តែងតែភ្លេចលេបថ្នាំវីតាមីនប្រចាំថ្ងៃមែនទេ? ចុះកាហ្វេដែលភ្លេចអត់? បើចូលចិត្តកាហ្វេ សាកល្បងបន្ថែមគ្រឿងទេសដែលមានក្នុងផ្ទះបាយស្រាប់ លាយចូលជាមួយដើម្បីទទួលបានសុខភាពល្អដោយមិនដឹងខ្លួន។
១. ម្សៅឈើឯម ដើម្បីសុខភាពបេះដូង
គន្លឹះសំខាន់ដើម្បីសុខភាព អាចឆុងកាហ្វេដោយបន្ថែមម្សៅ Cinnamon ចូលក្នុងកាហ្វេ។ Cinnamon ត្រូវបានគេប្រើជាគ្រឿងទេសនិងជាឱសថអស់រាប់ពាន់ឆ្នាំ។ ហើយវាផ្ទុកទៅដោយសមាសធាតុការពារទាំងអស់ ៤១ មុខ និងប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុតមួយក្នុងចំណោមប្រភពគ្រឿងទេសផ្សេងទៀត។
ការសិក្សាលើកោសិកាមនុស្សបានបង្ហាញថា វាអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីក ជំងឺបេះដូង និងជួយបង្កើនប្រព័ន្ធភាពស៊ាំផងដែរ។
២. ខ្ញីបំបាត់ការឈឺសាច់ដុំ
ប្រសិនបើអ្នកកំពុងទទួលទានតែខ្ញីជាមួយនំប៉័ង អ្នកនឹងបាត់បង់អត្ថប្រយោជន៍សុខភាពមួយតោន។ វិធីងាយបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ រោយខ្លះចូលក្នុងកាហ្វេរបស់អ្នក។
ខ្ញីជាវិធីព្យាបាលទូទៅមួយសម្រាប់អ្នកចង្អោរ អស់រយៈពេលជាច្រើនសតវត្សរ៍។ វាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មអាស៊ីដដ៏ខ្លាំងក្លា និងសមាសធាតុប្រឆាំងនឹងការរលាក។ ខ្ញីក៏អាចកាត់បន្ថយការឈឺចាប់សាច់ដុំ ប្រភពកូលេស្តេរ៉ុលទាប និងជំនួយក្នុងប្រភពរំលាយអាហារ។
៣. ផ្សិតការពារសុខភាព
កាហ្វេនិងផ្សិត? ស្ដាប់ទៅប្លែក! តែត្រង់នេះគឺសំដៅដល់ម្សៅដែលផ្សំចេញពីផ្សិត ឬកាហ្វេដែលផ្សំចេញពីផ្សិត។ ដោយសារផ្សិតមានគុណសម្បត្តិប្រឆាំងវីរុស ការរលាកនិងបង្កើនភាពស៊ាំ។ វាផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ផ្សិតមានឥទ្ធិពល anticancerTrusted អាចការពារជំងឺថ្លើម វាក៏អាចជួយដល់ប្រភពនៃការរំលាយអាហារបានទៀតផង នេះដោយសារតែវាមានឥទ្ធិពលខ្លាំង។
៤. រមៀតបន្ថែមជាមួយកាហ្វេ
បើអ្នកឧស្សាហ៍មានសុខភាពខ្សោយ តែមិនចូលចិត្តគ្រឿងទេសដូចជារមៀត អាចសាកល្បងរោយវាលើកាហ្វេបាន។
គុណប្រយោជន៍វាជាឱសថបានមកពីប្រភពនៃសារធាតុ curcuminTrusted ដែលបានចូលរួមប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក ជួយបន្សាបជាតិពុលនៅក្នុងថ្លើម ជំនួយប្រព័ន្ធរំលាយអាហារ និងជួយព្យាបាលជំងឺធ្លាក់ទឹកចិត្តយ៉ាងមានប្រសិទ្ធភាព៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ កាហ្វេផ្ដល់ប្រយោជន៍ តែក៏អាចមានគុណវិបត្តិធ្ងន់ធ្ងរដល់សុខភាពប្រសិនបើ….
ចុចអាន៖ ពេលកំពុងប្រើថ្នាំពេទ្យ អាចប្រតិកម្មនឹងកាហ្វេ