ព័ត៌មានអន្ដរជាតិ
ភាពតានតឹងកំពុងកើនឡើងខ្លាំងនៅរដ្ឋ Nevada ដែលកំណត់ការចាញ់ឈ្នះ
រដ្ឋ Nevada ដែលអាចជារដ្ឋកំណត់ការចាញ់ឈ្នះរវាងលោក Trump និងលោក Biden ពេលនេះកំពុងតែស្ថិតក្នុងភាពតានតឹងខ្លាំងសម្រាប់ក្រុមអ្នកគាំទ្រ និងក្រុមអ្នកតវ៉ា ខណៈរដ្ឋមួយនេះមានសម្លេងគាំទ្រភាគច្រើនលើគណបក្សប្រជាធិបតេយ្យរបស់លោក Joe Biden ដែលត្រូវការតែតំណាងចំនួន ៦ ទៀតប៉ុណ្ណោះ ។
នៅឯសន្និសីទសារព័ត៌មានមួយនៅទីក្រុង Clark County ដែលជាទីក្រុងធំបំផុតនៃរដ្ឋ Las Vegas អ្នកតវ៉ាបានលោតពីមុខកាមេរ៉ាដោយស្រែកថា “ក្រុមគ្រួសារឧក្រិដ្ឋកម្ម Biden កំពុងលួចការបោះឆ្នោតនេះ ។ បណ្តាញសារព័ត៌មានកំពុងផ្សព្វផ្សាយពីវា!” ។
ទន្ទឹមនោះមន្រ្តីរដ្ឋបាននិយាយថា មិនមានលទ្ធផលទៀតទេនៅថ្ងៃពុធ ប៉ុន្តែការរាប់សន្លឹកឆ្នោតនឹងត្រូវប្រកាសនៅយប់ថ្ងៃព្រហស្បតិ៍ ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាជនរដ្ឋ Nevada បានបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យ ប៉ុន្តែក៏បានគាំទ្រដល់គណបក្សសាធារណរដ្ឋរបស់លោក George W Bush កាលពីឆ្នាំ ២០០០ និងឆ្នាំ ២០០៤ ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ លោក Joe Biden និយាយថា លោកបានឈ្នះសម្លេងឆ្នោតច្រើនជាងបេក្ខជនណាៗទាំងអស់
ចុចអាន ៖ លោក Trump ដាក់ពាក្យបណ្តឹងមួយទៀតឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Georgia
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង