លោក ជាវ តា​យ សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ថ្នាក់​ទី​១២ ក្នុងស្រុក​កំពង់ត្រាច​​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

លោក ជាវ តា​យ សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ថ្នាក់​ទី​១២ ក្នុងស្រុក​កំពង់ត្រាច​​

Published

on

លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ថ្នាក់​ទី​១២ ឆ្នាំ​សិក្សា​២០១៩-២០២០ មកពី​វិទ្យាល័យ​ទាំង​២​ក្នុងស្រុក​កំពង់ត្រាច ដែល​ត្រូវ​ត្រៀម​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃទី​២១ ខែធ្ធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

​ពិធី​នេះ​បានធ្វើ​ឡើង នៅ​វិទ្យាល័យ​ព្រះបិតា​ជាតិ ស្ថិតក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច ដោយមាន​វត្តមាន អញ្ជើញ​ចូលរួម​ផងដែរ ពី​សំណាក់ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​៨ ក្នុង​ខេត្ត​។​

​មានប្រសាសន៍​សំណេះសំណាល លោក ជាវ តា​យ អភិបាលខេត្ត បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ពិភពលោក​ស្ថិត​ក្នុង​បរិបទ រង​ការ​ញាំញី​ដោយ​ឥទ្ធិពល​ជំងឺ​កូ​វីដ​១៩​។ ប៉ុន្តែ​ក្នុង​នោះ​កម្ពុជា​យើង ពិសេស​ក្នុង​ខេត្តកំពត ពុំ​មាន​បញ្ហា​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ មក​ចូលដល់​ក្នុង​សហគមន៍​ឡើយ​។ ប៉ុន្តែ​ទោះបី​យ៉ាង​នេះ​ក្ដី លោក​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ ពិសេស​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​អាណាព្យាបាល​ទាំងអស់ ដែល​បាន​កំពុង​បង្ក​លក្ខណៈ​និង​បាន​សិក្សា​ត្រៀម​ក្នុង​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២១​ខែ​ធ្នូ ឆ្នាំ ២០២០​ខាងមុខនេះ ត្រូវតែ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ទាំង​អស់​គ្នា បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​កូ​វីដ​១៩​នេះ ឆ្លង​ចូល​ដល់​ក្នុង​សហគមន៍​យើង​ឲ្យ​បានជា​ដាច់ខាត ព្រោះ​បច្ចុប្បន្ន​ជំងឺ​នេះ​មិន​ទាន់​បាន​ធូរស្បើយ ហើយ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។

​ជាមួយ​ឱកាស​នោះ​លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស ឲ្យ​បង្កើន​ការចូលរួម​គោរព​ច្បាប់​នានា ពិសេស​បញ្ចៀស​ការ​ចរាចរ​និង​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បានជា​ដាច់ខាត​ ព្រោះ​បច្ចុប្បន្ន​បញ្ហា​គ្រឿងញៀន​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បាន​បំផ្លាញ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ព្រមទាំង​ធនធានមនុស្ស​ ក្នុង​សង្គម​កម្ពុជា​យើង ​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​។​

​ក្នុង​ឱកាស​នោះ លោក ជាវ តា​យ ក៏បាន​ផ្ដល់​ជូន​នូវ​ថវិកា​សរុប ១៤,៤៦០,០០០​រៀល ជូន​ដល់​លោកគ្រូ អ្នកគ្រូ​បង្រៀន​ថ្នាក់​ទី​១២ ​និង​គណៈ​គ្រប់គ្រង​សាលា​សរុប​ចំនួន​៥៦​នាក់ ​ម្នាក់ៗ​៥​ម៉ឺន​រៀល និង​សិស្សានុសិស្ស​ចំនួន​៥៨៣​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​២​ម៉ឺន​រៀល និង​សៀវភៅ​កម្រង​វិញ្ញាសា​ ផង​ដែរ ព្រមទាំង​ឧបត្ថម្ភ​កងកម្លាំង​សរុប​ចំនួន​១០​នាក់ ដោយ​ម្នាក់ៗ​ទទួល​បាន​ថវិកា​២​ម៉ឺន​រៀល​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន៖ តួនាទី​ដឹកនាំ​របស់​វៀតណាម​ ក្នុង​វេន​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​ភាគ​អាគ្នេយ៍ ឬ​ហៅ​កាត់​ថា​ អាស៊ាន​ (ASEAN)

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម