Connect with us

KPT+

វប្បធម៌​ផឹក​កាហ្វេ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ នៅ​ជុំវិញ​ពិភពលោកដែលយើងមិនធ្លាប់ដឹង!

បានផុស

នៅ

មាន​មនុស្ស​តិច​ណាស់ ​ដែល​មិន​ពេញចិត្ត​នឹង​ភាពរីករាយ​បែបសាមញ្ញ​ ក្នុង​ការ​ភ្ញាក់​មក​ពេលព្រឹក​ជាមួយ​កាហ្វេ​ហុយ​ទ្រលោម​មួយ​ពែង។ អ្នក​ស្គាល់​ពី​កាហ្វេ ​ជឿ​ថា​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​មិនមែន​គ្រាន់​តែ​ជា​ភេសជ្ជៈ​ប៉ុណ្ណោះ​ទេ​ វា​គឺ​ជា​របៀបអនុវត្តដែល​ទាក់ទងទៅនឹង​វប្បធម៌​តាមតំបន់ ប៉ុន្តែសម្រាប់​អ្នក​ដែល​​ចូលចិត្ត​កាហ្វេ​ ទើបអាចយល់ពីអត្ថន័យមួយនេះ។

មិន​ជឿ​អាន​អត្ថបទនេះ​សិន​ ​យើងអាច​នឹង​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​បាន​រក​ឃើញ​ស្ទីល​ផឹក​កាហ្វេ​ គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅជុំវិញ​ពិភពលោក។

១. ប្រទេសអ៊ីតាលី ( កាហ្វេ Expresso )

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាតិ​អ៊ីតាលី​មាន​ក្ដី​ស្រឡាញ់​ច្រើន​ ប៉ុន្តែ​អ្វី​ដែល​លេចធ្លោ​ជាងគេ​គឺ​កាហ្វេ។ គ្មាន​ការ​ចាកចេញ​ពី​អ៊ីតាលី​ដោយ​គ្មាន​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ហាង​កាហ្វេ​មួយ​ណា​ឡើយ។ មិន​ដូច​ជនជាតិ​អាមេរិក​ទេ ​ជនជាតិ​អ៊ីតាលី​រក្សា​អ្វីៗ​សាមញ្ញ។  ហាង​កាហ្វេ​ដែល​ផ្ដល់​ជូន​នូវ​គ្រីម​រសជាតិ​ឈ្ងុយឆ្ងាញ់​ ប្លែកៗ​ឬលាយ​ទឹក​ស៊ីរ៉ូ​ វា​ជា​ប្រទេស​អ្នក​ជំនាញ​កាហ្វេ។

២. ប្រទេសវៀតណាម ( កាហ្វេ​ពងមាន់ )

ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មាន​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល ​និង​ជា​ប្រទេស​ដែល​ស្នេហា​លើ​កាហ្វេ​ខ្លាំង​បំផុត។ មាន​ចម្ការ​កាហ្វេ​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង Dalat ដែល​ដាំ​ដុះ​កាហ្វេ Robusta ក្នុងស្រុក។ អ្វី​ដែល​ពិសេស​ គឺ​កាហ្វេ​ពងមាន់​ ជា​​ភេសជ្ជៈ​ឆ្ងាញ់​ក្នុង​ស្រុក​ដែល​ភ្ញៀវ​ទេសចរ​គួរ​សាកល្បង។​ ភេសជ្ជៈ​នេះ​ត្រូវ​បាន​រៀប​ចំ​តាម​បែប​ប្រពៃណី​ជាមួយ​សណ្ដែក លាយ​កាហ្វេ Robusta ពងមាន់​ ស្ករ​ និង​ទឹកដោះគោ។

៣. ប្រទេសទួរគី

ទួរគី​ជា​ប្រទេស​ដែល​ចូលចិត្ត​ផឹក​កាហ្វេ ហើយ​មាន​សុភាសិត​មួយ​ដែល​និយាយ​អំពី​ក្ដី​ស្រឡាញ់​ចំពោះ​ភេសជ្ជៈ​មួយ​នេះ​ “កាហ្វេ​គួរ​តែ​ខ្មៅ​ខ្លាំង​ និង​ផ្អែម​ដូច​ស្នេហា”។  កាហ្វេ​ត្រូវ​បាន​លាយ​បញ្ចូល​គ្នា ​ហើយ​កិន​យ៉ាង​ល្អ​ ជា​ធម្មតា​គេ​យក​ទៅ​ប្រើ​ក្នុង​ឆ្នាំង​ស្ពាន់​ដែល​មាន​អាយុកាល​វែង​មាន​ឈ្មោះ​ថា cezve ។

៤. ប្រទេស​បារាំង

ជនជាតិ​បារាំង​ចូលចិត្ត​បង្ហាញ​ភាព​ទាក់ទាញ​នៃ​ស្ទីល​របស់​អឺរ៉ុប ​ដែល​គ្មាន​ជនជាតិ​ណា​ផ្សេង​ទៀត​អាច​ដឹង​បាន។ រឿងនេះ​មិន​អាច​ប្រកែក​បាន​ចំពោះ​ការ​ផឹក​កាហ្វេ​របស់​ខ្លួន​ ជនជាតិ​បារាំង​ចាត់​ទុក​វា​ជា​សិល្បៈ ​គ្រាន់​តែ​នំ croissant រួម​ជាមួយ​កាហ្វេ​មួយ​ពែង​ពេលព្រឹកប៉ុណ្ណោះ។

៥. ប្រទេសអៀរឡង់

រដូវ​រងា​ដ៏​យូរ​អង្វែង​របស់​ប្រទេស​នេះ​ ជា​មូលហេតុ​ដែលគេ​និយម​ចូលចិត្ត​ផឹក​កាហ្វេ​ក្តៅ។ ប៉ុន្តែ​កាហ្វេ​មួយ​នេះ​អាច​ច្រឡំ​ដូចជា​ស្រា​ក្រឡុក។ កាហ្វេ​អៀរឡង់​ជា​ប្រពៃណី​ដែល​មាន​ស្លាបព្រា​កូរស្ករ ​តែ​ដូច​ស្លាបព្រា​ស្រាបៀ។

៦. ប្រទេសអេត្យូពី

ប្រទេស​អេត្យូពីត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កន្លែង​កំណើត​នៃ​កាហ្វេ។ ការភេសជ្ជៈ​មួយ​នេះ​ ត្រូវ​មាន​លក្ខណៈ​ប្រពៃណី​នៃ​វប្បធម៌ជាតិ។ កាហ្វេ​ក្នុងប្រទេសនេះ​ជា​ហេតុផល​ ដើម្បី​ប្រមូល​ផ្តុំ​និង​ទំនាក់ទំនង​សង្គម​ជាមួយ​មនុស្ស​ចាស់ ​មិត្តភក្ដិ​ និង​ក្រុម​គ្រួសារ។

៧. ប្រទេសក្រិក

ពេល​រសៀល​នៅ​រដូវ​ក្ដៅ​ជនជាតិ​ក្រិក​ ​ចូលចិត្ត​ចំណាយ​ពេល​អង្គុយ​លេង និង​ផឹក​កាហ្វេ​មួយ​ពែង ​នៅ​តាម​ទី​ប្រជុំ​ជន​មុន​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ៕

 ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ អាយុ​លើស​ពី ៥០ ឆ្នាំ​គួរ​ញាំ​កាហ្វេ​របៀប​ណា​ល្អ?

ចុចអាន៖ កាហ្វេ​ផ្ដល់​ប្រយោជន៍​​ តែ​ក៏​អាច​មាន​គុណវិបត្តិ​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រសិនបើ….

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម