Connect with us

KPT+

ប្រវត្តិ​ត្បូងពេជ្រ​ដែល​មាន​ជាប់​បណ្ដាសា​​ សឹង​មិន​គួរ​ឲ្យ​ជឿ

បានផុស

នៅ

ក្នុង​ប្រវត្តិសាស្ត្រ​បុរាណវិទ្យា ទ្រព្យសម្បត្តិដែលបានសេសសល់មកច្រើនជំនាន់ ​ច្រើន​តែ​មាន​ជាប់​ទាក់ទង​នឹងសាច់រឿង ​សោកនាដកម្ម​ ឬ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​រន្ធត់ នានា​ទៅតាមយុគសម័យ​។ ចំណែកឯខាងក្រោម​នេះ​ គឺ​ជា​ត្បូង​ដ៏​ល្បីល្បាញ​ចំនួន​ ៣ ដែល​មាន​បណ្ដាសា​ពីអតីតកាល ៖

១. ត្បូងពេជ្យ ” Hope “

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បូងដ៏​ល្បីល្បាញ​នេះ​​ បាន​ផ្លាស់ប្ដូរ​ដៃ​ជា​ច្រើន​ដង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​​នេះ ​ដោយ​ម្ចាស់​​ជា​ច្រើន​បាន​ស៊ូទ្រាំ​នឹង​សោកនាដកម្ម​ក្នុង​កំលុងពេល​ត្បូង​នេះ​នៅ​ជា​ថ្ម​នូវ​ឡើយ។

ត្បូងពេជ្រ​ពណ៌ខៀវ​នេះ​មាន​ទម្ងន់ ៤៥.៥២ កា​រ៉ាត់​និង​ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​រយៈ​ពេល​ជាង ៤ សត​វត្សរ៍​នៅ​ឥណ្ឌា។ ក្រោយមក​ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​បារាំង ​ហើយ​លក់​ទៅ​ឲ្យ​ស្ដេច Loui ទី១៤ នៅ​ឆ្នាំ ១៦៦៨ ។

នៅ​ចន្លោះ​ពេល​ដែល​ស្ដេច Loui ទី ១៤ បាន​ទិញ​ត្បូង​នោះ​ វា​ក៏​ត្រូវ​បាន​គេ​លួច​នៅ​ឆ្នាំ ១៧៩១ គ្រួសារ​រាជវង្ស​បារាំង​ក៏​ចាប់ផ្ដើម​បែកបាក់។ ត្បូង​ដែល​ត្រូវ​បាន​គេ​លួច​នេះ​​បាន​បង្ហាញ​នៅ​ក្នុង​កាតាឡុក​មួយ​នៅ​ឆ្នាំ ១៨៣៩ ដោយ​ក្រុម​គ្រួសារ​ម្ចាស់​ធនាគារ​នៅ​ទី​ក្រុង​ឡុងដ៏។

រឿងព្រេង​នៃ​ថ្ម​បណ្ដាសា​នេះ​បាន​ចាប់ផ្ដើម​លេចចេញ​ជា​ដំបូង ​នៅ​ក្នុង​កាសែត​អូស្ត្រាលី ​បន្ទាប់មក​នៅ​កាសែត​វ៉ាស៊ីនតោន​នៅ​ឆ្នាំ ១៩០៨ ។ ត្បូង​នេះ​បាន​ផ្លាស់ប្ដូរ​ដៃ​មិន​តិច​ជាង ១៤ ដង​ទេ​ ពីព្រោះ​ពេលវេលា​ម្ចាស់​នីមួយៗ​ហាក់​ដូចជា​ប្រឈមមុខ​នឹង​ការ​ស្លាប់​ និង​រឿង​ចម្លែក​ព្រមទាំង​សោកនាដកម្ម។

នៅ​ឆ្នាំ ១៩១០ លោក Pierrer Cartier បានទិញ​គ្រឿងអលង្ការ​នេះ ហើយ​លក់​​ទៅ​ឲ្យ​គូស្វាមីភរិយា​សង្គម​និយម​អាមេរិក Edward Beale McLean  និង Evalyn Walsh McLean ក្នុង​ឆ្នាំ ១៩១១ ប៉ុន្តែ​ប្ដី​ប្រពន្ធ​នេះ​បាន​លែងលះ​គ្នា​នៅ​ឆ្នាំ ១៩៣២ ហើយ​កូនប្រុស​របស់​ពួកគេ​បាន​ស្លាប់​ និង​អាជីវកម្ម​គ្រួសារ​ក៏​បាន​ក្ស័យធន។  Edward បាន​ទទួល​មរណភាព​ក្នុង​អាយុ ៥១ ឆ្នាំ​និង Evalyn នៅ​អាយុ ៦០ ឆ្នាំ ទាំងអស់​បន្ទាប់ពី​ពួកគេ​បាន​ទិញ​ពេជ្រ​នោះ។

ត្បូងពេជ្រ ​Hope ​បាន​ផ្លាស់ប្ដូរ​ដៃ​ម្ដង​ទៀត​នៅ​ឆ្នាំ ១៩៤៧ នៅ​ពេល​ដែល​ជនជាតិ​អាមេរិក​ឈ្មោះ Harry Winston បាន​ប្រគល់​ទៅ​សារមន្ទីរជាតិ​ប្រវត្តិសាស្ត្រ​នៃ​រដ្ឋ Smithsonian ក្នុង​ឆ្នាំ ១៩៥៨ ជា​កន្លែង​ដែល​ត្បូង​នេះ​ លែង​ទៅ​ណា​ទៀត។

២. ត្បូងពេជ្រ Koh-i-Noor

ពេជ្រ Koh-i-Noor  មានន័យថា “ ភ្នំ​នៃ​ពន្លឺ” គឺជា​ត្បូង​ដែល​ត្រូវ​បណ្ដាសា​និង​គ្រប់គ្រង​ដោយ​អ្នកគ្រប់គ្រង​ជា​ច្រើន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ត្បូង Koh-i-Noor​ បាន​ជាប់​បណ្ដាសា​ពី​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​តាំង​ពី​ឆ្នាំ ១៣០៦ បន្ទាប់​មក​បាន​ផ្ទេរ​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ​ដូចជា​​នៅ​ ឥណ្ឌា ​អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និង​ប៉ាគីស្ថាន បន្ទាប់ពី​មាន​ការ​ប្រយុទ្ធ​គ្នា​និង​ការ​បង្ហូរ​ឈាម​យ៉ាង​ច្រើន ​ក្រោយ​ពី​ចប់​សង្គ្រាម​អង់គ្លេស និង​ Sikh លើក​ទី ២ ។

បន្ទាប់មក​ក្រុមហ៊ុន​អង់គ្លេស​បាន​កាន់កាប់​ពេជ្រ​នេះ ​នៅ​លើ​កប៉ាល់​របស់​ខ្លួន ហើយ​ជំងឺ​អាសន្នរោគ​បាន​រាលដាល​និង​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​លើ​កប៉ាល់។ មិន​ដល់​មួយ​ខែ​ក្រោយមក​នៅ​ខែ​ កក្កដា ​ឆ្នាំ ១៨៥០ នាយករដ្ឋមន្ត្រី  Robert Peel​  បាន​ទទួលមរណភាព ​បន្ទាប់​ពី​បាន​កាន់កាប់​ពេជ្រ​នេះ​រួច។

ទោះ​យ៉ាងណា​ក៏​ដោយ ​ភាគច្រើន​គេ​ជឿ​ថា​ បណ្ដាសា​នេះ​កើតឡើង​ចំពោះ​តែ​​បុរស​ជាប់​ទាក់ទង​នឹង​ថ្ម​ មិនមែន​ស្ត្រី​ទេ ​បន្ទាប់មក​ស្ត្រី​ក៏​ចាប់ផ្ដើម​ពាក់​​ពេជ្រ​ម្ដង។  ទី​បំផុត​ពេជ្រ​នេះ​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​មកុដ​របស់​ព្រះមហាក្សត្រិយានី​អង់គ្លេស​នៅ​ឆ្នាំ ១៩១១ ។ សព្វថ្ងៃ​នេះ​មកុដ​ព្រះ​មហាក្សត្រិយានី ​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​ នៅ​ក្នុង​ប៉ម​នៃ​ទី​ក្រុង​ឡុងដ៍។

៣. ត្បូងពេជ្រ Opal របស់​ម្ចាស់ក្សត្រី  Mercedes  នៃ​ប្រទេស​អេស្ប៉ាញ

ត្បូង​នេះ​បាន​បណ្ដាសា​ដែល​ទាក់ទង​ទៅ​នឹង​ការ​ច្រណែន​ ការ​ប្រកួតប្រជែង​រវាង​ម្ចាស់ក្សត្រី​និង​គូស្នេហ៍។ ត្បូង Opal  ត្រូវ​បាន​គេ​ដាក់​នៅ​ចិញ្ចៀន​គូស្នេហ៍​របស់​ស្ដេច Alfonso ទី៦ ដែល​ជា​អំណោយ​របស់​​ម្ចាស់ក្សត្រី Mercedes ។

ទើបតែ ៦ ខែ​បន្ទាប់​ពី​ទទួល​បាន​អំណោយ​នេះ ​ម្ចាស់ក្សត្រី​បាន​ទទួលមរណភាព​ដោយ​ការ​រលូត​កូន ​និង​ជំងឺ​រលាក​ស្រោម​ខួរ​នៅ​ឆ្នាំ ១៨៧៨ ។

បន្ទាប់ពី​មក​​ម្ចាស់ក្សត្រីសុគត​ទៅ​ ចិញ្ចៀន​នេះ​ក៏​បាន​ចែក​ជូន​ដល់​សមាជិក​នារី​ផ្សេង​គ្នា​នៃ​គ្រួសារ​រាជវង្ស ​ដែល​ពួកគេ​ទាំងអស់​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖៣ ម៉ាត់របស់ jack ma ជម្រុញសហគ្រិននានាទទួលផលល្អក្នុងអាជីវកម្ម

ចុចអាន៖៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់​បច្ចុប្បន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣២ នាទី មុន

សិក្ខាកាម២៥រូបទទួលបានចំណេះដឹងកម្រិតខ្ពស់លើជំនាញកីឡាទូកក្តោង

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រុមយុវជនមកពីគ្រួសារក្រីក្រ ថា វគ្គជំនាញបច្ចេកទេសរបស់រដ្ឋាភិបាល មានភាពទាក់ទាញក្នុងការរៀនសូត្រ

ព័ត៌មានជាតិ៤២ នាទី មុន

ឆ្នាំ ២០២៤នេះ កសិដ្ឋានមួយ នៅខេត្តបាត់ដំបង មានគម្រោងទិញគោពីកសិករតាមភូមិ ប្រមាណ ៣,០០០ក្បាល

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ទីក្រុងហូជីមិញ គិតគូរឲ្យចាក់វ៉ាក់សាំងកូវីដឡើងវិញ ដើម្បីការពារវីរុសបំប្លែងថ្មីឆ្លងខ្លាំង

ព័ត៌មានជាតិ៥៤ នាទី មុន

លោក កើត រិទ្ធ ៖ ការជួយប្រជាជន ពិសេសប្រជាជនក្រីក្រ និងរងគ្រោះដោយអយុត្តិធម៌ នឹងទទួលបាន​​ការគោរព និងកិត្តិយសយ៉ាងធំធេង

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍១ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម