KPT+
ពណ៌ស្វាយ ជះឥទ្ធិពលខ្លាំងទៅលើអារម្មណ៍និងអាកប្បកិរិយាមនុស្ស
ចិត្តវិទ្យានៃពណ៌បានឲ្យដឹងថា ពណ៌អាចជះឥទ្ធិពលខ្លាំងទៅលើអារម្មណ៍និងអាកប្បកិរិយារបស់មនុស្សម្នាក់ៗ។ ប៉ុន្តែពណ៌នីមួយៗមិនតែងតែមាននិយមន័យដូចគ្នាទាំងអស់ទេ វាអាស្រ័យលើបទពិសោធន៍នៃអ្នកចំណូលពណ៌នោះ ឬវប្បធម៌របស់សង្គមផ្សេងគ្នា។ ក្នុងនោះចិត្តវិទូថា ពណ៌ស្វាយ ជាពណ៌មួយដែលធ្វើឲ្យមានអារម្មណ៍និងទំនាក់ទំនងខុសគ្នាដែរតាមបរិបទនៃការរស់នៅ។
តើពណ៌ស្វាយធ្វើឲ្យយើងមានអារម្មណ៍យ៉ាងណា?

ជាញឹកញាប់ពណ៌ស្វាយ ជាពណ៌ដ៏កម្រមួយនៅក្នុងធម្មជាតិ ហើយពណ៌នេះមិនមែនជាពណ៌ដែលកើតឡើងដោយខ្លួនឯងផ្ទាល់នោះទេ វាច្រើនតែកើតឡើងដោយសារការរួមបញ្ចូលគ្នានៃពណ៌ខៀវនិងក្រហម។
ពណ៌ស្វាយ ត្រូវបានតំណាងឲ្យទ្រព្យសម្បត្តិ និងភាពស្ដុកស្ដម្ភ ព្រោះថាពីបុរាណកាលពណ៌នេះ មានតែសេដ្ឋីទ្រព្យហូរហៀរប៉ុណ្ណោះដែលប្រើវា និងអាចមានលទ្ធភាពទិញរបស់ថ្លៃៗដែលមានពណ៌ស្វាយ។
ក្នុងកំឡុងសតវត្សទី ១៥ ទីក្រុង Tyre ដែលស្ថិតតាមបណ្តោយឆ្នេរសមុទ្រ Phoenicia បុរាណបានផលិតថ្នាំពណ៌ស្វាយពីកម្ទេចសំបកខ្យងសមុទ្រតូចមួយ រួចគេយកពណ៌នេះជ្រលក់អាវថ្វាយជូនព្រះមហាក្សត្រ Alexander នៃប្រទេសអេហ្ស៊ីប។ ហេតុនេះពណ៌ស្វាយ ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយសួយសារអាករសម្រាប់រាជវង្ស។ ពណ៌នេះ ក៏ជាពណ៌នៃជម្រើសសម្រាប់សរសេរសំបុត្ររបស់ព្រះមហាក្សត្រិយានី អេលីហ្សាបែតទី ២ ក្នុងឆ្នាំ ១៩៥៣ ដែរ។
ជារឿយៗ មនុស្សចូលចិត្តពណ៌នេះត្រូវបានគេបកស្រាយថា ជាមនុស្សមានផ្លូវចិត្តអាថ៌កំបាំង និងមានការស្រមើស្រមៃខ្ពស់។ បន្ថែមទៀតពណ៌ស្វាយក៏តំណាងឲ្យប្រាជ្ញា និងវត្ថុកម្រ។
រីឯនៅក្នុងជំនឿរបស់គ្រឹស្តសាសនា អ្នកដែលប្រើពណ៌ស្វាយត្រូវបានគេចាត់ទុកថាជា ស្ត្រីពេស្យា ព្រោះវាតំណាងបុគ្គលមានជឿលើអទិទេព ប៉ុន្តែសម្ដែងការគោរពក្លែងក្លាយចំពោះព្រះ។
និមិត្តរូបផ្សេងទៀតនៃពណ៌ស្វាយ គឺតំណាងឲ្យភាពក្លាហាន។ នៅសហរដ្ឋអាមេរិកគេរមែងយករូបបេះដូងពណ៌ស្វាយតំណាងជាកិត្តិយសបំពាក់ឲ្យទាហានដែលការបម្រើការក្នុងយោធា។
ពណ៌ស្វាយ ពេលខ្លះត្រូវបានប្រើតំណាងពីការស្រមើលស្រមៃខ្ពស់ ឬភាពច្នៃប្រឌិតជាដើម។ ពណ៌នេះពិពណ៌នាច្រើនបំផុតពីភាពឡូឆាយរបស់បុគ្គលមកពីត្រកូលអភិជន ភាពត្រេកត្រអាលផ្លូវភេទ ឬភាពទាក់ទាញរបស់ស្ត្រីពេស្យា ប៉ុន្តែវាក៏និយាយពីការកុហកផងដែរ។ ។
ពណ៌ស្វាយ ជាពណ៌មួយជាប់ចំណាត់ថ្នាក់ជាពណ៌ស្ងប់ស្ងាត់បំផុត ហើយជួនកាលតំណាងពីសន្តិភាពដូចពណ៌ខៀវដែរ ( ភាគច្រើនតំណាងពីការរើបម្រះរបស់ស្ត្រីដែលរងការគាបសង្កត់)៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ verywellmind
ចុចអាន៖ហេតុអ្វីបានជាមេឃពេលខ្លះ ប្រែជាពណ៌ស្វាយ?l
ចុចអាន៖ហេតុអ្វីប្រជាជនប៊ូតាន អាចប្រកាន់ខ្ជាប់ទំនៀមទម្លាប់បានល្អ ទល់សម័យទំនើបនេះ?

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ