Connect with us

KPT+

៥ ចំណុច​កម្រ​មាន​គេ​ដឹង​ពី​កំពូល​អ្នក​និពន្ធ​សោកសង្រេងSHAKESPEARE

បានផុស

នៅ

លោក William Shakespeare​ ជា​អ្នក​និពន្ធ​ល្បីល្បាញ​មួយ​រូប​របស់​ចក្រភព​អង់គ្លេស​នា​សតវត្សរ៍​ទី ១៦។ លោក​ជា​អ្នក​និពន្ធ​ឆ្នើម​ផ្នែក​អក្សរសិល្ប៍ ​ប្រលោមលោក និង​ប្រវត្តិសាស្ត្រ​ផង​ដែរ។ ពី​ក្រោយ​កេរ្តិ៍ឈ្មោះ​រន្ទឺ មាន​រឿង​មួយ​ចំនួន​ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​ពី​កវី​រូប​នេះ​ឡើយ។

តើ​មាន​អ្វី​ខ្លះ​ទៅ ដែល​យើង​មិន​ទាន់​ដឹង​ពី​អ្នក​និពន្ធ​ជើង​ខ្លាំង William Shakespeare​?

១. លោក​បាន​រៀបការ​ជាមួយ​ស្ត្រី​ចំណាស់​ជាង​ខ្លួន

ក្នុង​វ័យ ១៨ ឆ្នាំ នៅ​ខែ​វិច្ឆិកា ឆ្នាំ ១៥៨២ លោក William បាន​រៀបការ​ជាមួយ Anne Hathaway ដែល​ជា​កូនស្រី​កសិករ​ម្នាក់ មាន​អាយុ​លើស​ខ្លួន ៨ ឆ្នាំ។ អាពាហ៍ពិពាហ៍​អ្នក​ទាំងពីរ​មិន​បាន​ប្រារព្ធ​ធំ​ដុំ​ទេ ដោយ​គ្រាន់​តែ​ចូល​ប្រកាស​ក្នុង​ព្រះវិហារ​ប៉ុណ្ណោះ។

៦ខែ ក្រោយ​រៀបការ William បាន​ស្វាគមន៍​កូន​ស្រី​ម្នាក់​ឈ្មោះ Susunna ហើយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ ១៥៨៥ លោក​ទទួល​បាន​កូន​ភ្លោះ​គឺ Hamnet និង Judith ។ មិន​សូវ​មាន​អ្នក​ដឹង​ពី​ទំនាក់ទំនង​រវាង​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ទេ ព្រោះ​ពួកគេ​រស់​នៅ​បែកគ្នា។

២. លោក​បាត់​ដំណឹង​រវាង​ឆ្នាំ ១៥៨៥-១៥៩២

William Shakespeare បាត់​ពី​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ក្នុង​រវាង​ឆ្នាំ ១៥៨៥-១៥៩២ ។ ក្នុង​កំលុងពេល ៧ ឆ្នាំ​ដែល​លោក​បាត់​ដំណឹង ប្រវត្តិ​វិទូ​ខ្លះ​បាន​ប៉ាន់ស្មាន​ថា លោក​ទៅ​ធ្វើការ​ជា​គ្រូ​បង្រៀន អ្នក​ខ្លះ​ថា លោក​រវល់​សិក្សា​ផ្នែក​ច្បាប់ និង​ខ្លះ​ទៀត​ថា លោក​បាន​ធ្វើ​ដំណើរ​ជុំវិញ​ទ្វីប​អឺរ៉ុប​និង​បាន​ចូលរួម​ជាមួយ​ក្រុម​សម្ដែង​នៅឯ Stratford។ យោង​តាម​ទិន្នន័យ​មួយ​នា​សតវត្សរ៍​ទី ១៧ បាន​ឲ្យ​ដឹង​ថា អ្នក​និពន្ធ​រូប​នេះ​ភៀស​ខ្លួន​បាត់​ពី​ស្រុក​កំណើត ក្រោយ​ការ​រំខាន​ពី​អ្នក​នយោបាយ​ក្នុង​ស្រុក។

៣.​ លោក​គ្មាន​ប្រជាប្រិយ​ក្នុង​ចំណោម​អ្នក​សិក្សា

អ្នក​និពន្ធ​និយម​បញ្ចប់​រឿង​បែប​សោកសៅ​រូប​នេះ មាន​គូ​ប្រជែង​និង​មនុស្ស​ច្រណែន​ច្រើន​ក្នុង​វិស័យ​របស់​ខ្លួន ជា​ពិសេស​អ្នក​និពន្ធ​និង​ដឹកនាំ​រឿង​លោក Robert Greene។  លោក Robert តែងតែ​ច្រាន​ចោល​ស្នាដៃ ព្រមទាំង​ប្រជាប្រិយ​ភាព​របស់ William ថា​មិន​សម​ឈរ​ឈ្មោះ​ក្នុង​សង្គម និង​ថា​លោក​ជា​មនុស្ស​គ្មាន​ចំណេះដឹង​ត្រឹមត្រូវ។

៤. លោក​ជា​សេដ្ឋី​មួយ​រូប

ក្រៅ​ពី​ល្បីល្បាញ​លើ​ការ​និពន្ធ លោក​ក៏​ជា​សេដ្ឋី​មួយ​រូប​នៅ​ជំនាន់​នោះ។ ទ្រព្យ​ប៉ាន់ស្មាន នា​គ្រា​នោះ​មាន​ប្រមាណ ១.៤ ​លាន​ដុល្លារ។ William ក៏​មាន​វិមាន​ដ៏​ស្កឹមស្កៃ​មួយ​នៅ​ទីក្រុង Stratford-upon-Avon ចក្រភព​អង់គ្លេស​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៥. ស្នាដៃ​ល្បីៗ

រឿង​ដែល​ William សរសេរ​ឡើង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​សន្ធឹក​ពី​អ្នក​អាន​ពី​គ្រប់ទិសទី។ ជា​ពិសេស​ស្នាដៃ​របស់​លោក​ត្រូវ​បាន​យក​ផលិត​ជា​ល្ខោន​សម្ដែង និង​បញ្ចូល​ជា​អក្សរសិល្ប៍​ថែម​ទៀត​ផង។ ស្នាដៃ​ល្បីៗ​របស់​លោក​បែងចែក​ជា​បី​ផ្នែក​រួមមាន សៀវភៅ​បែប​កំប្លែង (រឿង The Taming of the Shrew និងរឿង Twelfth Night) សៀវភៅ​ប្រវត្តិសាស្ត្រ (Henry IV, Henry V និង Richard III) និង​ប្រលោមលោក​សោកនាដកម្ម (រឿង Hamlet រឿង King Lear រឿង Othello ​និង​រឿង Romeo and Juliet) ។

អ្នកនិពន្ធ William Shakespeare បាន​ទទួល​មរណៈ​ភាព​នា​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ១៦១៦ ក្នុង​វ័យ ៥១ ឆ្នាំ នៅ​ឯ​ក្រុង Stratford-upon-Avon៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ HISTORY

ចុចអាន៖ជីវិត​ដ៏​អាថ៌កំបាំង​របស់​កូនស្រី​ប្រធានាធិបតី វ្លាឌីមៀពូទីន ​ដែល​គ្រប់គ្នា​មិន​ធ្លាប់​បាន​ដឹង

ចុចអាន៖ស្ត្រីឆ្លាតជាងគេក្នុងលោក ជាមួយកម្រិត IQ 190

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម