បើ​ចង់​ចូល​ទិញ​អីវ៉ាន់​នៅផ្សារច្បារអំពៅ ត្រូវ​ពាក់ម៉ាស់​និង​បាញ់​ទឹក​អាកុលជា​មុនសិន​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

បើ​ចង់​ចូល​ទិញ​អីវ៉ាន់​នៅផ្សារច្បារអំពៅ ត្រូវ​ពាក់ម៉ាស់​និង​បាញ់​ទឹក​អាកុលជា​មុនសិន​

Published

on

ពិតជា​មិនធម្មតា ដែល​គណៈកម្មការ​ផ្សារ​បន្លែ​ច្បារអំពៅ​ បាន​ធ្វើ​ការ​ដល់​ប្រជាពលរដ្ឋ​ ដែល​ចូល​ទៅ​ទិញ​ឥវ៉ាន់​ក្នុង​ផ្សារ ​ត្រូវ​ពាក់​ម៉ាស់​និង​បាញ់​ទឹក​អាកុល​លាង​សំអាត​ដៃ​មុន​នឹង​ចូល​ផ្សារ។

​យោង​តាម​ប្រភព​ពី​លោក សាន់ ប៊ុន​ណា ប្រធាន​គណៈកម្មការ​ផ្សារ​បន្លែ​ច្បារអំពៅ ​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ ដែល​រូបលោក​ដាក់​កម្លាំង​សន្តិសុខ​ផ្សារ​ តាម​ច្រក​ចេញ​ចូល​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ប្រជាពលរដ្ឋ​ចេញ​និង​ចូល​ផ្សារ ​ត្រូវ​ពាក់​ម៉ាស់​និង​បាញ់​ទឹក​អាកុល​ឲ្យ​បាន​គ្រប់ៗ​គ្នា​នeH ​គឺ​ដើម្បី​ទប់ស្កាត់​នៅ​ជំងឺ​កូ​វីដ​១៩ ឆ្លង​មក​ប្រជាពលរដ្ឋ ព្រោះ​ជំងឺ​នេះ ​កំពុងតែ​កកើត​ឡើង​នៅ​ទូទាំង​ពិភពលោក​ដូច្នេះ ​ក្នុង​បរិវេណ​ផ្សារ​ ដែល​មាន​មនុស្ស​ចេញចូល​រាប់ពាន់​អ្នក ក្នុង​មួយ​ថ្ងៃៗ​នេះ ​គឺ​ទាល់តែ​បង្ការ​ទប់ស្កាត់​ដូច្នេះ​ហើយ​។

​លោក​ សាន់ ប៊ុន​ណា បន្ត​ថា​ មិន​ថា​ឡើយ​តែ​អ្នក​ចូល​ទិញ​ឥវ៉ាន់ ​ក្នុង​ផ្សារ​ត្រូវ​ពាក់​ម៉ាស់​និង​បាញ់​ទឹក​អាកុល​ ​សូម្បី​តែ​អាជីវករ​ ដែល​កំពុង​លក់ដូរ​ក្នុង​ផ្សារ ​ក៏​ត្រូវ​ពាក់​ម៉ាស់​ជា​គំរូ​រួម​ទាំង​សន្តិសុខ​និង​គណ​គ្រប់គ្រង​ផ្សារ​ទៀត​ផង​។ គួរ​បញ្ជាក់​ថា​ ផ្សារ​បន្លែ​ច្បារអំពៅ​នេះ​ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​កណ្តាល​ សង្កា​ត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ហើយ​គណៈ​គ្រប់គ្រង​ផ្សារ​ច្បារអំពៅ​ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​បំណង​ចូល​ទិញ​ឥ​វ៉ាន់​ក្នុង​ផ្សារ​បន្លែ​នេះ ​ត្រូវ​ពាក់​ម៉ាស់​ចាប់ពី​ថ្ងៃ​ទី​១០​ខែ​វិច្ឆិកា​នេះ​តទៅ​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​បង្ក្រាប​ទីតាំង​ជល់​មាន់​ នៅសង្កាត់​ស្ទឹងមានជ័យ​៣

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម