ជីវិត​ដ៏​អាថ៌កំបាំង​របស់​កូនស្រី​ប្រធានាធិបតី វ្លាឌីមៀពូទីន ​ដែល​គ្រប់គ្នា​មិន​ធ្លាប់​បាន​ដឹង – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ជីវិត​ដ៏​អាថ៌កំបាំង​របស់​កូនស្រី​ប្រធានាធិបតី វ្លាឌីមៀពូទីន ​ដែល​គ្រប់គ្នា​មិន​ធ្លាប់​បាន​ដឹង

Published

on

ចាប់​តាំង​ពី​ផ្ដើម​ជីវិត​រៀបការ​ដំបូង​មក​ម្ល៉េះ ដែល​មាន​​របាយការណ៍​ថា កំពូល​បុរស​ដ៏មាន​អំណាច លោក វ្លាឌីមៀ ​​ពូទីន​និង​រដ្ឋបាល​របស់​លោក​បាន​តស៊ូ​យ៉ាង​ខ្លាំងក្លា ក្នុង​ការ​​​រារាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក​នានា មិន​ឲ្យ​បាន​ដឹង​ពី​ជីវិត​ផ្ទាល់ខ្លួន​ និង​កូនស្រី​ទាំងពីរ។

ប្រធានាធិបតី វ្លាឌីមៀពូទីន បាន​ខិតខំ​ប្រឹងប្រែង​ការពារ​កូនៗ ពី​ការ​ចាប់​អារម្មណ៍​នានា រហូត​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា ​តើ​ពូទីន​ពិត​ជា​គ្មាន​កូន​ទាល់​តែ​សោះ​?

ទោះ​យ៉ាងណា ពាក្យ​ចចាមអារ៉ាម​បាន​រត់​រសឹប​ពេញ​រុស្សី​ថា លោក​​ពូទីន​មាន​កូនស្រី​ពីរ​នាក់​ជាមួយ​អតីត​ភរិយា​ ។

ក្នុង​ជីវិត​​អាពាហ៍ពិពាហ៍​ដំបូង​ជាមួយ​អតីត​អ្នក​បម្រើ​តាម​យន្តហោះ​ គឺ​លោកស្រី Lyudmila Shkrebneva រយៈពេល ៣ ទសវត្ស​ មុន​ពេល​​លែងលះ​គ្នា​ក្នុង​ឆ្នាំ ២០១៣ ពួកគេ​មាន​ចំណងដៃ ជា​កូនស្រី២នាក់ ​គឺ  Maria និង Katerina ។

កូនច្បង​នាង Maria កើត​នៅ Leningrad ក្នុង​ឆ្នាំ ១៩៨៥ និងនាង Katerina កើត​នៅ​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ១៩៨៦ពេល​ដែល​ក្រុម​គ្រួសារ​បានត្រូវ​​រស់នៅ​ទីនោះ​​កំឡុង​ពេល​ដែល​ឪពុក​នាង​ធ្វើការ​នៅ KGB។

ទោះ​យ៉ាងណា ក្មេង​ស្រី​ទាំងពីរ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ជីដូន​ដោយ​មាន​ ឈ្មោះ​ហៅ​ក្រៅ​របស់ Maria គឺ Masha និង​ឈ្មោះ​ហៅក្រៅ​របស់ Katerina គឺ Katya។

នៅ​ពេល​ក្រុម​គ្រួសារ​ផ្លាស់​ទៅ​ទី​ក្រុង​មូស្គូ​វិញ​ក្នុង​ឆ្នាំ ១៩៩៦ ក្មេង​ស្រី​ទាំង​ទ្វេ​បាន​ចូលរៀន​ភាសា​អាល្លឺម៉ង់​ ហើយ​​គេ​រាយការណ៍​ថា ​​ក្រោយ​មក​ក៏​ត្រូវ​ដក​ចេញ​ពី​សាលារៀន​ភ្លាមៗ នៅ​ពេល​ដែល​ពូទីន​ក្លាយ​ជា​ប្រធាន​ស្ដីទី។

លោក Lyudmila បាន​និយាយ​នៅ​ក្នុង​សម្រង់​សម្ដី​នៅ​លើ​គេហទំព័រ​រដ្ឋាភិបាល​របស់​ពូទីន​ថា ” គ្មាន​ឪពុក​ណា​​ស្រឡាញ់​កូន​ដូច​លោក​ប្រធានាធិបតី វ្លាឌីមៀពូទីន​ទេ​ ដោយ​តែងតែ​នាំ​កូនស្រី​ឲ្យ​ខូច ​ខណៈ​ពេល​ដែល​ខ្លួន​គឺ​ជា​អ្នក​ដែល​មាន​តួនាទី​ដាក់​វិន័យ​អប់រំ​​ពួកគេ​ក្រោយ​ឪពុក​ចេញ​ផុត ” ។

Maria បាន​សិក្សា​ជីវវិទ្យា​នៅ​មហាវិទ្យាល័យ ​ហើយ​បាន​បន្តទៅ​សាលា​ពេទ្យ​នៅ​ទីក្រុង​មូស្គូ​ ចំណែក​ឯ Katerina មាន​មុខ​ជំនាញ​សិល្បៈ។ កូន​ស្រី​ទាំងពីរ​នាក់​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ក្រោម​អត្តសញ្ញាណ​មិន​ពិត។

បច្ចុប្បន្ន កូនស្រីច្បង គឺ នាង Maria មាន​អាយុ ៣៥ ឆ្នាំ​ ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ ហើយ​រស់នៅ​ទីក្រុង​មូស្គូ​ជាមួយ​ស្វាមី​ជនជាតិ​ហូឡង់ ​ឈ្មោះ Jorrit Faassen  ​ដោយមាន​កូន​ម្នាក់​ដែល​បណ្ដាញ​ព័ត៌មាន​សរសេរ​រថា មាន​​ជីតា​ដែល​មិន​សូវ​បាន​ស្និទ្ធស្នាល​ជាមួយ​ចៅ។

ទន្ទឹម​នឹង​នេះ​ដែរ  Katerina  ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​ជីវិត​របៀប​ហៃសូ​ជា​អ្នក​រាំ​របាំ​កាយ​វិការ​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​ជាមួយ​មុខតំណែង​ជាន់ខ្ពស់​នៅ​ឯ​សាកលវិទ្យាល័យ al-mater ។ ពីឆ្នាំ២០១៣នាង Katerina បាន​រៀបការ​ជាមួយ​មហាសេដ្ឋី​រុស្ស៊ី​ឈ្មោះ Kirill Shamalov  ប៉ុន្តែ​បាន​លែងលះ​គ្នា​វិញ​នៅ​ឆ្នាំ ២០១៨ ដោយ​មាន​ទ្រព្យ​សរុប​តម្លៃ​ប៉ាន់​ប្រមាណ​ជា​ ២ ពាន់​លាន​ដុល្លារ​អាមេរិក។

មក​ទល់​បច្ចុប្បន្ន​នេះ​មាន​ការ​ជជែក​វែកញែក​ខ្លះ​ៗ​អំពី​ឈ្មោះ​ពិតប្រាកដ​របស់​កូនស្រី​របស់​លោក ​ប្រធានាធិបតី​ដ៏​មាន​អំណាច ព្រោះ​តែ​ពូទីន​តែងតែ​ការពារ​កូនស្រី​ដោយ​វិធី​បន្លំ​ឈ្មោះ​តាំង​ពី​ពួកគេ​នៅ​តូចៗ។

ពូទីន​បាន​ព្យាយាម​ទាញ​កូនៗ ចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដោយ​មិន​ឲ្យ​ពួកគេមានជីវិត ជាមួយ​​ឆាក​នយោបាយ​ ដើម្បី​ឲ្យ​កូន​ស្រី អាច​រស់នៅ​ក្នុង​ជីវភាពមួយ ​សាមញ្ញ​ដូច​គេ​ឯង។

ទោះបី​ជា​មាន​អាថ៌កំបាំង​និង​រៀប​ចំ​ជីវិត​បុគ្គល ​យ៉ាង​ប្រុងប្រយ័ត្ន​ក៏​ដោយ  Katerina បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ទូរទស្សន៍​រដ្ឋ​របស់​រុស្ស៊ី​ ក្នុង​នាម​ជា​អ្នក​ជំនាញ​ជីវវិទ្យា​នៅ​ខែ ​ធ្នូ ​ឆ្នាំ ២០១៨ ។ ការ​បង្ហាញ​មុខ​របស់​នាង​មិន​បាន​រាប់​បញ្ចូល​ការ​អត្ថាធិប្បាយ​ដែល​ថា ​នាង​ទាក់ទង​អ្វី​នឹង​លោក​ប្រធានាធិបតី​ពូទីន​នោះ​ទេ ​រហូតដល់​​មួយ​ឆ្នាំ​បន្ទាប់មក ទើប​មាន ​អ្នក​ប្រកួត​ប្រជែង​ខាង​រាំ​ម្នាក់ ដែល​បាន​លាត​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​នាង​ថា ​ជា​កូនស្រី​របស់​ពូទីន។

ទោះ​យ៉ាងណា រឿងរ៉ាវ​លំអិត​នៃ​ជីវិត​​របស់​កូនស្រី​ទាំងពីរ​នៃ​បុរស​មហាអំណាច ​នៅ​តែ​ស្ថិត​ក្នុង​អាថ៌កំបាំង​ ដែល​លោក​ពូទីន​មិន​ដែល​មាន​ចំណង​ណាមួយ​ក្នុង​ការ​​បង្ហើប​ដល់​អ្នកណា​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖businessinsider

ចុចអាន៖ទំនោរ​សង្គម​ដែល​ចង់​ជោគជ័យ​ហួសហេតុ​ពេក មនុស្ស​ក្លាយ​ជា​បរាជ័យ​ជាមួយ​បី​យ៉ាង​នេះ

ចុចអាន៖មក​ដឹងពី​ប្រភពចំណូល​របស់ Cristiano Ronaldo

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម