៩យ៉ាង បង្ហាញថាគេនោះជាមេដឹកនាំដាក់ខ្លួន តែទទួលបានការគោរពយូរអង្វែង – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

៩យ៉ាង បង្ហាញថាគេនោះជាមេដឹកនាំដាក់ខ្លួន តែទទួលបានការគោរពយូរអង្វែង

Published

on

យើងធ្លាប់ឮច្រើនមកហើយ ពីចរិតចេះសម្ដែងរបស់មនុស្ស។ អ្នកខ្លះមិនល្អប៉ុន្តេសម្ដែងដូចជា​ត្រឹមត្រូវ​ណាស់ រីឯអ្នកខ្លះជាមនុស្សល្អពីធម្មជាតិដោយ​មិន​បាច់​ប្រឹង​សម្ដែង​នោះ​ទេ។

ទាំងនេះជាលក្ខណៈសម្គាល់នៃមនុស្សល្អពិតប្រាកដ ដែល​ចេះ​បន្ទាបខ្លួន ដោយ​មិន​ពិបាក​ដើរ​តួ​ជា​ល្អ​នោះ​ឡើយ៖

១. ពួកគេ​រក្សា​ទំនាក់ទំនងល្អ

យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ចិត្តបន្ទាប​ខ្លួន​អាច​ជួយ​មនុស្ស​នៅ​ជុំវិញ​ជាង​អ្នក​ដែល​មាន​អំនួត។ ជា​លទ្ធផល​ពួកគេរក្សាទំនាក់ទំនងផ្ទាល់ខ្លួនជាមួយអ្នកដទៃបានល្អ ក៏ដូចជាក្នុងវិជ្ជាជីវៈ​របស់​ខ្លួន​កាន់​តែ​រឹងមាំ។

ការ​សិក្សាលើមនុស្សជាង ១០០០ នាក់​ដែល​មាន​មុខតំណែង​ជា​ថ្នាក់ដឹកនាំ​បង្ហាញ​ថា ក្រុមហ៊ុន​ដែល​មាន​មេដឹកនាំ​ជា​មនុស្ស​ចេះ​បន្ទាបខ្លួន អាច​លើកទឹកចិត្ត​កម្លាំង​ពលកម្ម​ឲ្យ​ខំ​ធ្វើការ​ច្រើន​ទ្វេរដង។

២. ពួកគេ​គោរពតាមប្រយោជន៍រួម

ដោយសារមនុស្សប្រភេទនេះ រមែងដាក់តម្រូវការរបស់អ្នកដទៃជាមុន ដូច្នេះពេល​ដែល​ប្រឈមមុខ​នឹង​ការ​សម្រេចចិត្ត​ដ៏​លំបាក ពួកគេតែងគិតដល់ក្រមសីលធម៌ និង​ស្រប​តាម​ផលប្រយោជន៍​រួមជាអទិភាព។

៣. ពួកគេដាក់អ្នកដទៃជាមុន

មនុស្ស​គេយល់ពីតម្លៃខ្លួនឯងជានិច្ច ហើយក៏មិនដែលបោះបង់ខ្លួនចោលដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួកគេ​ថា​មិន​តម្កើង​ខ្លួន និង​តែងតែ​មានចិត្ដរាបទាប គិតគូរ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​ដោយ​ឲ្យ​ជម្រើស​អ្នកដទៃ​មុន​ខ្លួន​ជានិច្ច។

៤. ពួកគេ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ

មនុស្ស​យើង​ចូលចិត្ត​ឲ្យ​គេ​ស្ដាប់​ខ្លួន ជាង​យក​ខ្លួន​ទៅ​ស្ដាប់​គេ។ ផ្ទុយ​ទៅ​វិញ​មនុស្ស​មាន​ចិត្ត​សុភាព​រមែង​យល់​កាលៈទេសៈ ដោយ​ធ្វើ​ខ្លួន​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​ ទោះបីជា​មិន​ចូលចិត្ត​ស្ដាប់​ក៏​ដោយ។ លើស​ពីនេះ​ទៅ​ទៀត គេ​មិន​ព្យាយាម​កាត់​ការសន្ទនាជាមួយអ្នកដទៃឡើយ។

៥.​ ពួកគេចង់ដឹងចង់ឃើញ

ជារឿយៗ ពួកគេស្វែងរកចំណេះថ្មីៗរហូត ពីព្រោះ​គេ​ចូលចិត្ត​រៀន​សូត្រ​ប្រមូល​ចំណេះដឹង​និង​បទពិសោធន៍​របស់​អ្នកដទៃ​មក​ជា​យាន ហើយ​រមែង​ស្វែងរក​ឱកាស​ដើម្បី​រៀន​ថែមជានិច្ច។

៦.​ ពួកគេ​មិន​ខ្លាច​បញ្ចេញ​គំនិត​របស់​ខ្លួន

ខណៈ​ពេល​ដែល​ការ​ស្តាប់ ជារឿងដ៏សំខាន់ មនុស្ស​ដែល​មាន​ចិត្ត​បន្ទាបខ្លួន រមែង​ហ៊ាន​និយាយ​គំនិត​របស់​ខ្លួន ពីព្រោះការធ្វើខុសមិនមែនជាការភ័យ​ខ្លាច​ដែល​ពួកគេ​មាន​នោះ​ទេ។ ពួកគេ​ដឹងថា ដើម្បីផ្សារភ្ជាប់គម្លាត​រវាង​គំនិត​និង​គំនិត គឺ​ត្រូវ​តែ​មាន​សកម្មភាព​អ្វីមួយ ហើយ​នោះជាការនិយាយពីអ្វីដែលយើងយល់ឃើញ។

៧. ពួកគេ​តែងតែ​និយាយ “ អរគុណ”

មនុស្ស​រាបសា​ពិតប្រាកដ​មិន​ចេះ​នឿយណាយ​នឹង​ពាក្យ​ថា “អរគុណ” ជាមួយ​មនុស្ស​ជុំវិញ​នោះ​ទេ ទោះបី​ជា​រឿង​តូចតាច​ក៏​ដោយ។ សូម្បី​ពេល​ខ្លះ​ដែល​មិន​បាន​ជួប​ផ្ទាល់​ជាមួយ​នរណា​ម្នាក់​ដែល​បាន​ជួយ​ខ្លួន គេ​តែង​សរសេរ​សារ​អរគុណ​ពី​ចម្ងាយ ព្រោះ​នេះ​ទម្លាប់​របស់​មនុស្ស ចេះ​ដឹង​គុណ។

៨. ពួកគេ​ទទួល​យក​មតិ​កែលំអ

មនុស្សប្រភេទនេះមិនត្រឹមតែទទួលយកការរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះទេ ប៉ុន្តែ​តែង​ស្វែងរក​មតិ​កែលំអ​ផ្សេងៗ​ទៀត ពីព្រោះ​ពួកគេ​ដឹង​ថា មតិ​រិះគន់​គឺ​ជា​មាគ៌ា​ឆ្ពោះ​ទៅ​រក​ភាព​ប្រសើរឡើង។

៩. ពួកគេ​ទទួល​ខុសត្រូវ​ខ្ពស់

ជា​ជាង​ប្រកាន់​ខ្ជាប់​នូវ​ការ​ស្ដី​បន្ទោស​ទៅ​លើ​អ្នកដទៃ ឬ​អ្វី​បរិបទ​ជុំវិញ​នៅ​ពេល​ប្រព្រឹត្ត​កំហុស មនុស្ស​ដែល​បន្ទាប​ខ្លួន​តែង​ទំនួលខុសត្រូវ​ទាំ​ង​ជោគជ័យ​និង​បរាជ័យ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖កំពូល​កីឡាករ​បាល់ទាត់​ដែល​ទម្លាប់​យក​ដំណើរ​កម្សាន្ត​លំហែ​មុន​ការ​ប្រកួត​មក​ដល់

ចុចអាន៖IU ទម្លាយ​ពី​អតីតកាល​ធ្វើ​ឲ្យ​ពិភពលោក​រំជើបរំជួល​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម