ព័ត៌មានជាតិ
ពងទាកូនស្រែរនោង មួយថ្ងៃលក់បានជាង១០ម៉ឺនគ្រាប់ អាចកុម្ម៉ង់វេចខ្ចប់ផ្ញើទៅបាន
ពងទាកូនផលិត នៅក្នុងសហគមន៍ស្រែរនោង ខេត្តតាកែវ គឺនៅតែត្រូវបានគេចាត់ទុកថា ជាពងទា ដែលមានរសជាតិឆ្ងាញ់ជាងគេបង្អស់ ហើយមានទីផ្សារធំទូលំទូលាយនៅទូទាំងប្រទេស។
ពងទាកូននេះ ត្រូវបានផលិតឡើង ដោយកសិករប្រមាណជាង ៥០គ្រួសារ ដែលសុទ្ធសឹងតែជាអ្នកមានកសិដ្ឋានចិញ្ចឹមទាធ្វើអាជីវកម្មនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយបានរួមគ្នាបង្កើតជាសហគមន៍ពងទាកូន ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ដែលបច្ចុប្បន្នបានចងក្រងទៅជាសហគមន៍ផលិតពងទាកូនច្បាស់លាស់មួយ និងមានការយកចិត្តទុកដាក់និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពងថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពងនិងបញ្ចេញលក់នៅលើទីផ្សារ។ សម្រាប់តម្លៃបោះដុំពងទាកូនឲ្យម៉ូយធំៗ នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ លោក សូត្រ សុផល ប្រធានសហគមន៍ពងទាកូនស្រែរនោង បានឲ្យដឹងថា ពងទាកូនមានតម្លៃ ចាប់ពី៥០០រៀល ទៅ៥៥០រៀលក្នុងមួយគ្រាប់។ ចំពោះតម្លៃលក់រាយវិញ ក្នុង១គ្រាប់ ៧០០រៀល ក្នុងនោះសហគមន៍បានផ្គត់ផ្គង់ការនាំចេញពងទាកូនក្នុងមួយថ្ងៃៗប្រមាណជា១០ម៉ឺនគ្រាប់ ពងទាប្រៃ និងពងទាសាប ប្រហែល៣ទៅ៤ម៉ឺនគ្រាប់ និងពងទា ដែលភ្ញាស់យកកូនប្រហែល៥ពាន់ក្បាល សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្តក៏ដូចជានាំចេញទៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ។
ចំណែកលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងដែរថា ទានៅសហគមន៍ស្រែរនោង ផលិត១ថ្ងៃបានជាង៥០ម៉ឺនពង សម្រាប់ធ្វើជាពងទាប្រៃ ពងទាសាប ក៏ដូចជាផលិតឲ្យភ្ញាស់ចេញជាពងទាកូន ផងដែរ។ លោកប្រធានមន្ទីរបានអះអាងថា ផលិតផលពងទាពីស្រែរនោង បានផ្គត់ផ្គង់នៅទីផ្សារក្នុងខេត្ត ក៏ដូចជានាំចេញទៅតាមបណ្តាខេត្តផ្សេងៗ ដោយអ្នកទិញមិនចាំបាច់ទៅដល់កន្លែងឡើយ គ្រាន់តែបញ្ជាទិញ អ្នកលក់អាចវេចខ្ចប់ផ្ញើទៅបាន៕
អត្ថបទ៖ វីរៈ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ