រៀនពីការដួលរលំរបស់ Kodak អ្នកនឹង​ដឹងថា ការផ្លាស់ប្តូរមិនទាន់ពេល គឺបរាជ័យ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

រៀនពីការដួលរលំរបស់ Kodak អ្នកនឹង​ដឹងថា ការផ្លាស់ប្តូរមិនទាន់ពេល គឺបរាជ័យ

Published

on

បើអ្នក មិនចេះសម្របខ្លួនឱ្យបានរហ័ស អ្នកនឹងបរាជ័យ ​ទោះបីជាកាលពីមុនធ្លាប់ជោគជ័យ​ដល់កំពូលយ៉ាងណាក្តី។ ជីវិតជាសហគ្រិន គឺនិយាយពីសមត្ថភាពរបស់យើង ដែលរៀនជានិច្ច រកមនុស្ស​ពូកែៗមកជួយជានិច្ច ខំជានិច្ច ដាក់កាយជានិច្ច បើកចិត្តជានិច្ច ដើម្បីនៅតែមានភាពរស់រវើក និងសម្របខ្លួនបានរហ័សជាមួយ​ការផ្លាស់ប្តូរ។

ហេតុអ្វី? ប្រសិនបើយើងកំពុង​រកស៊ី តែ​មិនអាចយល់ឬមិនខ្វល់ចង់ដឹង ពីអ្វីៗដែលកំពុងកើតឡើងជាមួយអាជីវកម្មឬអតិថិជន​របស់យើង ដូចជា​​សេដ្ឋកិច្ច​(ពួកគេមាន​លុយពីណាមកហូប?) នយោបាយ(ពួកគេនឹងអាចមកទិញរបស់យើងបានទៀតទេ?) និងអ្វីច្រើនទៀត ដែលកំពុងដំណើរការជុំវិញយើង កន្លែងយើងរកស៊ី តើយើងធ្វើផែនការអនាគតនៃរបរនេះ​របៀបណា? ហើយបើគ្មាន​ផែនការអនាគត​គេហៅថា របរហេងស៊យ ដែលរស់មួយថ្ងៃគិតមួយ​ថ្ងៃ។

ត្រូវការពង្រឹងខ្លួនឯងជាប្រចាំ។ ចូរមើលឧទាហរណ៍ដ៏ធំមួយ របស់កូដាក (Kodak) ម៉ាកហ្វីល​ថតរូបពេញនិយមនិងល្អបំផុតមួយ ដែលឡើងដល់កំពូលលើទីផ្សារ​ បែរជាដួលរលំព្រោះបត់មិនទាន់។

ឆ្នាំ ១៨៨៩ – លោក George Eastman បានបង្កើតក្រុមហ៊ុន អ៊ីសមេនកូដាក និងបង្កើតម៉ាស៊ីនថតកូដាកជាលើកដំបូង ហើយក្នុងពេលតែ ប៉ុន្មានឆ្នាំក្រោយមក ម៉ាស៊ីនថត Kodak ទទួលបានជោគជ័យយ៉ាងខ្លាំង។

ឆ្នាំ ១៩៣៥ – ក្រុមហ៊ុនបានណែនាំ Kodachrome ដែលជាវត្ថុធាតុដើមពណ៌ ដែលទទួលបានជោគជ័យដំបូងគេ ហើយត្រូវបានប្រើសម្រាប់ទាំងភាពយន្តនិងវីដេអូ។

ឆ្នាំ ១៩៦២ – ការលក់ Kodak បានកើនលើស ១ ប៊ីលានដុល្លារ។

ឆ្នាំ ១៩៦៣ -ក្រុមហ៊ុនបានលក់ចេញនូវ​ម៉ាស៊ីនថត Instamatic ចំនួន ៥០ លានគ្រឿងក្នុងរយៈពេល ៧ ឆ្នាំដំបូង។

ឆ្នាំ ១៩៦៦ – ចំណូល​ពីការលក់បានកើនលើស ២ ប៊ីលានដុល្លារអាមេរិក។

ឆ្នាំ ១៩៧២ – ការលក់នៅទូទាំងពិភពលោករបស់កូដាកបានកើនឡើងដល់ ៣ ប៊ីលានដុល្លារ។

ឆ្នាំ ១៩៧៥ – លោក ​Steve Sasson វិស្វករនៅ Kodak បានបង្កើតម៉ាស៊ីនថតឌីជីថល។

ឆ្នាំ ១៩៧៦ កូដាកមានភាពលេចធ្លោហួសហេតុ រហូត​អាច​ច្រានដៃគូប្រកួតប្រជែងរបស់ពួកគេចេញពីទីផ្សារដោយ​គេកាន់កាប់ម៉ាស៊ីនថត ៨៥% ចំណែកហ្វីលលើទីផ្សារភាពយន្ត ៩០% ។

ឆ្នាំ ១៩៨១ – ការលក់ខ្ពស់ឡើងដល់ចំណូល​កម្រិត​ខ្ពស់ឯកទគ្គកម្មគឺ ១០ ប៊ីលានដុល្លារអាមេរិក។

នៅចុងទសវត្សឆ្នាំ ១៩៨០ ការកើនឡើងនៃការថតរូបឌីជីថលបាននាំ​ឱ្យលក់កាមេរ៉ា analogue ថយចុះសន្សឹមៗ។

១៩៨៤ – អតិថិជនប្តូរពីកូដាក ទៅហ្វូជីរបស់ជប៉ុន ព្រោះវា​មានតម្លៃថោកជាងកូដាក ២០% ។

ឆ្នាំ ១៩៩១- កាមេរ៉ាឌីជីថលដំបូងរបស់ Kodak បានកើតឡើង។

ឆ្នាំ ១៩៩១–២០១១ កូដាកបានបញ្ចេញផលិតផលឌីជីថលផ្សេងៗទៀត ប៉ុន្តែការលក់នៅតែបន្តធ្លាក់ចុះ។

ឆ្នាំ ២០១២ – Kodak បានដាក់ពាក្យស្នើសុំក្ស័យធន។

អ្វីដែលសហគ្រិនអាចរៀនពីបរាជ័យ​របស់ Kodak?

ផ្លាស់ប្តូរវិធីដែលអ្នកមើលទីផ្សារ ហើយ​ទម្លាក់អំនួតចោល។ យុទ្ធសាស្ត្រម៉ូឌែលអាជីវកម្ម និងការគ្រប់គ្រងច្នៃប្រឌិតតែងតែ​ត្រូវការមនុស្ស​ជំនាន់ថ្មី។

ចូរ​ត្រៀមខ្លួនផ្លាស់ប្តូរ និងធ្វើ​បដិវត្តធនធានមនុស្ស​ជានិច្ច!

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ ប្រវត្តិ​នៃ​ការ​បង្កើត​បណ្ដាញ instagram ដំបូង

ចុចអាន៖ ដាក់ឈ្មោះអាជីវកម្មយ៉ាងណា​អាចទាក់ទាញចំណាប់អារម្មណ៍ខ្លាំង

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ38 mins ago

ក្តៅៗ!! សង្គ្រោះបន្ទាន់ជាច្រើននាក់ នៅខេត្តកំពង់​ឆ្នាំង​ ដោយសារពុលស្រាស

ព័ត៌មានជាតិ1 hour ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ2 hours ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ2 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ2 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម