Connect with us

KPT+

៣ វិធីក្នុងការ​​ក្លាយជាមនុស្សជោគជ័យក្នុងជីវិត

បានផុស

នៅ

មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​សមត្ថភាព​និង​ភាព​ខ្លាំង​របស់​ខ្លួនឯង​ពី​កំណើត​មក។ ប៉ុន្តែ​ពួក​យើង​បាន​ជួប​មនុស្ស​ដែល​មក​បំបាក់​យើង​ ​ឬ​ឧបសគ្គ​មក​រារាំង​បំពាន​ទឹកចិត្ត​ធ្វើ​ឲ្យ​គ្នា​យើង​បាន​បាត់បង់​សំឡេង​ នៃ​ភាព​ខ្លាំង​របស់​ខ្លួន។

ដូច្នេះ​តើ​ធ្វើ​យ៉ាងម៉េច​ ទើប​អាច​រក​សំឡេង​ពិត​ចេញ​ពី​ក្នុង​ខ្លួន​មក​វិញ​បាន។

១. ថែរក្សា​សុខភាព​ផ្លូវចិត្ត​និង​រាងកាយ

សុខភាព​ផ្លូវចិត្ត​ សុខភាព​រាងកាយ​ និង​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ សុទ្ធ​សឹង​តែ​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក។ ផ្ដល់​អាទិភាព​ដល់​ការ​ធ្វើ​សមាធិ​ការ​ ធ្វើ​លំហាត់​ប្រាណ​​ របប​អាហារ​ដែល​មាន​សុខភាព​ល្អ​ និង​គេង​លក់​ស្កប់ស្កល់ ​គឺ​ជា​វិធី​ល្អ​បំផុត​ដើម្បី​កំណត់​ខ្លួនឯង​ ឈាន​ទៅ​រក​ភាព​ជោគជ័យ​និង​ការ​យល់ដឹង​ដោយ​ខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. អបអរសាទរ​ការ​ឈ្នះ​តូចៗ

ភាគច្រើន​នៃ​ពួក​យើង​មាន​ទំនោរ​ធ្វើអ្វី​មួយ​​តែង​ចង់​បាន​លើស​គេ ​ឬ​ប្រារព្ធ​ពិធី​សម្រាប់​ថ្ងៃ​មួយ​នៃ​ឆ្នាំ​ដែល​យើង​ទទួល​បាន​ជោគជ័យ​ធំៗតែប៉ុណ្តោះ។ តែ​គ្នា​យើង​បែរ​ជា​ភ្លេច​មួយ ​គឺ​ភាព​ជោគជ័យ​តូចៗ​ដែល​យើង​មើល​រំលង។

​ឆ្លៀតពេល​ដើម្បី​គោរព​កិច្ច​ខិតខំ​ប្រឹងប្រែង​តូច​របស់​យើង ក៏​ដូចជា​បង្កើត​ចំណុច​ឆ្លុះបញ្ចាំង​ដ៏​អស្ចារ្យ ​ដើម្បី​តាមដាន​ការ​រីកចម្រើន​ទៅមុខ​បន្ថែម​ទៀត។

៣. ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​ត្រឹមត្រូវ

បើ​យើង​កែប្រែ​ការ​ផ្ដោត​អារម្មណ៍​របស់​យើង​ទៅ​នឹង​អ្វី​ដែល​យើង​មាន​មោទនភាព​ ឬ​អ្វី​ដែល​យើង​បាន​ធ្វើ    “ ត្រឹមត្រូវ ” យើង​នឹង​ចាប់ផ្ដើម​ឃើញ​ផល​ប៉ះពាល់​ដំបូងមិនខាន។​ ដូច្នេះ​ចាប់ផ្ដើម​ទទួលយក​បទពិសោធន៍ល្អនិងអាក្រក់​ដែលទទួលបាន ​បន្ទាប់មក​បង្កើតទំនុក​ចិត្ត​ ដោយ​រំលឹក​ឡើងវិញ​នូវ​សមត្ថភាពខ្លួនឯង។

អ្នកនិពន្ធ​លក់​ដាច់​បំផុត​នៅ​ញូវ​យ៉ក​​បាន​និយាយ​ថា “ វា​មិនមែនជាការ​ស្វែងរក​សំឡេង​របស់​យើង​ទេ​ វា​ជា​ការ​​អនុញ្ញាត​ឲ្យ​យើង​ប្រើ​សំឡេង​របស់​យើងទៅកាន់ខ្លួនឯង” ។   ដោយ​ថែរក្សា​ខ្លួនឯង​ និង​អបអរសាទរ​សមត្ថភាព​របស់​យើង​អាច​ភ្ជាប់​ទៅ​នឹង​អ្វី​ដែល​ពិត​សម្រាប់យើង ​ចែករំលែក​សេចក្ដី​ពិត​នោះ​និង​ដំណើរការ​លើស​ពី​សំឡេងរបស់យើង។

យើង​មិន​ចាំបាច់​សម្របសម្រួល​ប្តូរខ្លួនឯងរបៀបន្លំ ទេ យើង​ជាខ្លួនយើង​គឺ​សំខាន់​ហើយ​សម​នឹង​ទទួល​បាន​ការ​ស្ដាប់។

នៅពេល​ដែលគ្រប់គ្នាដឹងថាសំឡេងខ្លួនឯងជានរណា នោះយើងនឹងដឹងថាយើងស្ថិតនៅចំណុចណា ហើយត្រូវកែតម្រូវភាពខ្លាំងឬខ្យោយរបៀបណា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ success

ចុចអាន៖ ៤ គន្លឹះជំរុញអាជីវកម្មឲ្យទទួលជោគជ័យបានឆាប់រហ័ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម