សេដ្ឋីជេកម៉ាថា ចង់​មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

សេដ្ឋីជេកម៉ាថា ចង់​មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់

Published

on

ការក្លាយជាអ្នកមាន មិនមែន​ព្រេង​វាសនាទេ តែ​គឺជាការរួមបញ្ចូលគ្នា IQ កម្រិតវៃឆ្លាត វិន័យ ការច្នៃប្រឌិត ការ​ផ្តោតអារម្មណ៍​យកចិត្ត​ទុកដាក់  ការ​វិភាគសិក្សាជានិច្ច ហើយចុងក្រោយគឺការលះបង់។ នេះបើតាមការលើកឡើងរបស់សេដ្ឋី Jack Ma។

ជម្រើស​របស់សេដ្ឋីអាលីបាបាគឺសាមញ្ញណាស់ លោកថាខំច្រើនយ៉ាងណាក៏ដោយ បើមិនឆ្លាតវៃ​ មិនច្នៃស្ថានការណ៍ មិនយកចិត្ត​ទុកដាក់ មិនមានវិន័យ​គឺអសារបង់។

សកម្មភាព​ខ្លីៗខាងក្រោមនេះ ​​បើនៅបន្ត​អនុវត្តគ្រប់គ្នានឹងមិនអាចក្លាយជាអ្នកមាន​បានឡើយ។ មានអ្វីខ្លះ?

ទីមួយ មិនប្រើគណិតវិទ្យាមូលដ្ឋានក្នុងការ​រស់នៅ

ការរកលុយគឺជាដំណើរការគណិតវិទ្យា។ ចំនួនទឹកប្រាក់ដែលគ្រប់គ្នា រកបានក្នុងមួយម៉ោងៗ នឹងត្រូវ​ចំណាយមួយចំណែកទៅការ​ហូបចុក ជ្រកកោណ បង់ពន្ធ ហើយបន្ទាប់ទុកខ្លះវិនិយោគរកប្រាក់ចំណេញបង្កើតជាចំណូល។ អ្នកដែលមិនធ្វើវិធីនេះ គឺជាអ្នកក្រ។​ ពួកគេ​ចាយអស់ៗនូវចំណូល បានន័យថាគ្មានចំណូល។

ទីពីរ សុខចិត្ត​សន្សំទុកក៏មិនយកទៅបង្កើន​ប្រាក់ចំណូល

នេះគឺជាភាពខុសគ្នាដ៏សំខាន់មួយ​រវាងមនុស្សដែលកំពុងធ្វើការសកម្មដើម្បីក្លាយជាអ្នកមាននិងអ្នកដែលព្យាយាមឱ្យខ្លួនឯង «មិនក្រ»។

ការ​សន្សំលុយជាផ្លូវរបស់វណ្ណៈកណ្តាលដែល​អាចនឹងក្រភា្លមៗពេលណាគាត់មានបញ្ហា​ឧទាហរណ៍​គ្រោះថ្នាក់ឬជំងឺ ប៉ុន្តែហ​ទោះគ្មានអ្វី​កើតឡើង​ក៏គ្មានថ្ងៃ​ក្លាយជាមហាសេដ្ឋីបានដែរ។

មធ្យោបាយតែមួយគត់ដើម្បីក្លាយជាអ្នកមានគឺត្រូវរកប្រាក់បាន ហើយវិនិយោគវាបន្ត។ វាជាដំណើរការសាមញ្ញមួយបានន័យ​ថា គ្រប់គ្នា​ត្រូវ​ធ្វើការ​ដើម្បី​រកលុយ បន្ទាប់មកយកលុយនោះខ្លះ ទៅ​វិនិយោគក្នុងគម្រោងផ្សេងទៀតដែលអាចបង្កើតលុយឡើងមកបន្ថែម។ គេធ្វើបែ​បនេះម្តងហើយ​ម្តងទៀត ទើប​អាចក្លាយជាអ្នកមាន​ទ្រព្យធនធានា​សម្រាប់ជីវិត​បាន។

ទីបី ការចំណាយដែល​ច្រើនជាងចំណូល

ប្រសិនបើចំណាយច្រើនជាងលុយដែល​រកបានមក នោះ​មិនត្រឹមតែក្លាយជាអ្នកមានទេ ទំនងជានឹងកាន់តែក្រឡើងៗ។ សម្រាប់ហេតុផលខ្លះ មនុស្សបច្ចុប្បន្ន យកចិត្តទុកដាក់ចំពោះការបង្ហាញសម្ភារៈ សម្រាប់ទទួលបានការសរសើរ។ ពួកគេ​បានព្យាយាម​ចាយវាយ​លើសពីអ្វី​ដែលខ្លួន​រកបាន​ដើម្បីបង្អួត​អ្នកដទៃ ឬផ្គាប់ចិត្ត​របស់ខ្លួនឯង។ការ​ខ្ចីប្រាក់ដើម្បីទិញរបស់របរដែលតាមពិត​មិនចាំបាច់ គឺជាសកម្មភាពអ្នកក្រ។

ទីបួន  ការ​ខ្វះវិន័យ

ការកសាងអ្វីៗគ្រប់យ៉ាង​ត្រូវការពេលវេលា ការតាំង​ចិត្ត និងវិន័យ។ ភាពជោគជ័យគឺជាផលបូកនៃសកម្មភាពតូចតាច ដែលធ្វើឡើងវិញជារៀងរាល់ថ្ងៃក្នុងរយៈពេលយូរ មនុស្ស​គ្មានវិន័យ មិនដែលតស៊ូបានទេ។ មនុស្សដែលមានវិន័យ គេ​អាច​ធ្វើអ្វីៗគ្រប់យ៉ាងទោះបីពួកគេមានអារម្មណ៍យ៉ាងណាក៏ដោយពួកគេបង្ខំខ្លួនឯងឱ្យបញ្ចប់វា។ ប្រសិនបើជាយើង​មិនអាចធ្វើជាម្ចាស់នៃសកម្មភាពខ្លួនឯងបាន យើង​ចង់ឱ្យ​គេ​បង់ប្រាក់ហើយ​គ្រប់គ្រងជីវិតយើង? អញ្ចឹង​យើងនឹងជោគជ័យ ឬក្លាយជាអ្នកមាន​ដោយវិធីណា?

ទី៥ រង់ចាំ​សំណាង

បើយើងស្ថិតក្នុងចំណោមមនុស្ស​ណា​ដែលគិតថា អ្នកផ្សេងៗ​ជោគជ័យ​ព្រោះ​តែពួកគេមានសំណាង យើង​នឹងគ្មានថ្ងៃទៅណារួច​ក្រៅ​ពីស្ថានភាព​ដដែលនេះទេ។ សំណាងគឺជាជំនឿ តែវាមិនមែនជាការសម្រេចចិត្តទេ។ អ្នកកំពុងមាន​សំណាងរួចហើយដែលអានប៉ះអត្ថបទនេះ ។ ចង់និយាយថា​អ្នកណាដែលដឹងខ្លួនទាន់់ពេលឡើងវិញ​ចាប់ផ្តើម វិនិយោគ និង​មានវិន័យ​ចំពោះការ​ចាយវាយ​អ្នកនោះនឹងមានបាន។

ទី៦ ចូលចិត្ត​ឱ្យអ្នកដទៃជួលប្រើ

អ្នកក្រខ្លះ អាចលោតចូលវណ្ណៈកណ្តាលបាន ប្រសិនបើពួកគេមានឆន្ទៈ មានទេពកោសល្យ មានពិសោធន៍ និងទទួលបានប្រាក់ខែខ្ពស់។

វណ្ណៈកណ្តាល អាចមាន​ស្ថានការណ៍រស់នៅប្រសើរឡើងអាស្រ័យ​លើ​ជំនាញដែលពួកគេ​មាន និងឱកាស​​ទទួលបានប្រាក់ខែច្រើន  ប៉ុន្តែ​ចូរចាំថា គ្មានអ្នកណា​ចាយលុយច្រើនៗមកជួលយើង ឱ្យ​ធ្វើការងារ​ស្រួលៗនោះទេ។ អ្នកដែលទទួលបានប្រាក់ខែខ្ពស់ៗ គឺត្រូវបាន​គេ​ជួលមក​ដើម្បីដោះស្រាយបញ្ហាធំៗ ឬដោះស្រាយ​បញ្ហា​បុគ្គលិកផ្សេងរាប់រយនាក់ជំនួស​គេ ឬចូលមករកលុយឱ្យគេ។ នេះគឺជាច្បាប់មួយក្នុងចំណោមច្បាប់នៃហ្គេមក្នុងពាណិជ្ជកម្ម ហើយត្រូវចាំថា យើងឆ្លាតប៉ុណ្ណាក៏ដោយ យើងមានតែមានតែ ២៤ ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ ហើយយើងលក់អស់៨ម៉ោង​ដែលជាម៉ោងសកម្មបំផុត​នោះឱ្យទៅគេទៅហើយ ​បើលុយដែលយើងរកមកនោះ មិនបានវិនិយោគបន្ថែមទេ​នៅពេលដែលយើង​ឈឺឬចាស់ យើង​នឹង​ប្រឈមមុខការលំបាកវិញ។ ចំណែក​ការក្លាយជាអ្នកមាន​គឺគ្មាន​ផ្លូវទេ៕

ប្រែសម្រួល៖ ចម្រើន​តារា

ចុចអាន៖ អចលនទ្រព្យ​​ពីក្រោយ​ខ្នង​សេដ្ឋីនី​ បេក្ខភាពអនុ​ប្រធានាធិបតី​ប្រជាធិបតេយ្យ​​អាមេរិក

ចុចអាន៖ ស្ត្រី​ដែល​មាន​ជាង​គេ​បំផុត​ទាំង ៥ នៅក្នុង​ពិភព​បច្ចេកវិទ្យា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម