Connect with us

KPT+

ពិចារណា​សិន​ មុន​ពេល​សម្រេចចិត្ត​បើក​គណនី​រួម​ជាមួយ​មិត្ត​ប្រុស

បានផុស

នៅ

តើ​យើង​កំពុង​តែ​ចាប់ផ្ដើម​រៀបចំ​ផែនការ​សម្រាប់​អនាគត​ជាមួយ​​មិត្ត​ប្រុស​មែនទេ? ទោះបី​ជា​យើង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ជាមួយ​គ្នា ប៉ុន្តែ​​ជា​គំនិត​ល្អ​ បើ​យើង​បាន​គូស​ព្រំដែន​ទាក់ទង​នឹង​ប្រាក់។

នេះ​គឺ​ជា​គន្លឹះ ៦ យ៉ាង​ដែល​គួរ​ចងចាំ​ក្នុង​ចិត្ត​ នៅ​ពេល​យើង​មាន​បំណង​បើក​គណនី​រួម​ជាមួយ​មិត្ត​ប្រុស៖

១.ច្បាស់​ពី​ចំណែក​លុយ​ដែល​ម្នាក់ៗ​ត្រូវ​ដាក់​ចូល(ស្មើគ្នា​កាន់​តែ​ល្អ)

លោកស្រី Elsa Lim គ្រូ​បង្វឹក​ហិរញ្ញ​វត្ថុ​និង​ជា​ស្ថាបនិក​គេហទំព័រ www.moneyfitcoach.com បាន​ស្នើ​ឲ្យពិភាក្សា​ អំពី​ចំនួន​ដែល​គួរ​តែ​ចូលរួម​វិភាគទាន​ហើយ​ ​ប្រាប់​ដៃគូ​​នូវ​អ្វី​ដែល​ពួកគេ​រំពឹង​ និង​ការ​ពិត ។ មិន​ចាំបាច់​ខ្លាចចិត្ត នាំ​តែ​មាន​បញ្ហា​ឈ្លោះ​ប្រកែក​និង​មាន​អារម្មណ៍​រអៀស​គ្នា ​​សម្ពាធ​ឬ​ភិត​បំភ័យ​នៅ​ពេលក្រោយ។

២. រៀបចំ​ប្រភេទ​នៃ​ការ​ចំណាយ​ដែល​ទាំងពីរ​នាក់​អាច​មាន​សិទ្ធិ

ការ​បង្កើត​ប្រភេទ​នៃ​ការ​ចំណាយ​ លើ​គណនី​រួម​នេះ​តោង​ច្បាស់​ពី​ទម្លាប់ ​ប្រភេទ និង​ទំហំ ​នៃ​ការ​ចំណាយ​ជៀសវាង​ឲ្យ​បាន​ការ​​ប្រើប្រាស់ ​ដោយ​មិន​ដឹង​ខ្លួន។ ប៉ុន្តែ​សម្រាប់​ការ​ចំណាយ​តាម​ចំណង់ចំណូលចិត្ត​ ឬ​រឿង​គ្រួសារ​សងខាង លោកស្រី​ផ្ដល់​អនុសាសន៍​​ឲ្យ​បង្កើត​គណនី​ផ្ទាល់ខ្លួន​ ដាច់​ដោយ​ឡែក​ប្រសើរ​ជាង។

៣. គ្រប់គ្រង​តួនាទី​និង​ទំនួលខុសត្រូវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“ យើង​អាច​ពូកែ​រៀបចំ​ថវិកា ​ខណៈ​ពេល​ដែល​មិត្ត​ប្រុស​ពូកែ​វិនិយោគ។ អ្នក​ទាំងពីរ​អាច​ពិភាក្សា​គ្នា​ថា ​​រឿង​វិនិយោគ​ទាំងអស់​ស្ថិតនៅ​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​និង​រាយការណ៍​ប្រចាំ ចំណែក​ថវិកា​គ្រួសារ​ គឺ​ស្ថិត​នៅ​ក្រោម​ទំនួល​ខុសត្រូវ​យើង​វិញ” ។

លោកស្រី​បន្ថែម​ថា ​ច្បាប់​មូលដ្ឋាន​និង​ការ​ចំណាយ​ដែល​អាច​ទទួល​យក​បាន ​គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស​ ប្រសិន​បើ​ដៃគូ​ម្នាក់​ជា​អ្នក​ចំណាយ​ច្រើន​ជាង​ដៃគូ​ដទៃ​ទៀត។

៤. តាមដាន​ទំហំ​ប្រាក់​និង​មាន​តម្លាភាព

លោកស្រី​ស្នើ​ឲ្យធ្វើការ​ណាត់​ជួប​ទៀងទាត់​ជាមួយ​ដៃគូ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ហិរញ្ញវត្ថុ។ ​តាមដាន​រាល់​បញ្ហា​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ការ​ចំណាយ​ទូទៅ ​និង​ផែនការ​ចំណាយ​ផ្សេងៗ​ទៀត។  ទោះ​ទុកចិត្តគ្នា​យ៉ាងណា​យើង​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​​ការ​ត្រួតពិនិត្យ​ជា​ទៀងទាត់​ ដើម្បី​ធ្វើ​ឲ្យប្រាកដ​ថា ​អ្វីៗ​មាន​ដំណើរការ​ល្អ៕

៥. ត្រូវ​ប្រាកដ​ថា​ មាន​គោលដៅ​រឿង​លុយ​ស្រដៀងគ្នា

តើ​យើង​សន្សំ​សម្រាប់​ពិធី​មង្គលការ​ ផ្ទះ​ថ្មី ​វិស្សមកាល​ ក្នុង​ក្ដី​សុបិន​ ឬ​គ្រាន់​តែ​ចំណាយ​សម្រាប់​គ្រួសារ? ត្រូវ​ប្រាកដ​ថា​អ្នក​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​និង​មាន​គោលដៅ​ដូចគ្នា​ សម្រាប់​រៀបចំ​គណនី​រួម។

អ្នក​ទាំងពីរ​អាច​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​ដូច្នេះ​ចាំបាច់​ត្រូវ​មាន​គណនេយ្យ​ភាព​និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ​ចំពោះ​ប្រាក់​រួម។

 ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖herworld

ចុចអាន៖មើលចិត្តមនុស្សតាមរយៈពណ៌សំណព្វរបស់គេ

ចុចអាន៖បើ​ធ្វើ៦យ៉ាងនេះ​​រាល់ថ្ងៃ គឺ​កំពុង​​​បំផ្លាញ​ឱកាស​ជោគជ័យ​ខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម