មែនឬអត់ ​ប្រុស​អ្នកមាន​ចូលចិត្តតែ​ស្រីស្អាត?​ – Kampuchea Thmey Daily
Connect with us

KPT+

មែនឬអត់ ​ប្រុស​អ្នកមាន​ចូលចិត្តតែ​ស្រីស្អាត?​

Published

on

ការមើលទៅស្អាតនិងស្រស់ស្អាតវាខុសគ្នា។ មនុស្ស​ស្រីជាច្រើន​ចំណាយទៅលើការកែសម្រស់​ជាង​លើការកសាងភាព​ពិតប្រាកដរបស់ខ្លួនឯងមានតឲ្យម្លៃរួចហើយ ​ក៏តាំងនាំគ្នា​ឆ្ងល់ថា ​ហេតុអ្វី​បានជា​ប្រុសអ្នកមាន​លើលោក​ដូចជា Mark Zuckerberg បណ្តើរ​មនុស្ស​ស្រី​មាន​រូបរាង​ដ៏​សាមញ្ញម្នាក់។

ពេលកំពុងប្រមាញ់រកបុរសអ្នកមានម្នាក់មនុស្ស​ស្រីគួរតែ​ដឹងពី​ចំណុចទាំងអស់នេះ​។

១. ស្រស់ស្អាត

ជាការពិត​យើង​គួរតែ​ស្អាត គឺអនាម័យ​ សម្បុរស្បែក ​ធ្មេញ​ក្រចក ​តែមិនមែន​របៀប​តារាម៉ូឌែល​ឈុត​រួមរឹតនិងស្បែកជើងខ្ពស់ មាត់ក្រហម ​ភ្នែក ​Make Up ដិតដាម ដែល​នឹង​ធ្វើឲ្យ​បុរសភាគច្រើនមិនមាន​អារម្មណ៍​គោរពឬយកចិត្តទុកដាក់អ្នក ព្រោះ​គេដឹងភ្លាម​ថា ​អ្នកកំពុង​ងប់ងល់ក្នុងផ្លូវទាក់ទាញ​គេ។ ចូរចាំថាបុរសមានទំនោរធ្វើចំណាត់ថ្នាក់លើស្ត្រីវាយតម្លៃ​ស្ត្រី​ជានិច្ច ​ចុះទម្រាំ​គេជាអ្នកមានដែលមាន​មនុស្ស​ចោមរោម បើអ្នកធ្វើខ្លួន​របៀបហ្នឹង​គឺ​អ្នកដូចអ្នកចោលរោមដទៃទៀត​ដែរ។

២. អ្នកគួរមាន​អាជីពមួយ​ដែលអស្ចារ្យ

ដើម្បីទាក់ទាញបុរសធម្មតា​ម្នាក់ចូលក្នុងជីវិតរបស់អ្នកវាខុសពីប្រុស​អ្នកមាន​។ បើអ្នកមិនមានលុយ​ដូចគេ ​អ្នកត្រូវមានអ្វី​ដែលគេមិនមាន​ឬស្រីផ្សេងមិនមាន។​ អ្នកគួរ​បង្កើនជំនាញ​ខ្លួនឯងជាជាង​ទៅជឿតាម​ហោរា​ឬ​ផ្តេកផ្តួល​ជំទាស់ក្រចក​រង់ចាំទេវបុត្រ​មករក។ អ្នកអាចជួបបុរសអ្នកមាន​នៅក្លឹប អ្នកអាចគេងជាមួយ​គេ​តែមិនមែនជាមនុស្សស្រី​ដែលគេ​ស្ងើចសរសើរ​ចង់បាននោះទេ។

បុរសអ្នកមាន​ភ័យជាងគេនៅពេល​ដែល​គេជួបមនុស្ស​ស្រីម្នាក់​ដែលមានអ្វីលើសពីលុយ​របស់គេ​ ។ ​ព្រោះ​អ្វី​ដែល​គេអាចឱ្យបានគឺលុយ ប្រសិន​នាង​មិនត្រូវ​ការ​វា គេ​នឹងដឹងថាគេច្រាស់ច្រាលបែបណា​ដើម្បីបាននាង​មកគ្រប់គ្រង។

៣. ជីវិត​អ្នកស្រស់ស្រាយ

ពួកបុរសអ្នកមានចូលចិត្ត​ភាពស្រស់ស្រាយ។ អ្នកមិនមែន​នៅជាមួយ​គេ​ ហើយ​អង្គុយMakeUp ទេ។ អ្នកចេះ​ជ្រមុជទឹក ​ចេះស្គី ​ចេះ​ធ្វើដំណើរ​ផ្សងព្រេង ​រស់នៅបែបអស្ចារ្យជាមួយ​ធម្មជាតិ​ឬមាន​សមត្ថភាពកីឡា​ផ្សេងៗដូចជា​ ជិះម៉ូតូធំ លេងហ្គោល​ ឬហោចណាស់វាយ​តេនីស។

ពួក​បុរសអ្នកមានចូលចិត្តជិះ​សេះ​ ហើយនឹងមាន​វត្តមាន​សឹង​នៅគ្រប់ទីលានប្រណាំង ពួកគេ​មិនរ៉ូមែនទិក​ដូច​ដែលអ្នកអានក្នុងប្រលោមលោកឡើយ។ ពួកគេ​ឱ្យតម្លៃ​របៀបរស់នៅដែលមាន​សុខភាព​ល្អ ជំនួសការទិញសម្លៀកបំពាក់និងគ្រឿងសំអាង​ថ្លៃៗ មនុស្ស​ស្រីជាទីស្រលាញ់​របស់គេ​ ត្រូវការស្បែកភ្លឺ សក់រលោងជា​សញ្ញានៃ​សុខភាពល្អ ​និងរាងកាយសមសួន​ដើម្បី​មើលទៅ​ជាមនុស្ស​ទាន់សម័យ ​ហាត់ប្រាណ​និង​យកចិត្ត​ទុកដាក់​លើកាយសម្បទា។​

ការធ្វើលំហាត់ប្រាណទៀងទាត់នឹងមិនត្រឹមតែធ្វើឱ្យប្រព័ន្ធរាងកាយ​យើង​របស់អ្នកមាន​សុខភាព​ល្អប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងធ្វើឱ្យសម្លេង​របស់យើង​មុតថ្លា​ពិរោះ​រណ្តំ កែវភ្នែក​ភ្លឺចាំង ​និង​​ស្រស់ស្រាយ​ទាក់ទាញបុរសគ្រប់គ្នា៕

ប្រែសម្រួល៖ តុងឡុង

ចុចអាន៖ ក្រោយបែកផ្លូវគ្នាដើរ វាពិតឈឺចាប់ណាស់! តែក៏ត្រូវរៀនបំភ្លេចគេ

ចុចអាន៖ មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ5 mins ago

លោក Joe Biden ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ29 mins ago

មនុស្ស ៥ នាក់ បានស្លាប់ រួម​ទាំង​ស្រ្តី​ ០១​ នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

ព័ត៌មានជាតិ9 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ9 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ10 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានពេញនិយម