អ្នកចិត្តវិទ្យា បកស្រាយយ៉ាងណា ចំពោះពណ៌ទាំងនេះ? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

អ្នកចិត្តវិទ្យា បកស្រាយយ៉ាងណា ចំពោះពណ៌ទាំងនេះ?

Published

on

ពណ៌ត្រូវបានផ្សារភា្ជប់យ៉ាងជ្រាលជ្រៅជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗ។ វាត្រូវបានគេប្រើជានិមិត្តសញ្ញាច្រើនបំផុតក្នុងវិស័យពាណិជ្ជកម្ម និងសិល្បៈ។

អត្ថបទនេះ KPT Plus សូមនាំប្រិយមិត្តមើលពីអត្ថន័យនៃពណ៌នីមួយៗខាងក្រោម៖

ពណ៌ខ្មៅ

ពណ៌ខ្មៅ គឺជាពណ៌តំណាងឲ្យអំណាច ស្ថេរភាព និងកម្លាំង។ វាជាពណ៌ដែលតំណាងឱ្យអារម្មណ៍រឹងមាំ និងជាពណ៌ដែលទាក់ទងនឹងភាពវៃឆ្លាតផងដែ។ ពេលខ្លះវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងអំពើអាក្រក់ ។ នៅលោកខាងលិច ពណ៌នេះត្រូវបានគេប្រើជានិមត្តរូបនៃភាពសោកសៅ និងការវាយប្រហារទៅលើពួកអ្នកដែលមានស្បែកខ្មៅ។

ពណ៌ ស

ពណ៌ ស គឺជាពណ៌ដែលតំណាងនឹងភាពបរិសុទ្ធ ភាពស្អាតស្អំ និងពន្លឺ។ វាក៏ត្រូវបានប្រើសម្រាប់ អព្យាក្រឹតភាពផងដែរ។ នៅតំបន់ខ្លះនៃភាគខាងកើតនៃពិភពលោក ពណ៌ស ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកាន់ទុក្ខ។ ពណ៌ស ក៏ត្រូវបានភ្ជាប់ជាមួយនឹងការច្នៃប្រឌិត និងជាពណ៌តំណាងឲ្យការបង្រួមគ្រប់ពណ៌ទាំងអស់។

ពណ៌ប្រផេះ

ពណ៌ប្រផេះគឺជាពណ៌ដែលតំណាងឲ្យអាយុ ភាពចាស់ជរា ការស្លាប់ ការធ្លាក់ទឹកចិត្ត ឬអារម្មណ៍បាត់បង់។ ផ្ទុយពីការតំណាងទាំងនេះ ពណ៌ប្រផេះក៏ត្រូវបានផ្សារភ្ជាប់ច្រើនបំផុតជាមួយនឹងភាពរឹងមាំនៅក្នុងជីវិត ប្រាក់កាស និងការផ្ដល់ជំនួយផងដែរ។

ពណ៌ក្រហម

ក្រហមគឺជាពណ៌តំណាងឲ្យជីវិត និងជាពណ៌នៃថាមពល។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេចក្តីស្រឡាញ់ ការផ្តល់ឲ្យ ចលនា និងភាពរំភើប។ សម្រាប់ហេតុផលនេះវាជាពណ៌ដែលកូនក្រមុំនៅប្រទេសចិនស្លៀកពាក់ក្នុងថ្ងៃអាពាហ៍ពិពាហ៍។ ពណ៌នេះត្រូវបានគេប្រើសម្រាប់ថ្ងៃឈប់សម្រាកផងដែរ។

ពណ៌ខៀវ

ពណ៌ខៀវ គឺជានិមិត្តរូបនៃមេឃ និងសមុទ្រ។ ពណ៌ខៀវគឺជាពណ៌តំណាងឲ្យ ភាពស្ងប់ស្ងាត់ ភាពត្រជាក់ត្រជុំ ការយកចិត្តទុកដាក់ និងការសម្រាក។ ក្រៅពីនេះទៀត ពណ៌ខៀវផ្តោតលើភារកិច្ច និងតស៊ូផងដែរ។

ពណ៌បៃតង

ពណ៌បៃតង គឺជាពណ៌តំណាងឲ្យការលូតលាស់ ធម្មជាតិ និងលុយកាក់។ ពណ៌នេះជានិមិត្តរូបនៃភាពស្ងប់ស្ងាត់ ការអភិរក្ស ភាពជាបុរស និងទ្រព្យសម្បត្តិ។ ជាពណ៌ដែលជាប់ទាក់ទងនឹងការច្រណែន លាភសំណាង សប្បុរសធម៌ និងពូជពង្សវង្សត្រកូល។ វាជាពណ៌ប្រពៃណីនៃសន្តិភាព ភាពសុខដុមរមនា ការចិញ្ចឹមបីបាច់ប្រកបដោយផាសុកភាព ការគាំទ្រ និងថាមពល។

ពណ៌លឿង

ពណ៌លឿង គឺជានិមិត្តរូបឲ្យព្រះអាទិត្យ។ វាជាពណ៌តំណាងឲ្យភាពរីករាយ សំណើច សុភមង្គលនិងពេលវេលាល្អ។ មនុស្សដែលស្រឡាញ់ពណ៌លឿង ជាមនុស្សមានគំនិតសុទិដ្ឋិនិយម ការប្រុងប្រយ័ត្ន និងគំនិតច្នៃប្រឌិតខ្ពស់។ ចំណុចមិនល្អនៃពណ៌នេះ គឺតំណាងឲ្យភាពកំសាក។

ពណ៌ទឹកក្រូច

ពណ៌ទឹកក្រូច ជាពណ៌ភ្លឺរលោងបំផុតនៅលើភពផែនដី! វាជាពណ៌ដែលតំណាងទៅនឹងពេលវេលា ភាពរីករាយ ភាពស្វាហាប់ និងភាពកក់ក្តៅ។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងមហិច្ឆតាផងដែរ។

ពណ៌ស្វាយ

ពណ៌ស្វាយ ជាពណ៌តំណាងឲ្យទ្រព្យសម្បត្តិ ភាពរុងរឿង ភាពទំនើប និភាពសម្បូរបែប។ វាជាពណ៌ដែលទាក់ទងនឹងភាពអាថ៌កំបាំង ប្រាជ្ញា និងការគោរព។ ជាទូទៅ អ្នកចូលចិត្តពណ៌នេះត្រូវបានគិតថា ជាមនុស្សរាយមាយ ប៉ុន្តែវាពុំដូចនោះទេ។ មនុស្សចូលចិត្តពណ៌នេះ គឺមានភាពស្មោះត្រង់បំផុត។

ពណ៌ត្នោត

ពណ៌ត្នោត ជាពណ៌តំណាងឲ្យភាពជឿជាក់ ស្ថេរភាព មិត្តភាព និងភាពស្រគត់ស្រគុំ។ វាត្រូវបានគេប្រើទៅនឹងការប្រថុយប្រថាន និងការផ្សងព្រេងផងដែរ ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រឿង​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំង ១០ អំពី​រ៉ែ​មាស

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម