ខ្សែ​រាជវង្ស​ដែល​​ត្រួសត្រាយផ្លូវ​បាន​ជោគជ័យ​លើ​វិស័យ​ម៉ូដ​កម្រិត​ពិភពលោក – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ខ្សែ​រាជវង្ស​ដែល​​ត្រួសត្រាយផ្លូវ​បាន​ជោគជ័យ​លើ​វិស័យ​ម៉ូដ​កម្រិត​ពិភពលោក

Published

on

នេះ​ជា​ខ្សែ​រាជវង្ស​ទាំង៥ អង្គ ​ដែល​ជោគជ័យ​លើ​វិស័យ​ម៉ូដ​កម្រិត​ពិភពលោក៖

១. ព្រះនាង​ Lady Amelia Windsor

ព្រះនាង​ត្រូវ​ជា​បងប្អូន​ជីដូន​មួយ​ទីបី​របស់​ព្រះអង្គ​ម្ចាស់ William និង Harry របស់​ចក្រភព​អង់គ្លេស ​ប៉ុន្តែ Lady Amelia Windsor កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​កាន់​តែ​ធំ​នៅ​ក្នុង​ពិភព​ម៉ូដ។

ព្រះនាង​ថែម​ទាំង​ចាប់​យក​អាជីព​មួយទៀត​ដោយ​ការ​ព្យាយាម​ច្នៃ​ម៉ូដ​ និងសហការ​ជាមួយ​អ្នក​រចនា​ស្បែកជើង Chilvers ក៏​ដូចជា​ម៉ាក​គ្រឿង​អលង្ការ Tada និង Toy ។ ព្រះនាង​គឺ​ជា​រាជវង្ស​មួយ​ដែល​មមាញឹក​ជាមួយ​ការងារ​បំផុត។

២. ព្រះនាង Maria-Olympia នៃ​ប្រទេស​ក្រិក​និង​ដាណឺម៉ាក

ព្រះនាង Maria-Olympia នៃ​ប្រទេស​ក្រិក​និង​ដាណឺម៉ាក​ មិនមែន​ជា​មនុស្ស​ចម្លែក​នឹង​ពិភព​ម៉ូដ​ទេ។ ដោយ​ក្ដី​រីករាយ​ពី​គ្រួសារ​រាជវង្ស​ក្រិក ​ទ្រង់​​បាន​សិក្សា​នៅ​សាលា​រចនា​ម៉ូដ​នៅ​ឯ​ទីក្រុង​ញូវយ៉ក​ និង​បាន​យក​គំរូ​តាម​យុទ្ធនាការ​ម៉ាក​ល្បី​ៗ ជា​ច្រើន។

៣. ព្រះនាង Marie-Chantal  ប្រទេស​ក្រិក

ទោះបី​ជា​ទ្រង់ មក​ពី​ប្រទេស​ក្រិក​ ហើយ​មិន​បាន​កើត​ក្នុង​រាជវង្ស​ក៏ដោយ ​តែ​ទ្រង់​បាន​កើត​នៅ​ក្នុង​គ្រួសារ​នៃ​ពិភព​ជំនួញ។ ប្រសូត​នៅ​ហុងកុង​ជា​កូនស្រី​របស់​មហា​សេដ្ឋី  Robert Warner Miller និង​ព្រះនាង Marie-Chantal  បាន​បង្កើត​យីហោ​សំលៀកបំពាក់​កុមារ​ប្រណីត​ដែល​មាន​ឈ្មោះ​ខ្លួនឯង​នៅ​ឆ្នាំ ២០០០។

៤. ព្រះនាង Deena Aljuhani Abdulaziz នៃ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត

ព្រះនាង Deena Aljuhani Abdulaziz នៃ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ​មាន​អាជីព​មួយ​ក្នុង​វិស័យ​ម៉ូដ មុន​ពេល​អភិសេក​ជាមួយ​រាជវង្ស ​គឺ​ព្រះអង្គម្ចាស់ Sultan bin Fahad bin Nasser bin Abdulaziz។

ទ្រង់​ចូលចិត្ត​ម៉ូដ​សំលៀកបំពាក់​តាំង​ពី​នៅ​អាយុ ៦ ឆ្នាំ ​នៅ​ពេល​ទ្រង់​ត្រូវ​បាន​គេ​នាំ​ទៅ​កម្មវិធី​បង្ហាញ​ម៉ូដ​និង​ព្រឹត្តិការណ៍​ជាច្រើន។ ទ្រង់​ក៏​បាន​បើកហាង​លក់​សំលៀកបំពាក់​ប្លែកៗ​តែ​មួយ​គត់ ​ដែល​មាន​ឈ្មោះ​ថា DNA នៅ Riyadh ក្នុង​ឆ្នាំ ២០០៦

៥. ព្រះនាង Sirivannavari Nariratana Rajakanya

ព្រះនាង Sirivannavari គឺ​ជា​រាជវង្ស​នៃ​ប្រទេស​ថៃ​ ហើយ​ទ្រង់​ក៏​មាន​សមិទ្ធផល​ដ៏​គួរ​ឲ្យ ចាប់អារម្មណ៍​ ជា​ច្រើន​ផង​ដែរ។

ក្នុង​នាម​ជា​បុត្រី​តែ​មួយ​គត់​របស់​ស្ដេច​ថៃ  ទ្រង់បាន​ចាត់ចែង​ធ្វើ​ឲ្យ​ខ្លួន​ទ្រង់​មាន​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ពិភព​ម៉ូដ​និង​កីឡា​ផង​ដែរ។

ព្រះនាង​មិន​ត្រឹម​តែ​ជា​អ្នក​ច្នៃ​ប្រឌិត​​ដែល​នៅ​ពី​ក្រោយ​យីហោ​ប្រណីត Sirivannavari នៃ​ទីក្រុង​បាងកក​ឡើយ​ តែ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​បំណែក​ដ៏​ឆើតឆាយ​និង​ស៊ីវិល័យ ​ដែល​មាន​ភ្ជាប់​ជាមួយ​ហត្ថលេខា​របស់​ទ្រង់​និង​បំផុស​​គំនិត​ដោយ​សំលៀកបំពាក់​ប្រពៃណី​ថៃ​។

ទ្រង់​ក៏​ជា​អ្នក​លេង​វាយ​សី​ដ៏​ពូកែ​ និង​​បាន​ឈ្នះ​មេដាយ​មាស​មួយ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ ២០០៥ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖កសាង​ប្រេន​បាន​ល្បី​ត្រដែត ​​បុគ្គល​ក៏​ក្លាយ​ជា​មហាសេដ្ឋី​​ក្នុង​វិស័យ​ម៉ូដ​ដូចគ្នា

ចុចអាន៖ជីវិត​ដ៏​អាថ៌កំបាំង​របស់​កូនស្រី​ប្រធានាធិបតី វ្លាឌីមៀពូទីន ​ដែល​គ្រប់គ្នា​មិន​ធ្លាប់​បាន​ដឹង

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម