ហេតុអ្វី​ពេល​មេឃ​ភ្លៀង​ មនុស្ស​ខ្លះ​មាន​អារម្មណ៍​ឯកា​មិន​ចូលចិត្ត​មេឃ​ភ្លៀង? – Kampuchea Thmey Daily
Connect with us

KPT+

ហេតុអ្វី​ពេល​មេឃ​ភ្លៀង​ មនុស្ស​ខ្លះ​មាន​អារម្មណ៍​ឯកា​មិន​ចូលចិត្ត​មេឃ​ភ្លៀង?

Published

on

តើ​យើង​ធ្លាប់​មាន​អារម្មណ៍​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ ពី​ភ្លៀង​ធ្លាក់​ឬ​អត់? ជា​ពិសេស​នៅ​ពេល​មាន​ភ្លៀង​ជាប់​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍។

ការ​សិក្សា​ដែល​ភ្ជាប់​អារម្មណ៍​ទៅ​នឹង​អាកាសធាតុ​ ដោយ​លោក​ John Grohol ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ចិត្តសាស្ត្រ​បាន​ពន្យល់​ ពី​អាកាសធាតុ​និង​អារម្មណ៍​ថា   “ ភស្តុតាង​ទូទៅ​បង្ហាញ​ថា​ អាកាសធាតុ​អាច​មាន​ឥទ្ធិពល​​ដល់អារម្មណ៍​របស់មនុស្សបាន ” ។

នេះ​ជា​ហេតុផល​ដែល​មនុស្ស​ខ្លះ​មិន​ចូលចិត្ត​ពេល​មេឃ​ភ្លៀង ៖

១. កក់ក្ដៅ​តែ​មិន​បាន​ប្រសើរ​ឡើយ

ទោះ​មាន​ភ្លៀង​ធ្លាក់​មក​ត្រជាក់​ដល់​រាងកាយ ​រងា​ញាប់ញ័រ​ក៏ដោយ ​តែ​ខាង​ក្នុង​ចិត្ត​របស់​គេ​គឺ​សែន​ឯកា ​ធុញថប់​ មិនកក់ក្ដៅ មាន​អារម្មណ៍​ថា​ល្ហល្ហេវ​ រក​កោះ​ត្រើយ​មិន​ឃើញ​ទៅ​វិញ។

បើទោះបីជា​មេឃ​ធ្លាក់​ភ្លៀង​ដល់​រហែក​មេឃ​ទៀត​ ក៏​មនុស្ស​ម្នាក់​នោះ​ មិន​សប្បាយ​អរ​ជាមួយ​អាកាស​ធាតុ​ឯកា​នោះ​ដែរ។

២. ភ្លៀង​តែងតែ​ធ្វើ​ឲ្យ​គេ​នឹក​រឿង​ចាស់ៗ

មនុស្ស​ដែល​មិន​សូវ​ចូលចិត្ត​ភ្លៀង ​គឺ​ខុស​ពី​មនុស្ស​ដែល​ចូលចិត្ត​ភ្លៀង ​គេ​ស្អប់​អាកាសធាតុ​ពេល​មេឃ​ស្រទំ ​ងងឹត​មើល​មិន​សូវ​ឃើញ ​ពពក​បិទបាំង​ពន្លឺ​លើ​ផ្ទៃមេឃ។ ​វា​កាន់​តែ​ឲ្យ​គេ​នឹក​ឃើញ​នូវ​រឿង​អតីតកាល​ ដែល​កន្លង​ហួស ​ផ្សំ​នឹង​ការ​ស្ដាប់​តន្ត្រី​អន្លង់អន្លោច​ថែមទៀត។

មនុស្ស​បែបនេះ​ចូលចិត្ត​ពេល​ផ្ទៃមេឃ​មាន​ពណ៌​ខៀវ ​ព្រះ​អាទិត្យ​រះ​ចែងចាំង​ផ្ដល់​ពន្លឺ​ដល់​ពិភពលោក​នេះ។ វា​ក៏​ជួយ​លើក​ទឹកចិត្ត​គេ​ ឲ្យ​ផុត​ពី​រឿង​សៅហ្មង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ 

៣. គេ​ធ្លាប់​មាន​រឿង​មិន​ល្អ​ជាមួយ​មេឃ​ភ្លៀង

កាល​ពី​ក្មេង​ៗ​ឬ​ប៉ុន្មាន​ឆ្នាំ​មុន ​គេ​អាច​ជួប​រឿង​មិន​ល្អ​ណា​មួយ​ក្នុង​ជីវិត​ ដែល​មិន​គួរ​ចងចាំ។ គេ​ចង់​បំភ្លេច​វា​ចោល ​ប៉ុន្តែ​ឲ្យ​តែ​មេឃ​ភ្លៀង​ គេ​ក៏​ចាប់ផ្ដើម​នឹក​ឃើញ​ឬ​ពេល​មេឃ​ភ្លៀង​ស្រាប់​តែ​ឃើញ​ហេតុការណ៍​ណាមួយ​ស្រដៀង​។ វា​ក៏​អាច​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​មិនល្អ​ សោះកក្រោះ​ មិន​ចង់​ស្វាគមន៍​មេឃ​ភ្លៀង​សូម្បី​តែ​បន្តិច​ណា។

ជាពិសេស​មនុស្ស​ដែល​ទើប​តែ​បែកបាក់​ជាមួយ​គូសង្សារថ្មីៗ មក​ជួប​ជាមួយ​មេឃ​ស្រអាប់​ទៀត បេះដូង​គេ​រិត​តែ​ឈឺ​ពើតផ្សារ​លើសដើម។

៤. ខ្វះ​ភាព​កក់ក្ដៅ

គ្រាន់តែ​ឃើញ​មេឃ​ស្រទំ​ក៏​ចង់​យំ​ទៅ​ហើយ! នេះ​ជា​អារម្មណ៍​មួយ​ដែល​កើតឡើង​សម្រាប់​មនុស្ស​ដែល​មិន​ចូលចិត្ត​មេឃ​ភ្លៀង។ គេ​ខ្សឹកខ្សួល​ក្នុង​ចិត្ត​ ងាក​ទៅ​ណា​ក៏​មាន​តែ​ខ្លួនឯង ​ក្នុង​បន្ទប់​មួយ​បិទ​ជិត។

សម​តែ​ពេលនេះ​ ជា​ខែ​វស្សា​ មេឃ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់គ្នា​ទៀត​ គេ​កាន់​តែ​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​ គិត​ថា​គ្មាន​អ្នកណា​ខ្វល់ ​និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​គេ។

៥. ប្រឡាក់​សំលៀកបំពាក់​គួរ​ឲ្យ​ធុញទ្រាន់

រឿង​ចុងក្រោយ​ដែល​សាំញ៉ាំ​បំផុត​ក្នុង​ជីវិត​ពួកគេ ​គឺ​ទទឹក​សំលៀកបំពាក់​ជោគ​ពេញ​ខ្លួនប្រាណ​ ពេល​មក​ធ្វើការ​ឬ​ទៅ​សាលា​រៀន ​មាន​ការ​បន្ទាន់​ណា​មួយ។  ជាពិសេសបើចំថ្ងៃពិសេសសម្រាប់គេ តែបែរជាមានមេឃភ្លៀងអួរអាប់​ចាក់ភ្នែកទៀត រិតតែធ្វើឲ្យគេធុញទ្រាន់ លែងចង់ទៅណាទាំងអស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?

ចុចអាន៖ពិចារណា​សិន​ មុន​ពេល​សម្រេចចិត្ត​បើក​គណនី​រួម​ជាមួយ​មិត្ត​ប្រុស

Click to comment

Leave a Reply

Your email address will not be published.

two × 1 =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ3 hours ago

រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​សំណាក​កូវីដ១៩​ បុក​ម៉ូតូ​ដឹក​រ៉ឺម៉ង​បណ្ដាល​ឲ្យ​បុរសម្នាក់​ស្លាប់​នៅ​នឹង​កន្លែង

ព័ត៌មានជាតិ4 hours ago

អភិបាល​ខណ្ឌទួល​គោក​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ក្នុង​បរិវេណ​ផ្សារ​សាមគ្គី ដើម្បី​ចូល​រួម​ទប់ស្កាត់​វីរុស​កូវីដ១៩

ព័ត៌មានជាតិ4 hours ago

ទំព័រ​ហ្វេសបុក សម្តេចក្រឡាហោម ទម្លាយ​សកម្មភាព​លោក​ឆែម សាវុធ ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង (Videos)

ព័ត៌មានជាតិ5 hours ago

ត្រីមាស​ទី​៣​ឆ្នាំ​២០២០​ ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅតែ​រក្សា​បាន​លទ្ធផល​ល្អប្រសើរ​

ព័ត៌មានជាតិ5 hours ago

ក្រសួងមហាផ្ទៃ​ណែនាំ ពីវិធានការចេញចូល​ក្រសួង អំឡុង​ពេល​ទប់ស្កាត់​កូវីដ១៩

ព័ត៌មានពេញនិយម