Connect with us

ព័ត៌មានជាតិ

ចិញ្ចឹម​ពូជ​ទាកាប៉ា​ប៉េកាំង​ ក្នុង​ចំនួន​៥០០​កូន ​២​ខែ​ អាច​រក​ចំណូល​ បាន​១​ពាន់​ដុល្លារ

បានផុស

នៅ

​ពូជ​ទាកាប៉ា​ប៉េកាំង​ជា​ប្រភេទ​ទា ​ដែល​សម្បូរ​ខ្លាញ់​ជាង​ទា​ធម្មតា ​ហើយ​ការ​ចិញ្ចឹម​ទៀតសោត​ ការ​ឆាប់​ធំធាត់​ធ្វើ​ឲ្យ​មាន​អ្នក​ចិញ្ចឹម​ច្រើន​ ទើប​មានការ​នាំចូល​ពូជ​កូន​ទាកាប៉ា​ប៉េកាំង​ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​អន​ឡាញ ​ក្នុង​ទីផ្សារ​រាជធានី​ និង​ខេត្ត​តាកែវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជីវករ​ឈ្មោះ ​ចែ​ ឡាង ជា​អ្នកលក់​ចែកចាយ​បន្ត​ ក្នុង​ក្រុងភ្នំពេញ​ តាមរយៈ​អន​ឡាញ​បាន​ឲ្យ​ដឹង​ថា​កូន​ទាកាប៉ា​ប៉េកាំង​នេះ ​លក់​ចេញ​មួយ​ក្បាល​ថ្លៃ​៥​ពាន់​រៀល បើ​ទិញ​ច្រើន​អាច​ចុះថ្លៃ​មក​នូវ​៤៥០០​រៀល​។​ទាកាប៉ា​ប៉េកាំង ជា​ប្រភេទ​ទា​ដែល​សម្បូរ​ខ្លាញ់​ច្រើន​ ដែល​អាច​អាជីវករ​យក​ទៅ​ខ្វៃ​ឬ​ដុត​ក្នុង​វិធី​មង្គល ឬ​ពិធីបុណ្យ​ផ្សេងៗ​។​ ចែ​ឡាង​បន្ត​ទៀត​ថា បើ​ចិញ្ចឹម​កូន​ទាកាប៉ា​ប៉េកាំង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ចិញ្ចឹម​ ក្នុង​រយៈពេល​២​ខែ​១០​ថ្ងៃ កូន​ទាកាប៉ា​អាច​ឡើង​ទម្ងន់​ដល់​៣​គីឡូ​ហើយ ​ក្នុង​ចំនួន​៥០០​កូន​ អាច​រក​ចំណូល​បាន​១​ពាន់​ដុល្លារ​ ក្នុង​១​វគ្គ​ហើយ​តម្លៃ​ទីផ្សារ​សាច់​ទាកាប៉ា​ប៉េកាំង​ ក្នុង​១​គីឡូក្រាម​តាម​ហាងឆេង​៧​ពាន់​រៀល​ទៅ​១១០០០​រៀល​។​ ដេប៉ូ​លក់​ចែកចាយ​កូន​ទាកាប៉ា​ប៉េកាំង​នេះ​ មាននៅ​រាជធានី​ភ្នំពេញ​និង​នៅ​ទីតាំង​ខេត្ត​តាកែវ​៕

អត្ថបទ៖ កញ្ញា វ៉ាត

សូមចុចអាន៖ ចម្លាក់រូបតោមួយ​គូ​តម្លៃ​ ៣ ០០០ ដុល្លារ ប្រើ​ពេល​ ២ ខែ​ទើប​ឆ្លាក់​រួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម