KPT+
កំពូលកីឡាករបាល់ទាត់ដែលទម្លាប់យកដំណើរកម្សាន្តលំហែមុនការប្រកួតមកដល់
កំពូលកីឡាម្នាក់ៗ ហាក់មានទម្លាប់ស្រដៀងគ្នាក្នុងការចំណាយពេលវេលាទំនេរលើវិស្សមកាល នៅតាមគោលដៅដែលគួរឲ្យចាប់អារម្មណ៍មួយចំនួននៅលើពិភពលោក ជាពិសេសកំពូលកីឡាករ ៣ រូប នេះតែងតែចូលចិត្តទៅសម្រាកលំហែកៀកមុនការប្រកួតធំមកដល់ ៖
១. Lionel Messi
បន្ទាប់ពីចូលរួមជាមួយក្រុមយុវជនរបស់ Barcelona ក្នុងឆ្នាំ ២០០១ Lionel Messi ចូលចិត្តបង្កើតទម្លាប់មួយនៅថ្ងៃសម្រាក។
ចាប់តាំងពីពេលនោះមក ជនជាតិអាហ្សង់ទីនរូបនេះ បានចំណាយពេលពេញមួយអាជីពរបស់លោក នៅកីឡដ្ឋានបាល់ទាត់ Camp Nou ។
ចំពោះចំណង់ចំណូលចិត្តនៅថ្ងៃឈប់សម្រាករបស់បុរសវ័យ ៣៣ ឆ្នាំនេះ គឺស្នាក់នៅក្នុងប្រទេសអេស្ប៉ាញ ដោយចំណាយពេលវិស្សមកាលជាច្រើន នៅកោះ Formentera កោះ Ibiza និង ឆ្នេរសមុទ្រ Sitges ។
នៅខែ កក្កដា ឆ្នាំ ២០២០ លោកបានចំណាយពេលជិះទូកជាមួយគ្រួសារ និងអតីតមិត្តរួមក្រុម Barcelona គឺ Luis Suarez ។ សមុទ្រមេឌីទែរ៉ាណេបានផ្ដល់នូវបរិយាកាសល្អបំផុតសម្រាប់ Messi ដើម្បីបន្ធូរអារម្មណ៍ មុនការប្រកួតលីហ្គកំពូល និងការប្រកួតក្របខ័ណ្ឌ Champions League ។
២. Alexis Sanchez
ដោយមានឈ្មោះល្បីនៅ Udinese និង Barcelona នៅចន្លោះឆ្នាំ ២០០៦ និង ២០១៤ កីឡាករ Alexis Sanchez របស់ Chile បានប្ដូរឈ្មោះអេស្ប៉ាញសម្រាប់ក្របខ័ណ្ឌ Premier League រយៈពេល ៦ ឆ្នាំ។
បន្ទាប់ពីលេងឲ្យក្រុម Arsenal និង Manchester United កីឡាករវ័យ ៣១ ឆ្នាំនេះ បានផ្ទេរទៅអ៊ីតាលី ដើម្បីចូលរួមជាមួយក្លឹប Inter Milan ក្នុងឆ្នាំ ២០២០។
ផ្អែកលើទិសដៅនៃការឈប់សម្រាក Alexis Sanchez បាននិយាយថា ត្រូវតែមានអនុស្សាវរីយ៍ល្អៗពីពេលវេលារបស់លោក នៅក្នុងប្រទេសអេស្ប៉ាញ។
យោងតាមរបាយការណ៍ពីតេឡេក្រាមបានឲ្យដឹងថា ជនជាតិ Chilean បានធ្វើដំណើរទៅកាន់ទីក្រុង Marbella បន្ទាប់ពីក្រុម Arsenal បានឈ្នះពានរង្វាន់ FA Cup លើកទី ១៣ របស់ពួកគេ នៅចុងរដូវកាល ២០១៦ និង ឆ្នាំ២០១៧ ។
មានទីតាំងស្ថិតនៅភាគខាងត្បូងនៃអេស្ប៉ាញ ទីក្រុង Costa del Sol បានក្លាយជាទិសដៅឈប់សម្រាកដ៏ពេញនិយម តាំងពីយូរមកហើយក្នុងចំណោមភ្ញៀវទេសចរ។
ទីនោះល្បីល្បាញដោយសារឆ្នេរខ្សាច់និងការកម្សាន្តពេលរាត្រី ហើយ Marbella មានអ្វីៗគ្រប់យ៉ាងដែលកីឡាករបាល់ទាត់លំដាប់កំពូលៗត្រូវការ ដើម្បីជាសះស្បើយពីរដូវកាលដ៏វែងមួយរបស់ពួកគេ។
៣. Cristiano Ronaldo
កាលពីមុន ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់នេះ តែងតែទៅលេងនៅ Las Vegas ក្នុងអំឡុងពេលលោកឈប់សម្រាកពីបាល់ទាត់។
យោងតាម Metro បុរសអាយុ ៣៥ ឆ្នាំរូបនេះនិងដៃគូរបស់លោកគឺ Georgina Rodriguez បានចំណាយពេលនៅរដូវក្ដៅរបស់ពួកគេ នៅលើកំពូលភ្នំដ៏អស្ចារ្យមួយនៅឯ Riviera ប្រទេសបារាំងជាមួយកូនៗ ៣ នាក់ទៀតរបស់ Ronaldo ។
បើនិយាយពីប្រវត្តិរូបរបស់លោក ក្នុងនាមជាកំពូលតារាពិភពលោក នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែលម្ចាស់ពានរង្វាន់ Ballon បីសម័យកាល បានចំណាយពេលនៅក្រៅរដូវកាលនៅឯឆ្នេរ Saint Tropez ។
ទីនោះល្បីល្បាញដោយសារឆ្នេរខ្សាច់ដ៏ស្ងប់ស្ងាត់ និងស្រស់ស្អាត Ronaldo តែងតែទម្លាប់ទាញយកផលប្រយោជន៍ពីធម្មជាតិដ៏ស្រស់បំព្រងរបស់ទីក្រុង បារាំង មកសម្រាកលំហែខួរក្បាលជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖jetsettimes
ចុចអាន៖អាចក្លាយជាសេដ្ឋីបានមិនបាននៅថ្ងៃខាងមុខ រកមើល ៧ ចំណុចនេះ
ចុចអាន៖កំពូលសេដ្ឋីទាំង៦ជាម្ចាស់មូលនិធិការពារហានិភ័យលើបញ្ជី FORBES ឆ្នាំ ២០២០
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៤ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ