ព័ត៍មានទាន់​ហេតុការណ៏
Search
Indonesia's slowing economy is a wakeup call for Joko Widodo

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ធ្លាក់​ចុះ​ ជា​ការ​បង្ហាញ​នូវ​ការ​ប្រឈម​របស់​លោក​ប្រធានាធិបតី​វីដូដូ

ជាលើក​ទី២​ហើយ នៅក្នុង​មួយឆ្នាំ​ ដែល​​កំណើន​របស់ប្រទេស​ឥណ្ឌូនេស៊ី​ ទំនង​ជា​នឹង​ធ្លាក់​ចុះ​ដល់​៥ភាគរយ​នៅក្នុង​ត្រីមាស​កន្លង​មក។ នៅពេល​មានការ​រីកចម្រើន​ដូច​កម្រិត​ស្ដង់​ដារ​ប្រទេស​អ្នក​មាននៅ​លើ​ពិភព​លោក​នោះ សម្រាប់ប្រទេស​ដែលសេដ្ឋកិច្ច​ងើប​ឡើង​​នេះ វា​ជាការ​ខក​ចិត្ដ​ទៅវិញ​ទេ។ កំណើន​ដ៏ខ្សោយ​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ដ៏ធំបំផុត​នៅអាស៊ី​អាគ្នេយ៍​នេះ​ បាន​បង្ហាញ​នូវការប្រឈម​មុខ​មួយ​សម្រាប់​លោក​ប្រធានាធិបតី​ ចូកូ វីដូដូ។

ផលិតផល​ក្នុងស្រុក​សរុប (GDP) រីក​ចម្រើន​៤.៩២ភាគរយ នៅក្នុង​ត្រីមាស​កន្លង​មកពីមួយ​ឆ្នាំ​មុន។ នេះ​បើយោង​ទៅតាម​កា​រព្យាករ​ពី​ការ​ស្ទង់​មតិ​របស់​ Bloomberg ទៅលើ​អ្នកសេដ្ឋ​កិច្ច​១៦នាក់​បាន​ឲ្យ​ដឹង។ នោះគឺជា​អត្រា​ដូច​គ្នា​នៅ​ក្នុង​ត្រីមាស​ទី៣នៃឆ្នាំ​២០១៤ ដែលជា​កម្រិត​ទាប​បំផុត​ចាប់តាំង​ពី​ត្រីមាស​ដូចគ្នា​នៃ ឆ្នាំ​២០០៩។

សេដ្ឋកិច្ច​បានរីកចម្រើន​៥.០១ភាគរយ​នៅ​ក្នុង​រយៈ​ពេល​៣ខែ​ចុងក្រោយ​នៃ​ឆ្នាំ​២០១៤។ រដ្ឋមន្ដ្រី​ក្រសួងហិរញ្ញវត្ថុ​លោក Bambang Brod-jonegoro បាននិយាយ​កាលពី​ថ្ងៃទី៣០ ខែ​មេសា​ថា កំណើន​អាច​នៅ​ក្រោម​៥​ភាគ​រយ​បន្ដិច។ ទិន្នន័យ​ត្រូវបាន​ចេញផ្សាយ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃអង្គារ។

មាន​មូលហេតុ​៤​ ដែលធ្វើ​ឲ្យ​មានកា​របង្អង់​ល្បឿន​នេះ​ គឺៈ

/ចំណាយ​តិច ៖ កា​រចំណាយ​របស់អ្នក​ប្រើប្រាស់​ ដែល​ជា​អ្នក​បើកបរ​ម្នាក់នៃ​ការ​ពង្រីក​សេដ្ឋកិច្ច ​នៅក្នុង​ប្រទេស​ដែលមាន​ប្រជា​ជន​២៥០​លាននាក់​នេះ កំពុង​តែ​បង្ហាញ​នូវសញ្ញា​នៃការ​ទន់​ខ្សោយ​ដោយសារ​ប្រាក់​ rupiah ធ្លាក់​​ថ្លៃ អត្រាការ​ប្រាក់​ឡើង​ខ្ពស់ និង​អតិផរណា​នៅ​ខាង​ក្រោយ​នៃ​តម្លៃ​ប្រេង​ឡើង​ថ្លៃ។

ក្រុមហ៊ុន​​អ្នក​ប្រើប្រាស់​ទាំងឡាយ​ដូចជា​ក្រុម​ហ៊ុន​ផលិតមី PT Indofood Sukses Makmur ក្រុមហ៊ុន​បារី PT Gudang Garam និង​ក្រុម​ហ៊ុន​លក់​រថយន្ដ PT Astra International បាន​រាយ​ការណ៍​អំពីការ​រក​បាន​ប្រាក់ចំណូល​ទាប​នៅត្រី មាស​ទី១​ ដែល​បាន​នាំទៅ​ដល់​ការ​លក់​ភាគហ៊ុន​របស់​ឥណ្ឌូនេសីុ។

/ការ​តស៊ូ​ក្នុងកា​រនាំចេញ ៖ ការ​នាំ​ចេញ​ទំនិញ​គ្រឿងប្រើ​ប្រាស់​របស់​ឥណ្ឌូនេស៊ី កំពុង​ធ្លាក់ចុះ​ដោយសារ​តម្រូវ​ការ​យឺត​នៅប្រទេស​ចិន ជា​ទីផ្សារ​នាំចេញ​ដ៏សំខាន់​របស់​ប្រទេស។ ឥណ្ឌូនេស៊ី នាំចេញ​ប្រេងដូង កៅស៊ូ ប្រេង​កាតឆៅ ធ្យូង​ថ្ម សំណប៉ាហាំង​ និង​ធនធាន​ផ្សេងៗ​ទៀត។

/រដ្ឋាភិបាល​មិន​ទាន់ចាប់​ផ្ដើម​ការ​ចំណាយៈ លោកវីដូដូ ដែលគេស្គាល់​ថា ជាលោក​ចូកូវី ដែរនោះ បាន​សន្យាថា នឹង​ប្រើប្រាស់​រាប់​ពាន់​ rupiah ពីប្រាក់​សន្សំ​បាន​មកពី​ការបោះ​បង់​ចោល​ការ​ឧបត្ថម្ភ​ធន​ប្រេង​ទៅលើការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់ ស្ពាន​ កំពង់ផែ។ នេះ​​នឹង​ធ្វើ​ឲ្យសេដ្ឋកិច្ច​រីកចម្រើន​កាន់តែ​ខ្លាំង​ ប៉ុន្ដែ​​កម្មវិធីនេះ​ទើបតែ​បាន​ចាប់ផ្ដើម​ប៉ុណ្ណោះ។

/ការ​វិនិយោគ​ត្រូវ​​បានពន្យារ​ពេល​សម្រាប់​ពេល​ឥឡូវនេះ ៖ លោកចូកូវី កំពុ​ងតែ​ចែចង់​អ្នក​វិនិយោគ​ទុន​បរទេស​ដើម្បី​ឲ្យ​បង់ថ្លៃ​កម្មវិធី​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់លោក​ ដោយសន្យា​បង្កើន​ល្បឿន​ក្នុង​ការ​ធ្វើ​ឲ្យ​ធូរ​ស្បើយ​ការ​ធ្វើ​​អាជីវ​កម្ម៕

Bloomberg

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684