យុទ្ធសាស្ត្រ​លក់​ផលិតផល​ប្រកបដោយ​ប្រសិទ្ធភាព​រហ័សទាន់ចិត្ត – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

យុទ្ធសាស្ត្រ​លក់​ផលិតផល​ប្រកបដោយ​ប្រសិទ្ធភាព​រហ័សទាន់ចិត្ត

Published

on

ជា​អ្នក​លក់​ម្នាក់​​ តែងតែ​ចង់​ឲ្យ​អតិថិជន​ជាប់​ចិត្ត​ជាមួយ​នឹង​ផលិតផល​របស់​ខ្លួន​ ជាក់ជា​មិន​ខាន​ឡើយ។ គ្រប់​ផលិតផល​ប្រាកដជា​មាន​យុទ្ធសាស្ត្រ​និង​ក្បួនខ្នាត​ដូច​ក្រលា​អុក​មួយ ​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច​ ​បើ​សិន​គ្មាន​វិធី​ឬ​គម្រោង​រៀបចំ​ជា​មុន​ទេ​ នោះ​ផលិតផល​នឹង​មិន​អាច​ទៅ​ដល់​ដៃ​អតិថិជន​ឡើយ។

ជំហាន​ដំបូង​អាច​ចាប់ផ្ដើម​លក់​តាម​អ៊ិនធរណិត​ជា​មុន​សិន

មិន​ចាំបាច់​ត្រូវការ​ជំនាញ​បច្ចេកទេស​ ដើម្បី​ចាប់ផ្ដើម​ទេ​ ហើយ​ការ​បង្កើត​គេហទំព័រ​គឺ​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​រឹងមាំ​មួយ​ សម្រាប់​អាជីវកម្ម​របស់​យើង។

បើ​មិន​ទាន់​មាន​គេហទំព័រ​ទេ ​ សូម​បង្កើត​ហាង​អនឡាញ​ដ៏​សាមញ្ញ​មួយ ​ដែល​អាច​ឲ្យ​អតិថិជន​ងាយ​យល់​សម្រាប់​ផលិតផល​និង​សេវាកម្ម​របស់​យើង។

ប៉ុន្តែ​បើ​យើង​មាន​គេហទំព័រ​រួច​ស្រេច ​សូម​រចនា​គេហទំព័រ​បន្ថែម​ទៀត​ ដូចជា​ប៊ូតុង​ឆែក​ទំនិញ​តាម​អ៊ីនធឺណិត​ ដើម្បី​ងាយស្រួល​គិត​ប្រាក់​ដល់​អតិថិជន។

លក់​តាម​អ៊ីមែល​ក៏​ជា​ជម្រើស​មួយ​ដែល​គួរ​សាកល្បង ​យើង​អាច​ផ្ញើ​អ៊ីមែល​ទៅ​អតិថិជន​ដែល​មាន​ភ្ជាប់​បណ្ដាញ​ទូទាត់​ជាមួយ​យើង​ក៏​បាន។

សាកល្បង​លក់​នៅ​លើ​អ៊ិនស្ដាក្រាម ​រួច​ប្រកាស​នៅ​អ្វី​ដែល​អាច​ទិញ​បាន​នៃ​ផលិតផល​របស់​យើង​និង​របៀបរបប​នៃ​ការ​ទិញ​ ហើយ​​ជួយ​ពន្យល់​ផលិតផល​មួយៗ​ទៅកាន់​អតិថិជន​ឲ្យ​ស្វែងយល់​ពី​ផលិតផល​របស់​យើង។

រៀបចំ​ប្រតិបត្តិការ

មុន​ពេល​អតិថិជន​​ចាប់ផ្ដើម​ធ្វើការ​បញ្ជា​ទិញ​ យើង​ត្រូវ​រៀបចំ​ប្រព័ន្ធ​ដើម្បី​ជួយ​គ្រប់គ្រង​បញ្ជីសារពើភណ្ឌ​ ការ​វេច​ខ្ចប់ ​និងដឹក​ជញ្ជូន​ទំនិញឲ្យរួចរាល់ជាមុនសិន។

តើ​យើង​នឹង​ផ្ដល់​ជូន​ការ​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ ដល់​អតិថិជន​ដែរ​ទេ? តើ​យើង​នឹង​ដោះស្រាយ​ការ​វិល​ត្រឡប់​ម្ដងម្កាល ​ឬ​បញ្ហា​ដែល​​ជៀស​មិន​រួច​ដោយ​របៀបណា?

ប្រសិន​បើ​យើង​ជា​ម្ចាស់​ភោជនីយដ្ឋាន​ឬ​អាជីវកម្ម​លក់រាយ ​ជាមួយ​អតិថិជន​នៅ​ក្នុង​តំបន់​ យើង​អាច​បន្ថែម​ជម្រើស​នៃ​ការ​ដឹកជញ្ជូន​ឬ​ជ្រើសរើស​តាម​តំបន់ឆ្ងាយឬជិត។ យើង​ក៏​អាច​បន្ថែម​ការ​ដឹក​ជញ្ជូន​នៅ​ខាងក្រៅ​តំបន់​​របស់​យើង​បាន​ដែរ​ ប្រសិន​បើ​យើង​ជ្រើសរើស​ដឹកជញ្ជូន​នៅ​ខាងក្រៅ​សហគមន៍។

មួយ​ទៀត​បើ​មាន​អាជីវកម្ម​យើង​ប្រាកដ​ជា​ត្រូវការ​ជួល​បុគ្គលិក ឬ​ត្រូវ​បណ្ដុះបណ្ដាល​បន្ថែម​នៅ​ជំនាញ​ដែល​មានស្រាប់​តាម​នីតិវិធី​បំពេញ​របស់​យើង។ ដូច្នេះ​ហើយ​យើង​ក៏​ត្រូវ​ការ​ពួកគេ​​ឲ្យ​មក​ជួយ​ជំនួស​ដៃ​ជើង​យើង​ ហើយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ផលិតផល​​បាន​ឈាន​ទៅ​មុខ។

ចុងក្រោយ​គឺ​ត្រូវ​មាន​ភាព​ច្នៃប្រឌិត​ឲ្យ​ខុស​គេ

កុំ​ខ្លាច​ក្នុង​ការ​សាកល្បង​វិធី​ថ្មី ​ក្នុង​ការ​ប្រតិបត្តិការ​ សូម​ឲ្យ​​បុគ្គលិក​របស់​យើង​ធ្វើការ​តាម​របៀប​ផ្សេង​ឬ​ធ្វើ​បច្ចុប្បន្នភាព​ ការ​ផ្ដល់​ជូន​ផលិតផល​ទៅ​អតិថិជន​យើង។

បើ​ផលិតផល​យើង​ខុស​គេ​​ ហើយ​មាន​គុណភាពល្អ​ដាច់គេ​ទៀត នោះ​អតិថិជន​មិន​ខ្លាច​នឹង​ចូល​មក​រក​យើង​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ forbes

ចុចអាន៖ យុទ្ធសាស្ត្រ Marketing មិនល្អចំនួន៣ ដែលសម្លាប់យីហោអ្នកចោល

ចុចអាន៖ ​ជួប​វិបត្តិ​អត់​ការងារ​ធ្វើ​យូរ​ពេក គួរ​ធ្វើ​បែប​ណា?

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ1 hour ago

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប លើក​ទី​២៣

ព័ត៌មានជាតិ3 hours ago

ដឹកមូលហេតុ ដែល​បណ្ដាលឲ្យពុល​ទឹកអណ្ដូងនៅ​កំពង់ឆ្នាំង ធ្វើឲ្យ​មនុស្សស្លាប់២នាក់ ចូលសង្គ្រោះបន្ទាន់១៣នាក់

កីឡា4 hours ago

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ 7 មករា​តេ​ជោ​សន្តិភាព​រដូវ​កាល​ទី ៥ ឆ្នាំ ២០២១

ព័ត៌មានជាតិ4 hours ago

ស្គាល់​អត្តសញ្ញាណ​យុវជន​ ដែល​រថយន្ត​កិន​ស្លាប់​នៅមុខ​ស្ថានីយ​បឹងត្របែក​ហើយ

កីឡា5 hours ago

ព្រឹក​នេះ​បើក​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ “ITF”​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ ២០២០ ជា​ផ្លូវការ

ព័ត៌មានពេញនិយម