Connect with us

KPT+

​ប្រលោមលោក​ក្ដៅសាច់ «Fifty Shades» ទាំង​៣វគ្គ ​ក្លាយ​ជា​សៀវភៅ​លក់ដាច់ខ្លាំងបំផុត​ប្រចាំ​ទសវត្ស​រ៍

បានផុស

នៅ

ស្នាដៃរបស់អ្នកនិពន្ធ​អង់គ្លេស E.L. James​ គឺប្រលោមលោក «Fifty Shades » ​បាន​ក្លាយ​ជាប្រលោមលោកជោគជ័យ​គួរឲ្យភ្ញាក់ផ្អើល ដោយលក់ដាច់​អស់រាប់​លានច្បាប់ ព្រមទាំង​បង្កើត​បាន​ជា​រឿង​ភាគ២​និងការ​សម្រប​ជាខ្សែភាពយន្ត​ចំនួន៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម ​​NDP BookScan​ ដែល​ប្រមូល​ទិន្នន័យ​ ​លក់​ចេញ​សម្រាប់​ការ​បោះពុម្ភផ្សាយ​​​នៅ​ទសវត្ស​ឆ្នាំ​២០១០ «Fifty Shades» ​របស់ Jame ​ឈរ​នៅ​លំដាប់​លេខរៀងទី១ ទី ២ និងទី ៣ បន្ត​បន្ទាប់​គ្នា​នៅ​ក្នុង​បញ្ជី​សៀវភៅ​ដែល​លក់ដាច់​បំផុត​ក្នុង​ទសវត្ស​រ៍នេះ​​។​

​សៀវភៅប្រលោមលោក​ «Fifty Shades» ​ដំបូងបាន​លក់ចេញ​ប្រមាណ​ជា ​១៥ លានក្បាល ​និងទី២ គឺ​ «Fifty Shades Darker​»​ ​ដែលបោះពុម្ព​ក្នុងឆ្នាំ​ ២០១១ ​លក់​បាន​ប្រហែល​ ១០ លានក្បាល​ដែលធ្វើឲ្យ​វាក្លាយ​ជាសៀវភៅ​ដែលលក់​ដាច់​បំផុតក្នុងលំដាប់ទី២ កំឡុងឆ្នាំនោះ។ សម្រាប់ប្រភេទទី៣ «Fifty Shades Freed» ​ដែលត្រូវ​បាន​បោះពុម្ពផ្សាយ​កំឡុងឆ្នាំ២០១២​ ​​បាន​លក់​ដាច់​ចំនួន​ ៩ លានក្បាល​ដែល​ធ្វើឲ្យ​វា​ក្លាយ​ជា​សៀវ​ភៅ​ដែល​លក់​ដាច់​បំផុត​ទី​៣ ​ក្នុង​ទសវត្សរ៍​នេះ​។

​James​ ​ដែល​មាន​​ឈ្មោះ​ពិត​គឺ Erika Leonard ​បាន​បន្ត​បោះ​ពុម្ព​សៀវភៅ​ជាច្រើន​ទៀត​នៅ​ក្នុង​ស៊េរី៖ «Grey: Fifty Shades of Grey​ ​ដែលត្រូវ​បាន​រៀបរាប់​ដោយ​ Christian» ​ក្នុងឆ្នាំ២០១៥ និង «Darker: Fifty​ Shades​ Darker ​ដែលបាន​រៀបរាប់សដោយ​ Christian» ក្នុងឆ្នាំ​ ២០១៧។ ​ប្រលោមលោក​មនោ​សញ្ចេតនា​ របស់អ្នកស្រីនៅក្នុងឆ្នាំ២០១៩នេះ ​«Mister» ​ក៏លក់​ដាច់​បំផុត​លេខ១​ ក្នុង​ New York Times Bestseller ផងដែរ៕

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ សៀវភៅ ១៥ ក្បាល​​មាន​តម្លៃ​រាប់លានដុល្លារអាមេរិក

ចុចអាន៖ បន្ថែមទម្លាប់អានសៀវភៅចូលក្នុងជីវិត អ្នកនឹងទទួលបានរឿងអស្ចារ្យទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៤ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម