការ​ កុំធ្វើកិច្ចការ​ដើម្បីរកលុយព្រោះ​អ្នកនឹង​ចាយវាមិនដែល​គ្រប់ទេ

មនុស្សពីរប្រភេទ។ មួយធ្វើសកម្មភាព​ភាព​ ព្រោះគេចង់រកលុយ តែមួយ​ប្រភេទ​ទៀតនឹងធ្វើអ្វីៗទាំងអស់ឱ្យអស់ពីលទ្ធភាពរបស់គេ។ ពួកគេចង់កែលម្អផលិតផលរបស់ពួកគេ ចង់ពង្រីកបណ្តាញ​ទំនាក់ទំនង  ពួកគេចង់សាកសរសេរសៀវភៅមួយ ថតបទចម្រៀងមួយ ផលិតខ្សែភាពយន្តមួយ ធ្វើ Youtube មួយ ។ល។  ពួកគេចូលចិត្តអ្វីដែលពួកគេបង្កើតឡើង​ដោយ​ឆន្ទៈ​ ហើយពួកគេមើលឃើញការរកលុយជាមធ្យោបាយមួយ ដើម្បីធ្វើអ្វីដែលពួកគេចូលចិត្តនោះដំណើរការ​បានរហូតទៅ។  ពួកគេសុបិន្តចង់បង្កើតក្រុមហ៊ុនមួយដែលបង្កើតអ្វីៗដែលល្អបំផុតដែលអាចធ្វើបាន … ហើយការរកលុយគឺជាមធ្យោបាយដើម្បីជំរុញក្តីសុបិន្តនោះតែប៉ុណ្ណោះ។

ដូច Walt Disney បានមានពាក្យស្លោកថា “យើងមិនផលិតខ្សែភាពយន្តដើម្បីរកលុយទេ យើងរកលុយដើម្បីផលិតខ្សែភាពយន្តបានឱ្យបានកាន់តែ​ច្រើន” ៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ ចង់​ក្លាយ​ជា​អ្នកមាន​ទ្រព្យ​ត្រូវ​ចេះ​បង្កើត​ផ្នត់​គំនិត​សេដ្ឋី

ចុចអាន៖ ការ​រកស៊ី​ដោយ​បង្កើតម៉ាកសម្លៀកបំពាក់ នៅមានឱកាស​នៅឡើយ​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ1 hour ago

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប លើក​ទី​២៣

ព័ត៌មានជាតិ3 hours ago

ដឹកមូលហេតុ ដែល​បណ្ដាលឲ្យពុល​ទឹកអណ្ដូងនៅ​កំពង់ឆ្នាំង ធ្វើឲ្យ​មនុស្សស្លាប់២នាក់ ចូលសង្គ្រោះបន្ទាន់១៣នាក់

កីឡា3 hours ago

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ 7 មករា​តេ​ជោ​សន្តិភាព​រដូវ​កាល​ទី ៥ ឆ្នាំ ២០២១

ព័ត៌មានជាតិ4 hours ago

ស្គាល់​អត្តសញ្ញាណ​យុវជន​ ដែល​រថយន្ត​កិន​ស្លាប់​នៅមុខ​ស្ថានីយ​បឹងត្របែក​ហើយ

កីឡា5 hours ago

ព្រឹក​នេះ​បើក​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ “ITF”​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ ២០២០ ជា​ផ្លូវការ

ព័ត៌មានពេញនិយម