Connect with us

KPT+

កំពូល​កីឡាករ​បាល់ទាត់​ដែល​ទម្លាប់​យក​ដំណើរ​កម្សាន្ត​លំហែ​មុន​ការ​ប្រកួត​មក​ដល់

បានផុស

នៅ

កំពូល​កីឡា​ម្នាក់ៗ ហាក់​មាន​ទម្លាប់​ស្រដៀង​គ្នា​ក្នុង​ការ​​ចំណាយ​ពេល​វេលា​ទំនេរ​លើ​វិស្សមកាល ​នៅ​តាម​គោលដៅ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ ជា​ពិសេស​កំពូល​កីឡាករ ៣ រូប​ នេះ​តែងតែ​ចូលចិត្ត​ទៅ​សម្រាក​លំហែ​កៀក​មុន​ការ​ប្រកួត​ធំ​មក​ដល់ ៖

១. Lionel Messi

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ចូលរួម​ជាមួយ​ក្រុម​យុវជន​របស់ Barcelona ក្នុង​ឆ្នាំ ២០០១ Lionel Messi ចូលចិត្ត​បង្កើត​ទម្លាប់​មួយ​នៅ​ថ្ងៃសម្រាក។

ចាប់​តាំង​ពី​ពេលនោះ​មក ​ជនជាតិ​អាហ្សង់ទីន​រូប​នេះ ​បាន​ចំណាយ​ពេល​ពេញ​មួយ​អាជីព​របស់​លោក ​នៅ​កីឡដ្ឋាន​បាល់ទាត់ Camp Nou ។

ចំពោះ​ចំណង់ចំណូលចិត្ត​នៅ​ថ្ងៃ​ឈប់សម្រាក​របស់​បុរស​វ័យ ៣៣ ឆ្នាំ​នេះ​ គឺ​ស្នាក់នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ ដោយ​ចំណាយ​ពេល​វិស្សមកាល​ជា​ច្រើន​ នៅ​កោះ Formentera កោះ  Ibiza និង ​ឆ្នេរ​សមុទ្រ Sitges ។

នៅ​ខែ ​កក្កដា ​ឆ្នាំ ២០២០ លោក​បាន​ចំណាយ​ពេល​ជិះ​ទូក​ជាមួយ​គ្រួសារ​ និង​អតីត​មិត្ត​រួម​ក្រុម Barcelona គឺ Luis Suarez ។  សមុទ្រ​មេឌីទែរ៉ាណេ​បាន​ផ្ដល់​នូវ​បរិយាកាស​ល្អ​បំផុត​សម្រាប់ Messi ដើម្បី​បន្ធូរ​អារម្មណ៍​ មុន​ការ​ប្រកួត​លីហ្គ​កំពូល ​និង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League ។

២. Alexis Sanchez

ដោយ​មាន​ឈ្មោះ​ល្បី​នៅ Udinese និង Barcelona នៅ​ចន្លោះ​ឆ្នាំ ២០០៦ និង ២០១៤ កីឡាករ Alexis Sanchez  របស់ Chile បាន​ប្ដូរ​ឈ្មោះ​អេស្ប៉ាញ​សម្រាប់​ក្របខ័ណ្ឌ  Premier League  រយៈពេល ៦ ឆ្នាំ។

បន្ទាប់​ពី​លេង​ឲ្យ​ក្រុម Arsenal និង  Manchester United កីឡាករ​វ័យ ៣១ ឆ្នាំ​នេះ ​បាន​ផ្ទេរ​ទៅ​អ៊ីតាលី​ ដើម្បី​ចូលរួម​ជាមួយ​ក្លឹប Inter Milan ក្នុង​ឆ្នាំ ២០២០។

ផ្អែក​លើ​ទិសដៅ​នៃ​ការ​ឈប់សម្រាក ​Alexis Sanchez ​បាន​និយាយ​ថា ​ត្រូវ​តែ​មាន​អនុស្សាវរីយ៍​ល្អៗ​ពី​ពេល​វេលា​របស់​លោក ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។

យោង​តាម​របាយការណ៍​ពី​តេឡេក្រាម​បាន​ឲ្យ​ដឹង​ថា ​ជនជាតិ Chilean ​បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Marbella បន្ទាប់​ពី​ក្រុម Arsenal បាន​ឈ្នះ​ពាន​រង្វាន់ FA Cup លើក​ទី ១៣ ​របស់​ពួកគេ ​​នៅ​ចុង​រដូវ​កាល ២០១៦ និង ឆ្នាំ២០១៧ ។

មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងត្បូង​នៃ​អេស្ប៉ាញ ​ទីក្រុង​ Costa del Sol បាន​ក្លាយ​ជា​ទិសដៅ​ឈប់​សម្រាក​ដ៏​ពេញ​និយម ​តាំង​ពី​យូរ​មក​ហើយ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ។

ទីនោះ​ល្បីល្បាញ​ដោយសារ​ឆ្នេរខ្សាច់​និង​ការ​កម្សាន្ត​ពេល​រាត្រី  ហើយ Marbella មាន​អ្វីៗ​គ្រប់យ៉ាង​ដែល​កីឡាករ​បាល់ទាត់​លំដាប់​កំពូលៗ​ត្រូវការ​ ដើម្បី​ជា​សះស្បើយ​ពី​រដូវ​កាល​ដ៏​វែង​មួយ​របស់​ពួកគេ។

៣. Cristiano Ronaldo

កាល​ពី​មុន ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​នេះ ​តែងតែ​ទៅ​លេង​នៅ Las Vegas ក្នុងអំឡុងពេល​លោក​ឈប់សម្រាក​ពី​បាល់ទាត់។

យោង​តាម​ Metro បុរស​អាយុ ៣៥ ឆ្នាំ​រូប​នេះ​និង​ដៃគូ​របស់លោក​គឺ Georgina Rodriguez បាន​ចំណាយ​ពេល​នៅ​រដូវ​ក្ដៅ​របស់​ពួកគេ​ នៅ​លើ​កំពូល​ភ្នំ​ដ៏​អស្ចារ្យ​មួយ​នៅ​ឯ Riviera  ប្រទេស​បារាំង​ជាមួយ​កូនៗ​ ៣ នាក់​ទៀត​របស់ Ronaldo ។

បើ​និយាយ​ពី​ប្រវត្តិ​រូប​របស់​លោក​ ក្នុង​នាម​ជា​កំពូល​តារា​ពិភពលោក នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ ដែល​ម្ចាស់​ពាន​រង្វាន់ Ballon បី​សម័យកាល​ ​ បាន​ចំណាយ​ពេល​នៅ​ក្រៅ​រដូវ​កាល​នៅ​ឯ​ឆ្នេរ  Saint Tropez ។

ទីនោះ​ល្បីល្បាញ​ដោយសារ​ឆ្នេរខ្សាច់​ដ៏​ស្ងប់ស្ងាត់​ និង​ស្រស់​ស្អាត Ronaldo តែងតែ​ទម្លាប់​ទាញ​យក​ផល​ប្រយោជន៍​ពី​ធម្មជាតិ​ដ៏​ស្រស់បំព្រង​របស់​ទីក្រុង​ បារាំង​ មក​សម្រាក​លំហែ​ខួរក្បាល​ជានិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖jetsettimes

ចុចអាន៖អាច​ក្លាយ​ជា​សេដ្ឋី​បាន​មិន​បាន​នៅ​ថ្ងៃ​ខាង​មុខ រកមើល ៧ ចំណុចនេះ

ចុចអាន៖កំពូលសេដ្ឋីទាំង៦ជាម្ចាស់មូលនិធិ​ការពារ​ហានិភ័យ​លើ​បញ្ជី​ FORBES ឆ្នាំ ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម