ហានិភ័យ​សុខភាព ៥ យ៉ាង​ ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​មុន​ពេល​សម្រេចចិត្ត​ចាក់​សាក់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ហានិភ័យ​សុខភាព ៥ យ៉ាង​ ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​មុន​ពេល​សម្រេចចិត្ត​ចាក់​សាក់

Published

on

នៅ​ក្នុង​សម័យ​ទំនើប​នេះ​ ការ​ចាក់​សាក់​គឺ​ជា​រឿង​មួយ​ពេញ​និយម​លើ​ពិភពលោក។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ​ក៏​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​កើត​មាន​ចំពោះ​សុខភាព៖

១. ហានិភ័យ​នៃ​ការ​ឆ្លង

ការ​ចាក់​សាក់​នៅកន្លែង​ដែល​គ្មាន​អនាម័យ ​ឬ​បាន​ប្រើ​ឧបករណ៍​ដែល​មាន​មេរោគ អាច​បង្ក​ហានិភ័យ​ធំ​នៃ​ការ​ឆ្លង​រោគ​ដ៏​ធំ។ ក្រៅ​ពី​បទដ្ឋាន​អនាម័យ ​ទិដ្ឋភាព​មួយ​ទៀត​ដែល​ត្រូវ​ប្រយ័ត្ន​ គឺ​ទឹក​ថ្នាំ​សាក់​លើ​ដង​ខ្លួន។ ក្នុង​ករណី​ខ្លះ​ ការ​ឆ្លង​អាច​កើត​ឡើង​ដោយសារ​ការ​ប្រើប្រាស់​ទឹក​ថ្នាំ​ ដែល​បាន​ឆ្លង​ដោយ​បាក់តេរី ​ឬ​ផ្សិត។

២. ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ប្រតិកម្ម​អាលេក្ស

វា​អាច​ទៅ​រួច​ដែល​ថា​ទឹក​ថ្នាំ​សាក់​អាច​ផ្ទុក​អាលេក្សី​ ដូចជា ​នីកែល ​និង​ បារត ។ ប្រតិកម្ម​អាលេក្សី​នេះ ​អាច​ធ្វើ​ឱ្យ​ស្បែក​រលាក​ក្រហម​ និងហើម។

៣. ប្រតិកម្មស្បែកផ្សេងទៀត

ដោយសារ​តែ​ដំណើរការ​នៃ​ការ​ចាក់​សាក់ ​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ទឹក​ថ្នាំ​នៅ​ក្រោម​ស្រទាប់​ស្បែក​ វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ ដែល​ស្បែក​របស់​អ្នក​មាន​ប្រតិកម្ម​ទៅ​នឹង​វា​ធ្ងន់ធ្ងរ។

ការ​វិវត្ត​ទៅ​ជា​ជាលិកា ​ស្លាកស្នាម​លើ​តំបន់​ដែល​បាន​សាក់នេះ​ ច្រើន​តែ​កើត​ឡើង​នៅ​ពេល​ដែល​ម្ជុល ​ត្រូវ​បាន​បញ្ចូល​ជ្រៅក្នុងស្បែក​ ដែល​បណ្ដាល​ឱ្យ​ខូច​ខាត​ជា​ជលិកា។

៤. ផល​ប៉ះពាល់​ចាក់​សាក់​និង​ការស្កេន MRI

ការ​សិក្សា​បាន​រាយការណ៍​ថា​ អ្នក​ជំងឺ​ដែល​មាន​អាការៈ​រលាក​កម្រិត​ដំបូង​ ជា​លទ្ធផល​ គឺ​បាន​មកពី​​ការ​ស្កេន MRI បន្ទាប់ពី​ចាក់​សាក់។

៥. ផលវិបាក​នៃ​ការ​លុប​ស្នាមសាក់

លុប​ស្នាម​សាក់​​ មិន​អាច​ធ្វើ​សាមញ្ញ​ដូច​ការ​ចាក់​សាក់​ទេ។  វា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឡាស៊ែរ​ ដើម្បី​បំបែក​សារធាតុ​ពណ៌​នៅ​ក្រោម​ស្បែក​ និង​រំលាយ​វា។  ការ​លុប​ស្នាម​សាក​នឹង​ធ្វើ​ឲ្យ​ឈឺចាប់​ ហើយ​អាច​បណ្ដាល​ឱ្យ​មាន​ស្នាម​ជាំ​ជា​រៀង​រហូត៕

ប្រែស​ម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ហេតុផល ៦យ៉ាង ​ដែល​យើង​គួរ​គិត​​ហើយ​គិត​ទៀត​ មុន​សម្រេចចិត្តចាក់​សាក់

ចុចអាន៖ សេដ្ឋីនីចម្លែក​ ចូលចិត្ត​សាក់រូបមួយតំណាងឱ្យ​មិត្តប្រុសម្នាក់ៗលើរាងកាយ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ43 mins ago

ក្រសួង​ហៅ​មន្ត្រី​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ជិត​១០០​នាក់ មក​បណ្តុះបណ្តាល

ព័ត៌មានជាតិ56 mins ago

អាវុធហត្ថ​៣​នាក់​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ភ្លាមៗ​ដើម្បី​សង្គ្រោះ​អាយុជីវិត​ដល់​ប្អូនប្រុស​ម្នាក់

ព័ត៌មានជាតិ2 hours ago

រដ្ឋមន្ត្រីក្រសួង​ការងារ ​ស្នើ​ឲ្យ​សិង្ហ​បុរី​ជួយ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​កម្ពុជា

ព័ត៌មានជាតិ3 hours ago

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ស្ទើរ​អស់ទាំង​ស្រុង ព្រមទាំង​សម្ភារៈ​មួយ​ចំនួនធំ

ព័ត៌មានជាតិ3 hours ago

លោក​គន់ គីម ពិនិត្យ​ដំណាំ​ស្រូវ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​២ នៃ​ខេត្តកំពង់ចាម​

ព័ត៌មានពេញនិយម