Connect with us

KPT+

ការពារភ្នែកប្រឆាំងពន្លឺពីអេក្រង់កុំព្យូទ័រ

បានផុស

នៅ

ការនៅពីមុខអេក្រង់កុំព្យូទ័រយូរៗ​អាចបណ្ដាលឲ្យអ្នកប្រើប្រាស់មានបញ្ហាស្រវាំងភ្នែក ឬឈឺរោយសាច់ដុំភ្នែកជាដើម។​ មិនត្រឹមតែប៉ុណ្ណោះ វាធ្វើឲ្យឈឺក្បាល ភ្នែកទៅជាស្ងួត និងរលាកបានថែមទៀតផង។

ដូច្នេះ ចំពោះលោកអ្នកដែលធ្វើការជាមួយកុំព្យូទ័ររាប់ម៉ោងក្នុងមួយថ្ងៃៗ មិនគួរបណ្ដោយឲ្យភ្នែកមានបញ្ហាទេ ដោយត្រូវការពារវាតាមវិធីខាងក្រោម៖

បន្ថយពន្លឺ

ទោះបីជាកំពុងអានសៀវភៅនៅមុខអេក្រង់បំភ្លឺ ឬអំពូលភ្លើងក៏ដោយ លោកអ្នកគួរបន្ថយភ្លើងបំភ្លឺទាំងអស់ល្មមៗបានហើយ ពីព្រោះវាអាចជួយសម្ពាធភ្នែកកុំឲ្យប្រឹងបើកខ្លាំង ពេកជាមួយពន្លឺពីកុំព្យូទ័រ។

ប្រើនៅទីតាំងមានពន្លឺច្រើន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលប្រើកុំព្យូទ័រម្ដងៗ គួររកទីតាំងល្អក្នុងការដាក់វា ដូចជានៅជិតពន្លឺបង្អួចជាដើម ព្រោះវានឹងមិនធ្វើឲ្យអេក្រង់កុំព្យូទ័រជះចូលភ្នែកខ្លាំងពេកនោះទេ។

ឧស្សាហ៍ព្រិចភ្នែក

ការព្រិចភ្នែកបែបធម្មតាៗ ក៏អាចជួយលាងសមា្អតភ្នែកកុំឲ្យរលាក ឬស្ងួតបានដែរ។ ដូច្នេះលោកអ្នកគួរព្យាយាមព្រិចភ្នែកឲ្យបានញឹកញាប់ នៅពេលសម្លឹងកញ្ចក់កុំព្យូទ័រ។

សម្រាកខ្លះ

ប្រសិនត្រូវនៅជាមួយមុខកុំព្យូទ័រពេញមួយថ្ងៃ លោកអ្នកគួរសម្រាកពីអេក្រង់ប្រហែល២០-៣០ នាទី រួចសម្លឹងមើលឆ្ងាយៗ ២-៣ នាទី។ ការធ្វើបែបនេះ ជួយឲ្យសាច់ដុំភ្នែក បានសម្រាកខ្លះពីអេក្រង់កុំព្យូទ័រ។

ប្រើវ៉ែនតាការពារពន្លឺ

បច្ចុប្បន្ន ការការពារភ្នែកពីពន្លឺកុំព្យូទ័រមិនមែនជាបញ្ហាចោទទៀតទេ។ លោកអ្នកអាចរកទិញវ៉ែនតាការពារពន្លឺពណ៌ខៀវ យកមកទុកប្រើប្រាស់  ប្រសិនត្រូវនៅពីមុខកុំព្យូទ័រយូរម៉ោង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Cnet

ចុចអាន៖ កែ​កំប៉ុង​អាលុយ​មីញ៉ូម​ដែល​ប្រើ​រួច​ជា​របស់​មាន​ប្រយោជន៍​ក្នុង​ផ្ទះកាន់តែលេចធ្លោ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម