KPT+
ស្រលាញ់៤យ៉ាង ដែលមនុស្សច្រើនតែបង្កើតខុស
ការមានស្នេហាមិនមែនជារឿងអាក្រក់នោះទេ វាគ្រាន់តែថា មនុស្សភាគច្រើនបានបង្កើតវាខុសហើយពេលមិនមានលទ្ធផលក៏ស្អប់ជីវិតខ្លួនឯង។
ទីមួយ បង្កើតពេលនៅវ័យក្មេងជំទង់ពេកមិនមានអាយុសមស្របនឹងស្នេហា

ក្មេងជំទង់មិនគួរត្រូវបានគេអនុញ្ញាតឱ្យណាត់ជួបស្នេហាទេ មុនអាយុ១៨ឆ្នាំ ព្រោះវាមានគុណវិបត្តិច្រើននៅក្នុងទំនាក់ទំនងស្នេហាបែបនេះ ជាជាងគុណសម្បត្តិ។ ក្មេងជំទង់ភាគច្រើនមិនធ្វើសកម្មភាពដោយវាងវៃនៅឡើយ ទោះបីជាពួកគេយល់ថាខ្លួនដឹងរឿងក្នុងលោកនេះគ្រប់យ៉ាង តែតាមពិត គេមិនដឹងអ្វីទំាងអស់ជុំវិញស្នេហានិងការឈឺចាប់។ ពួកគេមានចិត្តឆេវឆាវហើយងាយធ្លាក់ក្នុងទុក្ខជ្រៅ រកដំណោះស្រាយមិនចេញ។
ទីពីរ ស្រលាញ់មនុស្សដែលមានស្ថានភាពខុសពីខ្លួនពេក

មនុស្សជាច្រើនត្អូញថាខ្លួនក្រ ទើបគ្មានស្រីស្រលាញ់ ដែលតាមពិតមកពីខ្លួនមិនយកភ្នែកមើលនារីដែលមកពីមជ្ឈដ្ឋានប្រហែលគ្នា។ ស្នេហាគ្មានឋានៈទេ វាជាការយល់ចិត្តនៃមនុស្សពីរនាក់តែវាត្រូវតែទាក់ទាញដែរ។ គ្មាននារីណាមកស្រលាញ់ប្រុសម្នាក់ដែលដេកតែចុចទូរសព្ទញ៉ែនាងនោះទេ។ នាងមានក្ដីឬក្រក្តី នាងស្រលាញ់មនុស្សប្រុសដែលមានអ្វីមួយដែលនាងរំភើប។ ឧទាហរណ៍ នាងមានទ្រព្យគេមានចំណេះ។ នាងមានសម្ផស្សគេមានចរិតល្អចេះទូន្មាននាងទៅរកផ្លូវល្អ។ យើងគ្មានទំាងលុយ គ្មានចំណុចល្អដែលនាងចង់បានក្នុងអត្តចរិក គ្មានការងារ មិនខំរកជំនាញសម្រាប់ជីវិតដេកបន្ទោសវាសនាថាមកពីក្រ????
ទីបី ការស្រលាញ់មនុស្សមានគូហើយ

វាជាការចាប់ផ្តើមនៃសោកនាដកម្ម។ គេនោះមិនដែល គិតគូរឿងអនាគតជាមួយយើងទេ ក្នុងកាលៈទេសៈណាក្តី។ មនុស្សដែលរៀបការរួច ទោះគេសប្បាយឬមិនសប្បាយចិត្តនឹងគ្រួសារគេ គេនៅតែជាមេបញ្ហាក្នុងជីវិតអ្នក។ ការលួចបន្លំធ្វើជាអ្នកទីបីមិនសមនឹងអ្នកណាទំាងអស់ គ្រប់គ្នាមានសិទ្ធិមានស្នេហាដោយបើកចំហរ ហើយបញ្ហាទំនាក់ទំនងលាក់កំបាំងគឺជាការមិនគោរពខ្លួនឯង ។
ទីបួន ស្រលាញ់មេកោយ

ចៅហ្វាយនាយដែលល្អ គេគោរពយើង អភិវឌ្ឍជំនាញយើង ហើយជួយយើងអោយសម្រចគោលដៅទំាងខាងគេនឹងខាងយើងលូតលាស់ទៅជាមួយគ្នា។ តែបើឃើញគេល្អ ហើយលង់ចិត្តស្មានថា ជាស្នេហា ច្រើនតែខុស ព្រោះថាទំនាក់ទំនងប្រភេទនេះច្រើនតែត្រូវបានគេចោទប្រកាន់ថា យកអារម្មណ៍មកគ្របលើអាជីព អនុញ្ញាតឱ្យគាត់និងយើងធ្វើកំហុសឆោតល្ងង់ទំាងសងខាង នឹងក្លាយជាមនុស្សវង្វេងស្មារតី ហើយផ្ចង់អារម្មណ៍តែអំពីផ្ទាល់ខ្លួនជាមួយស្នេហាដែលមិនមានសុវត្ថិភាព។ មួយវិញទៀត មេដឹកនាំល្អម្នាក់គួរតែត្រូវបានតបស្នងដោយការគោរពមិនមែននាំគាត់ឱ្យធ្វើកំហុសទេ។ វាបំផ្លាញអនាគតការងារអ្នកទំាងពីរ៕
អត្ថបទ៖ ចម្រើនតារា
ចុចអាន៖ ពិចារណាសិន មុនពេលសម្រេចចិត្តបើកគណនីរួមជាមួយមិត្តប្រុស
ចុចអាន៖ បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២៣ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ