ព័ត៌មានជាតិ
ករណីហិង្សារវាងមេប៉ុស្តិ៍បិតត្រាំង ជាមួយពលរដ្ឋត្រូវបានដោះស្រាយបញ្ចប់
ពលរដ្ឋម្នាក់បានយល់ព្រមទទួលយកការសម្របសម្រួលជាមួយមេប៉ុស្ត៍បិតត្រាំង ដើម្បីបញ្ចប់រឿង ហិង្សា ដែលលោកមេប៉ុស្តិ៍ និងកូនចៅជាច្រើននាក់ បានវាយមកលើខ្លួន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ថា តាមរយៈ Facebook មួយមានឈ្មោះ Pa Rak Sa បានរៀបរាប់ពីដំណើររឿងក្នុងវីដេអូឃ្លីប រួមនិងសរសេរសារយ៉ាងដូច្នេះថា «គ្រាន់តែគាត់ទៅប្តឹងបាត់របស់ មេប៉ូលិសសង្កាត់បិតត្រាំង និងកូនចៅរបស់គាត់ បានព្រួតគ្នាវ៉ៃ គាត់ដល់ថ្នាក់នឹង»។ ជនរងគ្រោះមានឈ្មោះ ទឹម ចំរ៉ុង បានប្រាប់ថា លោក តាន់ ពិសិដ្ឋ មេប៉ុស្តិ៍បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងកូនចៅដែលជាកម្លាំងប្រជាការពារ ពិតជាបានប្រើអំពើហិង្សា លើខ្លួនពិតមែន។
ក្រោយពីជនរងគ្រោះបានបង្ហោះសាររួចមក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចុះទៅស្រាវជ្រាវពីករណីនេះ ជាលទ្ធផលបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០និង០៧នាទី ជនរងគ្រោះឈ្មោះទឹម ចំរ៉ុង ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរបើកបរ ទូរស័ព្ទមកឈ្មោះ តាន់ ពិសិដ្ឋ តែដោយសារមានការភាន់ច្រឡំរួមជាមួយទាស់សម្ដីគ្នា បានបង្កឲ្យមានអំពើហិង្សា បណ្ដាលឲ្យជនរងគ្រោះរបួសស្រាល។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោយពីមានករណីនេះកើតឡើង ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយលោក តាន់ ពិសិដ្ឋ ធ្វើការសុំទោសទៅកាន់លោក ទឹម ចំរ៉ុង ដែលរងបួស ហើយក៏បានធ្វើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ ហើយភាគីទាំង២សន្យាថា មិនប្តឹងផ្តល់នៅចំពោះមុខលោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ និងស្នើសុំឲ្យប្រធានអង្គភាពធ្វើការអប់រំណែនាំកងកម្លាំង ដែលបានប្រព្រឹត្តខុសឆ្គង ទៅតាមវិន័យកងកម្លាំង៕
អត្ថបទ៖ ជលសាល
សូមចុចអាន៖ចុះស្រាវជ្រាវកាស៊ីណូជាប់ព្រំដែនវៀតណាមមួយកន្លែង សង្ស័យបើកឲ្យពលរដ្ឋខ្មែរចូលលេង
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត