ព័ត៌មានជាតិ
អ្នកស្លាប់ស្លាប់ដោយទឹកជំនន់កើនដល់ ៤០នាក់ និងប៉ះពាល់២០ រាជធានី ខេត្ត
អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបានធ្វើឲ្យ ប៉ះពាល់២០ រាជធានី-ខេត្ត ស្មើ ១១៧ ក្រុង ស្រុកខណ្ឌ ក្នុងនោះរួមមាន ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ។

បើតាមរបាយការណ៍ដដែលនោះ ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនប្រមាណ ១៣៦,៤៤២គ្រួសារ ស្មើប្រមាណ ៥៤៥,៧៦៨ នាក់។ ប្រជាជនជម្លៀសប្រមាណ១១,៨៣៨ គ្រួសារ ស្មើប្រមាណ ៤៧,៣៥២នាក់។ ប្រជាជនស្លាប់ ៤០នាក់ (ធៀបល្ងាច ថ្ងៃទី២៣ ខែតុលា កើន១នាក់)។

ក្នុងនោះជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋប្រមាណ ១២០,៤១៨ខ្នង និងខូចខាត ៦៣ខ្នង សាលារៀនលិចទឹកប្រមាណ ៩២៥កន្លែង និងវត្តលិចទឹកប្រមាណ ៣០៥កន្លែង។ ស្រូវលិចទឹកប្រមាណ ២៧០,០០៧ហិកតា និងដំណាំរួមផ្សំលិចទឹក ៨៨,៧៧៩ហិកតា, ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ៦១៦ គ.ម, ផ្លូវលំជន បទលិចទឹកប្រមាណ ១,៦៨៥ គ.ម, ទំនប់ ប៉ះពាល់ប្រមាណ ៤១ គ .ម, ប្រឡាយមេ ប៉ះពាល់ប្រមាណ ២៣៧ គ.ម ប្រឡាយ រង ប៉ះពាល់ប្រមាណ ២១៧ គ.ម, ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ១៤៤ គ.ម, ច្រាំងទន្លេ ប៉ះពាល់២១៩៥ ម៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ