Connect with us

KPT+

ជីវិតកម្សត់មុនជោគជ័យនៃ​កំពូលតារា​ទូរទស្សន៍​ ELLEN DEGENERE

បានផុស

នៅ

Ellen DeGeneres គឺ​ជា​តារា​ទូរទស្សន៍​និង​កំប្លែង​​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព។ ស្ត្រី​ម្នាក់​នេះ​មាន​ទេពកោសល្យ​នៃ​ពហុ​ជំនាញ​ក្នុង​អាជីព​របស់​នាង​ជា​ច្រើន។ ប៉ុន្តែ​មាន​រឿង​ជូរចត់​ខ្លះ​ដែល​ Ellen បាន​ជួប​ មុន​ពេល​ទទួល​ជោគជ័យ​មក​ដល់​សព្វថ្ងៃ​នេះ។

១. ធ្លាប់​ធ្វើការ​ជា​អ្នក​លក់​ម៉ាស៊ីន​បូម​ធូលី

មុន​ពេល​ឈាន​ដល់​ចំណុច​នៃ​ការ​បង្កើត​កេរ្តិ៍ឈ្មោះ Ellen បាន​ចាប់​យក​ការងារ​ប្លែកៗ​ជា​ច្រើន។​​ ការងារ​មួយ​ទាំងនេះ​គឺ​ជា​អ្នក​លក់​ម៉ាស៊ីន​បូម​ធូលី។

២. ធ្លាប់​ជា​អ្នក​ញៀន​បារី​ធ្ងន់ធ្ងរ

នាង​ក៏​ដូច​ជា​អ្នក​ជក់បារី​ជា​ច្រើន​ដែរ​ នាង​ចង់​ឈប់ ​ប៉ុន្តែ​ហាក់​ដូចជា​មិន​អាច​រក​វិធី​​បញ្ឈប់​ទម្លាប់​ញៀន។ នៅ​លើ​កម្មវិធី​ជជែក​នាង​បាន​បង្ហាញ​ថា ​នាង​អាច​ឈប់​ជក់បារី​បាន​ ដោយ​ប្រើ​វិធីសាស្ត្រ Allen Carr ‘Easyway’ ។ Ellen បាន​និយាយ​គាំទ្រ​កម្មវិធី​នេះ​ជា​សាធារណៈ​ ហើយ​បាន​អរគុណ​វា​សម្រាប់​ការ​ផ្លាស់ប្ដូរ​ជីវិត​របស់​នាង។

៣. បោះបង់​ចោល​ការសិក្សា​នៅ​មហាវិទ្យាល័យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ellen សិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង New Orleans ជា​កន្លែង​ដែល​នាង​សិក្សា​ជំនាញ​ទំនាក់ទំនង។ នាង​បាន​សម្រេចចិត្ត​ឈប់​រៀន​មួយ​ឆមាស ​ដើម្បី​ធ្វើការ​នៅ​ក្រុមហ៊ុន​ច្បាប់​ជាមួយ​បងប្អូន​ជីដូន​មួយ​របស់​នាង។ ទោះបីជា  Ellen មិន​បាន​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​ក៏​ដោយ​ក៏​នាង​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ពី​សាកល​វិទ្យាល័យ Tulane នៅ  New Orleans ក្នុង​ឆ្នាំ ២០០៩ ។

៤. ត្រូវ​បាន​ឪពុក​ចុង​ធ្វើ​បាប

នៅ​ពេល​នាង​រៀន​នៅ​វិទ្យាល័យ​ តារា​ទូរទស្សន៍​រូប​នេះ​ត្រូវ​មើលថែ​ម្ដាយ​ឈ្មោះ Betty ដែល​មាន​ជំងឺ​មហារីក​សុដន់។ ឪពុក​ចុង​របស់ Ellen បាន​ឆ្លៀត​ឱកាស​ធ្វើ​បាប​កូន​ស្រី​ចុង​ នៅ​ពេល​ដែល​ប្រពន្ធ​នៅ​ក្នុង​មន្ទីរពេទ្យ។ ការ​រំលោភ​បំពាន​បាន​ចាប់ផ្ដើម​ដំបូង​នៅ​ពេល Ellen មាន​អាយុ ១៥ ឆ្នាំ។

៥. មាន​ស្លាក​កំណត់ត្រា​ផ្ទាល់ខ្លួន

ទោះបី​ជា​តារា​កំប្លែង​និង​ទូរទស្សន៍​ ប៉ុន្តែ​នាង​ក៏​មាន​ផ្លាក​អាជីវកម្ម​​ផ្ទាល់ខ្លួន​ផង​ដែរ។ នាង​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា “ eleveneleven” កាល​ពី​ឆ្នាំ ២០១០ ហើយ​ចុះ​ហត្ថលេខា​លើកដំបូង​ក្នុង​អាជីវកម្ម។

៦. ជា​ស្ត្រី​តែ​ម្នាក់​គត់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ពានរង្វាន់​អូស្ការ ​និង Emmys

Ellen បាន​បង្កើត​កំណត់​ត្រា​ពីរ​បី​ ដោយ​នាង​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Emmys នៅ​ថ្ងៃ​ទី ៩ដល់១១ បន្ទាប់មក​នៅ​ឆ្នាំ ២០០៥ នាង​បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ម្ដង​ទៀត។ នៅ​ឆ្នាំ​បន្ទាប់ ម្ចាស់​កម្មវិធី​សុន្ទរកថា​បាន​ជ្រើសរើស​យក ​Ellen ដើម្បី​បង្ហាញ​ពានរង្វាន់​បណ្ឌិត្យ​សភា​លើក​ទី ៧៩ ។

៧. បំបែក​កំណត់ត្រា​រូបថត​មាន​អ្នក​ចូលចិត្ត​ច្រើន

Ellen  បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ សម្រាប់​រូបថត​ដែល​បាន​បង្ហោះ​រូបថត Selfie មាន​ជាង ៣,៣ លាន​ និង​មាន​អ្នក​ចំណូលចិត្ត​ជាង ២ លាន ​ហើយ​ត្រូវ​បាន​គេ​យក​តម្រាប់​ថត​តាម​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ចំនួន ១៥១ ទូទាំង​ពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖eightieskids

ចុចអាន៖តើខ្សែស្រឡាយក្សត្រអង្គណាខ្លះហ៊ានដាក់រាជនិងលាខ្សែរាជវង្ស​ដើម្បីស្នេហាពិត?

ចុចអាន៖ដំណើរ​កម្សាន្ត​ប្រកបដោយ​សុវត្ថិភាព​កុំ​ភ្លេច​ត្រៀម​ប៉ុន្មាន​ចំណុច​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម