ព័ត៌មានជាតិ
ជនជាប់ឃុំ ១ ៦៣១នាក់ ត្រូវបញ្ជូនមកដាក់ក្នុងពន្ធនាគារដើមវិញ
ជនជាប់ឃុំ ចំនួន ១៦៣១នាក់ ត្រូវបានបញ្ជូនមកដាក់ក្នុងពន្ធនាគារដើមវិញ ក្រោយជំនន់ទឹកភ្លៀងស្រក នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងទីតាំងពន្ធនាគារខេត្តបន្ទាយមានជ័យ ក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ។ លោក អ៊ុង ស៊ីផាន ឯកឧត្តម ឧត្តម អគ្គានុរក្សថ្នាក់លេខ២ ជាប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អ្នកទោសដែលជាប់ឃុំឃាំងមានចំនួន១.៦៣១នាក់ ត្រូវជម្លៀសចេញពីពន្ធនាគារ ខេត្តបន្ទាយមានជ័យ យកទៅដាក់ពន្ធនាគារខេត្តចំនួន ៤ខេត្ត ទី១. ខេត្តឧត្តរមានជ័យ២០០នាក់, ទី២. ខេត្តសៀមរាប ៨៥៥នាក់, ទី៣. ខេត្តកំពង់ធំ ២០០នាក់ និងទី៤. មណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង ៣៧៩នាក់ សរុប ១.៦៣១នាក់។ ក្នុងនោះបញ្ចូនមកដាក់ក្នុងពន្ធនាគារខេត្តវិញ ១ខេត្តឧត្តរមានជ័យ ៨៨នាក់, ២ខេត្តសៀមរាប ៨២៦នាក់, ៣ខេត្តកំពង់ធំ ១៩០នាក់, ៤មណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង២១៤នាក់សរុបមកវិញ១.៣១៩នាក់ ពាក់ព័ន្ធនិងការដោះលែងដោយផុតកំណត់ទោស។ លោក អ៊ុង ស៊ីផាន បានបញ្ជាក់ទៀតថា ក្នុងនោះជនជាប់ឃុំ ត្រូវបានបន្ធូរបន្ថយទោស លើកលែងទោស ក្នុង១ឆ្នាំមានចំនួន៣លើក។



ក្នុងនោះលោក បានធ្វើការផ្ដាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ ត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួល៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ចែកម៉ាស់ ជូនប្រជាពលរដ្ឋ៤០០គ្រួសារ នៅសង្កាត់ឃ្មួញ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ