ព័ត៌មានជាតិ
អាជ្ញាធរបន្តធ្វើអនាម័យតាមដងផ្លូវនិងស្ពាន ដើម្បីចូលរួមថែរក្សាបរិស្ថានក្នុងមូលដ្ឋាន
អាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានចុះធ្វើអនាម័យតាមដងផ្លូវនឹងលើស្ពាន ដើម្បីចូលរួមថែរក្សាបរិស្ថានក្នុងមូលដ្ឋាន បើទោះបីជាថ្ងៃឈប់សម្រាកការងារក៏ដោយ។
ជាក់ស្តែងនៅថ្ងៃអាទិត្យទី២៥ខែតុលានេះ បងប្អូនប្រជាពលរដ្ឋបានដើរលេងកម្សាន្តជាថ្ងៃឈប់សម្រាក ប៉ុន្តែអាជ្ញាធរខណ្ឌច្បារអំពៅចាប់តាំងពីថ្នាក់ខណ្ឌដល់សង្កាត់ទាំង៨បានសហការណ៍គ្នាធ្វើអនាម័យបោសសំអាតនឹងលាងផ្លូវទាំងលើកំណាត់ស្ពាន ដើម្បីកុំឲ្យមានសំរាមលើទីតាំង ដែលកំពុងធ្វើអនាម័យ។
ទាក់ទិននឹងការចុះធ្វើអនាម័យលើស្ពានព្រះមុនីវង្សចាស់ លោកយុិន វុធ ចៅសង្កាត់ច្បារអំពៅទី២បាននិយាយថា កម្លាំងអាជ្ញាធរសង្កាត់របស់លោកកំពុងបោសនិងលាងសំអាតលើស្ពានព្រះមុនីវង្សចាស់តាំងពីព្រឹកព្រលឹមអុរមកម្ល៉េះ។ លោកចៅសង្កាត់បន្តថា នៅលើទ្រូងស្ពាន គឺច្រើនតែកំណកខ្សាច់ដែលបង្កឡើងដោយរថយន្តដឹកខ្សាច់ឆ្លងកាត់ស្ពានហើយភាគច្រើនជាខ្សាច់សើមទើបធ្លាក់លើស្ពានបែបនេះ។
ដោយឡែកលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណៈការសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ការសំអាតអនាម័យលើដងផ្លូវរាល់ថ្ងៃនេះ គឺអាជ្ញាធរខណ្ឌច្បារអំពៅបានអនុវត្តន៍ជាប្រចាំបើពុំដូច្នោះទេ គឺកំណកដីនឹងសំរាមច្បាស់ជាពេញលើផ្លូវ ដោយសារអ្នកដំណើរមួយចំនួនបោះសំរាមចោលលើផ្លូវនឹងលើស្ពានតែម្តង។ ក្នុងនោះលោកប្រធានការវិន័យ បានសំណូមពរដល់បងប្អូនអ្នកធ្វើដំណើរក៏ដូចជាប្រជាពលរដ្ឋមេត្តាចូលរួមថែរក្សាបរិស្ថាន ដើម្បីឲ្យមូលដ្ឋានខណ្ឌច្បារអំពៅបានល្អស្អាតនិងគ្មានសំរាម ហើយអាជ្ញាធរក៏សុំការចូលរួមពីសំណាក់ប្រជាពលរដ្ឋទើបដំណើរការរក្សាបរិស្ថានបានទៅដោយជោគជ័យ៕
អត្ថបទ៖ នរា
សូមចុចអាន៖ អ្នកស្លាប់ស្លាប់ដោយទឹកជំនន់កើនដល់ ៤០នាក់ និងប៉ះពាល់២០ រាជធានី ខេត្ត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ