បរាជ័យអាជីវកម្ម? កុំព្រួយពេក! គ្រប់គ្នានៅសល់ពេលច្រើនទៀតដើម្បីបង្កើតជោគជ័យ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

បរាជ័យអាជីវកម្ម? កុំព្រួយពេក! គ្រប់គ្នានៅសល់ពេលច្រើនទៀតដើម្បីបង្កើតជោគជ័យ

Published

on

ក្នុងជីវិតឬអាជីវកម្មក្ដីភាពមិនសមប្រកបរមែងកើតមានជារឿយៗគ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ ទម្រាំដល់គោលដៅដែលល្អប្រសើរបញ្ហានឹងកើតឡើងជាហូរហែរ ប៉ុន្តែទៅដល់ទិសដៅឬអត់ អាស្រ័យយើងយើងផ្ដេកផ្ដួលឬប្រឹងក្រោកឈរនោះឯង។

បើជីវិតជួបបញ្ហា ឬបរាជ័យលើការរកស៊ីនានា វិធីខាងក្រោមជាចំណុចគួរអានយកមកពិចារណានិងអនុវត្ត៖

សុំ​ជំនួយ

គ្មាននរណាម្នាក់ឆ្លងកាត់ជីវិតដោយជោគជ័យតែម្នាក់ឯងរហូតទេ។ បើក្តីសង្ឃឹមនៅក្នុងខ្លួនចាប់ផ្តើមចុះខ្សោយ យើងអាចស្វែងរកវានៅក្នុងអ្នកដទៃ។ អ្នកផ្សេងក្រៅពីខ្លួនឯងមិនមែនសុទ្ធតែបោះបង់យើងចោលឯណា យ៉ាងហោចនៅមានមិត្តភក្ដិយ៉ាងពីរបីនាក់ ឬបងប្អូនយើង  កំពុងតស៊ូជួយយើងតាមលទ្ធភាពរបស់ពួកគេដែរ។ វាមិនមែនជារឿងអាម៉ាស់ ឬអន់ទេ ក្នុងការស្វែងរកជំនួយពីមនុស្សជិតដិតនឹងខ្លួន។​ ជឿថា ពួកគេមិនសុខចិត្តបិទភ្នែកនោះទេ។

រំលឹកពីមូលហេតុសំខាន់ដែលរុញខ្លួនឯងឲ្យមករកស៊ី

ភាពជោគជ័យ ជាការសម្រេចនូវគោលបំណង មិនមែនជាអ្វីដែលល្អឥតខ្ចោះនោះទេ។ ដូច្នេះមានរឿងជាច្រើនមិនសុទ្ធតែសមប្រកបដោយរលូនទាំងអស់ឡើយ។ គួររំឭកខ្លួនជានិច្ចថា តើយើងចង់បានអីពិតប្រាកដក្នុងអាជីកម្មនេះ? ចង់បានអ្វីមួយ ប្រហែលត្រូវបាត់បង់អ្វីមួយទៅវិញ ហេតុនេះ មុនជោគជ័យលើការរកស៊ីក៏ពេលខ្លះអាចខាតដើមខាតចុង មិនមានអ្វីចម្លែកទេ។

បណ្ដោយតាមពេលមួយរយៈ សឹមចាប់ផ្តើមម្ដង

ទោះបីបរាជ័យក៏ពិតមែន តែមិនគួរបញ្ឈប់យើងពីការសាកល្បងអ្វីដែលថ្មីឡើយ។ ចាញ់ជាកំហុសធ្វើឱ្យយើងកាន់តែរឹងមាំ និងរៀបចំបានល្អសម្រាប់គម្រោងថ្មីៗ។ បើជ្រុលជាអាជីវកម្មរអាក់រអួល ពិបាកងើបមុខបន្តិចបែបនេះ អ៊ីចឹង! សម្រាកសិនក៏បានដើម្បីយកកម្លាំងស្ដារស្ថានការឡើងវិញក្រោយមានកម្លាំង។

ទុកពេលឱ្យខ្លួនសម្រាកសិន

យកពេលដែលកំពុងស្មុគស្មាញសម្រាកនៅផ្ទះខ្លះ ឬទៅលំហែពីរបីសប្ដាហ៍ឲ្យខួរក្បាលធូរស្រាល សឹមគិតថាត្រូវធ្វើអ្វីបន្តទៀត។ ការសម្រាកអាចធ្វើឲ្យអារម្មណ៍ប្រសើរជាងមុន និងអាចគិតរកវិធីល្អៗមកដោះស្រាយបញ្ហាបាន។ ខណៈកំពុងវិលវល់បែបនេះ កុំបន្តដាក់សម្ពាធផ្លូវចិត្តកាន់តែធ្ងន់ថែម ព្រោះគិតច្រើន ក៏មិនអាចជប់អ្វីឲ្យល្អប្រសើរបានល្អវិញដែរ។

ចងចាំថា  នៅសល់ពេលច្រើនទៀតដើម្បីបង្កើតជីវិតជោគជ័យ

បើពិតជាចង់ទទួលជោគជ័យក្នុងជីវិត បើពិតជាចង់ធ្វើអ្វីពិសេសដែលមិនគួរឱ្យជឿ ហើយបើពិតជាចង់បំពេញក្តីសុបិន្តរបស់ខ្លួនឲ្យត្រចះត្រចង់ ចងចាំជានិច្ចថា ការបរាជ័យគឺមិនអាចចៀសរួចឡើយ។ ដួលថ្ងៃនេះ មិនមែនជាថ្ងៃចុងក្រោយនៃជីវិតទេ យើងសល់ពេលច្រើនថ្ងៃច្រើនខែនិងច្រើនឆ្នាំទៅមុខទៀតដើម្បីតស៊ូជាមួយជីវិតនេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ medium

ចុចអាន៖ គន្លឹះរកស៊ីធ្វើជាអ្នកមានរបស់មនុស្សស្រី ដោយមិនចាំបាច់ពឹងបុរស

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម