KPT+
៩ ច្បាប់មហាតឹងរ៉ឹងសម្រាប់អ្នកបម្រើការលើយន្តហោះដែលមនុស្សភាគច្រើនមិនដឹង
Published
3 months agoon
By
Sonyaមនុស្សមិនតិចទេមានក្ដីស្រមៃចង់ក្លាយជាអ្នកបម្រើការលើតាមយន្តហោះ ។ ការស្រមើស្រមៃនេះ ស្ដាប់មើលទៅពិតជាល្អណាស់ ប្រសិនបើពួកគេជាប់ការសម្ភាសន៍! ប៉ុន្តែការពិតនៃការធ្វើជាអ្នកបម្រើតាមយន្តហោះ ខុសគ្នាពីអ្វីដែលពធ្លាប់បានមើលឃើញ នៅពេលដែលពួកគេនៅវ័យកុមារ។
ជាការពិត ការងារនេះលំបាកបន្តិចហើយ ថែមទាំងមានច្បាប់ជាច្រើនទៀតដែលបុគ្គលិកត្រូវធ្វើតាម ប្រសិនបើចង់ទទួលជោគជ័យលើអាជីពមួយលើអាកាសា។ បុគ្គលិកហោះហើរក៍ត្រូវតែអនុវត្តតាមច្បាប់ដ៍តឹងរ៉ឹង ហើយភាគច្រើននៃច្បាប់ទាំងនោះ អនុវត្តនៅពេលដែលពួកគេកំពុងធ្វើការ ប៉ុន្តែទោះបីជាក្រៅវេនរបស់ពួកគេក៏ដោយ ច្បាប់មួយចំនួននៅតែត្រូវអនុវត្តដដែល។
១. សក់ក្បាលត្រូវមានរបៀបបំផុត

ក្រុមហ៊ុនអាកាសចរណ៍ នឹងរងកេរ្តិ៍ឈ្មោះអាក្រក់ ប្រសិនបើអ្នកបម្រើតាមយន្តហោះមើលទៅមិនស្អាតបាត។ ដូច្នេះមានច្បាប់ដ៏តឹងរ៉ឹងមួយនៅនឹងកន្លែងធ្វើការ ដើម្បីធ្វើឱ្យប្រាកដថា បុគ្គលិកហោះហើរទាំងអស់ ត្រូវតែមើលទៅល្អឥតខ្ចោះបំផុត។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនតែងតែមានច្បាប់ហ្មត់ចត់ណាស់ពីសក់ក្បាលរបស់បុគ្គលិកខ្លួន។
២. ថែមម្សៅក្រែមរហូត ប៉ុន្តែមិនអាចឲ្យអ្នកដំណើរឃើញនោះទេ

ពួកគេអាចមិនចាំបាច់ជាអ្នកផាត់មុខមានសមត្ថភាពដើម្បីក្លាយជាអ្នកបម្រើការតាមយន្តហោះនោះទេ ប៉ុន្តែត្រូវតែដឹងពីរបៀបផាត់មុខដោយខ្លួនឯង។ នោះគឺដោយសារតែក្រុមហ៊ុនអាកាសចរណ៍មួយចំនួនតម្រូវឱ្យធ្វើការតុបតែងមុខអំឡុងពេលហោះហើរ ជាមួយនឹងការបម្រើអាហារ ព្រមទាំងភារកិច្ចផ្សេងៗទៀត។ មូលហេតុនេះក៏អាចធ្វើឲ្យអ្នកដែលពាក់ eyeliner ក្នុងកំឡុងពេលបំពេញការងារជួបកាលបាកផងដែរ។ ខណៈដែលអ្នកបម្រើការហោះហើរជាស្ត្រី ត្រូវបានតម្រូវឱ្យមានផាត់មុខថែមរហូត ក្នុងអំឡុងពេលហោះហើរ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើបែបនេះនៅចំពោះមុខអ្នកដំណើរណាម្នាក់ឡើយ។
៣. ហាមចងអាវជុំវិញចង្កេះ
នៅតាមក្រុមហ៊ុនអាកាសចរណ៍ភាគច្រើន ការធ្វើជាបុគ្គលិកហោះហើរ ប្រៀបបាននឹងរៀននៅសាលាដែលមានច្បាប់ដ៍តឹងរឹងមួយដូចច្នោះដែរ នោះគឺ បុគ្គលិកគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់ដោយស្លៀកពាក់ឯកសណ្ឋានជានិច្ច។ ដោយសារតែអ្នកបម្រើជើងហោះហើរគឺតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ ដូច្នេះនៅពេលណាដែលពួកគេស្ថិតក្នុងឯកសណ្ឋានរបស់ក្រុមហ៊ុន ពួកគេត្រូវតែមើលទៅរៀបរយគ្រប់ពេលនៅលើយន្ដហោះ។ សូម្បីតែបន្ទាប់ពីការផ្លាស់ប្តូរវេនធ្វើការបានបញ្ចប់ក៏ដោយ។ ជាពិសេសក្នុងពេលហោះហើរ បុគ្គលិកមិនត្រូវបានអនុញ្ញាតឱ្យចងខ្សែក្រវ៉ាត់បូនៅជុំវិញចង្កេះទេ។ ពួកគេគ្រាន់តែដាក់វានៅជុំវិញស្មាតែប៉ុណ្តោះ។
៤. ហាមទទួលយកលុយធីបពីអ្នកដំណើរ

លោកអ្នកអាចធ្លាប់គិតថា បុគ្គលិកអាកាចរណ៍មានទម្លាប់ទទួលលុយធីបមិនខាន។ ប៉ុន្តែយោងទៅតាមសារពត៍មាន Reader’s Digest អ្នកបម្រើជើងហោះហើរទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យទទួលយកធីប ឬអំណោយអ្វីនោះទេ បើទោះបីជាពួកគេបានផ្ដល់សេវាកម្មពិសេសយ៉ាងណាក៏ដោយ។
ពេលខ្លះពួកគេអាចទទួលយកបាន ប្រសិនបើអ្នកដំណើរទទូចចង់ឲ្យទៅពួកគេ។ បុគ្គលិកក្រុមហ៊ុនខ្លះអាចទទួលយកបាន តែជាកាតជូនពរ ឬអំណោយផ្សេងៗ ប៉ុន្តែមិនមែនជាសាច់ប្រាក់សុទ្ធនោះទេ។
៥. ហាមប្រើថ្នាំ ឬឧបករណ៍វេជ្ជសាស្ត្រលើយន្តហោះ

គ្រប់យន្តហោះតែងតែឧបករណ៍វេជ្ជសាស្ត្រនៅលើនោះ ក្នុងករណីមានអាសន្នណាមួយ។ សមាជិកបុគ្គលិកក្នុងការហោះហើរ មានការបណ្ដុះបណ្ដាលពិសេស ដូច្នេះពួកគេដឹងពីអ្វីដែលត្រូវធ្វើ ក្នុងករណីមានអាសន្ន ប៉ុន្តែក្នុងពេលតែមួយពួកគេមិនមែនជាវេជ្ជបណ្ឌិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។ នេះមានន័យថា មានរបស់ខ្លះនៅក្នុងឧបករណ៍ពេទ្យដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យប្រើ។
ឧទាហរណ៍ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យប្រើស៊ឺរាំងចាក់បញ្ចូលក្នុងស៉េរ៉ូមឡើយ លុះត្រាតែពួកគេត្រូវបានបណ្ដុះបណ្ដាលជាផ្លូវការសិន។ ប៉ុន្តែសូមកុំបារម្ភអី ប្រសិនបើអ្នកកើតមានជំងឺក្នុងពេលហោះហើរ ពេលនោះនឹងមានគ្រូពេទ្យនៅលើយន្តហោះ ឬបុគ្គលិកផ្សេងទៀតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការព្យាបាល។
៦. ពួកគេមិនអាចសុំជំនួយទេ ពេលលើករបស់ធ្ងន់ៗ

ក្នុងនាមជាអ្នកបម្រើតាមយន្តហោះ ជួនកាលពួកគេត្រូវធ្វើការធ្ងន់បន្តិច។
បើទោះបីអ្នកដំណើរ មានទំនួលខុសត្រូវក្នុងការលើកឥវ៉ាន់ផ្ទាល់ខ្លួនចូលក្នុងកាប៊ីនខាងលើរបស់ពួកគេក៏ដោយ ប៉ុន្តែចៀសមិនផុតទេ ពេលខ្លះការងារនេះនឹងធ្លាក់ទៅលើបុគ្គលិកហោះហើរនៅពេលអ្នកដំណើរមិនអាចធ្វើបានដោយខ្លួនឯង។ លើសពីនេះទៅទៀតមានរបស់ជាច្រើនទៀតក្នុងកំឡុងពេលហោះហើរ ដែលពួកគេប្រហែលជាត្រូវលើក។ ប៉ុន្តែវានឹងខុសច្បាប់ក្រុមហ៊ុន បើពួកគេហ៊ានស្នើសុំជំនួយពីអ្នកដំណើរ។
៧. មិនត្រូវឲ្យគេឃើញស្នាមសាក់ដាច់ខាត
ខណៈបុគ្គលិកកំពុងបំពេញការងារ ពួកគេត្រូវតែលាក់ស្នាមសាក់របស់ខ្លួនពីអ្នកដំណើរ។ នេះមានន័យថា ទាំងការចាក់សាក់ដែលអាចមើលឃើញលើស្បែក ឬតុបតែងមុខ ឬលេចតិចតួចតាមសម្លៀកបំពាក់ក្ដី។ ក្នុងករណីខ្លះបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ នឹងមិនត្រូវបានសម្ភាសន៍ជាប់នៅកន្លែងធ្វើការដំបូងឡើយ ប្រសិនបើពួកគេមានស្នាមសាក់នៅតាមដងខ្លួន ដែលអាចឲ្យអ្នកដំណើរមើលឃើញ។ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways មិនអនុញ្ញាតឱ្យបុគ្គលិកក្នុងការហោះហើរចាក់សាក់ជើងដាច់ខាត សូម្បីប្រើស្រោមជើងបិតបាំងក៏ដោយ។ ដូច្នេះ ជាការប្រសើរ ប្រសិនបើពួកគេមិនមានស្នាមសាក់នៅប្រអប់ជើង។
៨. ត្រូវបិទបាំងស្នាមមុនឲ្យជិត

ក្រុមហ៊ុនអាកាសចរណ៍ ក៏មិនខុសគ្នាជាមួយនិងក្រុមហ៊ុនហូលីវូដដែរ។ ដើម្បីរកប្រាក់ចំណេញ ពួកគេត្រូវតែសម្លឹងមើលអ្នកដាក់ពាក្យដោយផ្អែកលើមុខមាត់ស្រស់ស្អាតជានិច្ច។
ឧទាហរណ៍ក្រុមហ៊ុន Jet Airways ត្រូវការឲ្យបុគ្គលិកទាំងអស់ ចាំបាច់មានមុខមាត់ស្រស់ស្អាត និងមិនឲ្យឃើញមុនសូម្បីមួយគ្រាប់ ខណៈពេលពួកគេកំពុងតែបំពេញការងាររបស់ខ្លួន។
៩. ហាមផឹកគ្រឿងស្រវឹងលើយន្តហោះ សូម្បីតែពេលចប់វេនក៏ដោយ

គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលបុគ្គលិកក្នុងយន្តហោះមិនត្រូវបានអនុញ្ញាតឱ្យផឹកស្រានៅពេលពួកគេកំពុងធ្វើការ។ ការហោះហើរនឹងមានសុវត្ថិភាព សម្រាប់អ្នកដំណើរ ប្រសិនបើពុំមានករណីអ្វីកើតឡើង។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា បុគ្គលិកហោះហើរក៏មិនត្រូវបានអនុញ្ញាតឱ្យផឹកអ្វីទាំងអស់ សូម្បីនៅពេលចប់វេនរបស់ពួកគេក៏ដោយ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ កំពូលម៉ូឌែលស៊ីថ្លៃបំផុត៥រូប ក៏ជាសេដ្ឋីនីប្រចាំឆ្នាំ ២០២០
You may like
ចុច Like Facebook កម្ពុជាថ្មី

ប្រមុខការទូតកម្ពុជា ៖ ទោះបីមានការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ក៏ដោយ គេពុំទាន់មើលឃើញប្រក្រតីភាព នៃដំណើរការសេដ្ឋកិច្ចពិភពលោកនៅឡើយទេ

ឆ្នាំ២០២០រដ្ឋាភិបាល បានចំណាយថវិកា៣៨លានដុល្លារជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥

សង្ស័យចុះជួយសត្វឆ្កែធ្លាក់ទឹក បែរជាលង់ទឹកស្លាប់២នាក់ម្តាយកូនយ៉ាងអាណោចអាធ័ម

ឆេះឃ្លាំងស្តុកសម្ភារៈសំណង់ និងខ្សែភ្លើង សំណាងមិនមានគ្រោះថ្នាក់ដល់មនុស្ស

លោក សុខ ទូច ៖ ដើម្បីឲ្យរោងចក្រ និងសង្វាក់ផលិតកម្មនៅឧទ្យានជាតិតេជោសែនឫស្សីត្រឹប អាចដើរបាន យើងត្រូវការគោទឹកដោះចំនួន៣០០ក្បាល

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានជាតិ4 days ago
អ្នកនាំពាក្យបដិសេធព័ត៌មានថាកងទ័ពឆត្រយោង ម្នាក់ធ្លាក់ស្លាប់
-
ព័ត៌មានជាតិ3 days ago
ក្តៅៗ! សមត្ថកិច្ចបានបាញ់សម្លាប់ ឃាតកបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្លាប់មុននេះ
-
ព័ត៌មានជាតិ3 days ago
លម្អិតសមត្ថកិច្ចព័ទ្ធព្រៃជិតមួយអាទិត្យ ទើបអាចរកឃើញឃាតកដៃឆៅបានសម្រេច
-
ព័ត៌មានជាតិ1 week ago
បន្ទាន់! ផ្ទុះជំងឺផ្តាសាយបក្សី (H5N1) បណ្ដាលឲ្យមាន់ជាង១ពាន់ក្បាលងាប់
-
ព័ត៌មានជាតិ3 days ago
ក្តៅៗ! សមត្ថកិច្ចបញ្ចេញរូបភាពឃាតកដៃដល់ ដែលបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
-
ព័ត៌មានជាតិ4 days ago
លោក ទិត្យ វិច្ឆិកា រំលឹកពាក្យពីរម៉ាត់របស់គ្រូឆត្រយោងដែលពលីជីវិត
-
ព័ត៌មានអន្ដរជាតិ1 day ago
ប៉ូលិសថៃ ចាប់រំលោភជនសង្ស័យគ្រឿងញៀនមីយ៉ាន់ម៉ា ក្នុងប៉ុស្តិ៍ប៉ូលិស
-
ព័ត៌មានជាតិ4 days ago
ប្រធានក្រុមហ៊ុនផលិតដែក និងសង្សារ ត្រូវឃាតកប្លន់សម្លាប់ក្នុងខុនដូ LH Residence