ឆក់​ទូរស័ព្ទ​មិនបាន​សម្រេច​ ដួល​ម៉ូតូ​ខ្លួនឯង​ជាប់​ខ្នោះ​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ឆក់​ទូរស័ព្ទ​មិនបាន​សម្រេច​ ដួល​ម៉ូតូ​ខ្លួនឯង​ជាប់​ខ្នោះ​

Published

on

សមត្ថកិច្ច​បាន​ចាប់​ជនសង្ស័យ​២​នាក់ ​ក្នុងចំណោម​បក្ខពួក​៥​នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​មិនបាន​សម្រេច កាល​ពី​វេលា​ម៉ោង ៦​និង ៤០​នាទី​ព្រឹក ថ្ងៃ​ទី២៨ ​ខែតុលា ឆ្នាំ ២០២០ ​ចំណុច​មុខ​ស្តុ​ប​៣​ស្ថាប័ន​ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១​ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១​ឈ្មោះ ​ឡាក់ ទីន​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​១, ទី​២​ឈ្មោះ ជា វណ្ណៈ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ចុង​ខ្សាច់​ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1H 2626​ ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ទាំងពីរ​នាក់​ជិះ​ធ្វើ​សកម្មភាព​។

​តាម​ចម្លើយ​សារ​ភាព​ពី​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គេ​មាន​គ្នា​ចំនួន​៥​នាក់​ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ មិនបាន​សម្រេច​នៅ​ចំណុច​មុខ​ស្តុ​ប​៣​ស្ថាប័ន​ភ្លាមៗ​នោះ​ ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ ដែល​ល្បាត​ក្បែរ​នោះ​ដេញ​តាម​ចាប់​​តែ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​គេច​ខ្លួន​បាត់​ នៅសល់​ជនសង្ស័យ​២​នាក់​ខាង​លើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ក្នុង​ល្បឿន​លឿន​រហូតដល់​ផ្លូវ​១០៥​ ក្រុម​៤​ភូមិ​ទួល​សំពៅ ​សង្កាត់​ទួល​សង្កែ​ទី​១​ ដោយ​ស្ថានភាព​ភ័យ​ពេក​បាន​ដួល​ម៉ូតូ​ ត្រូវ​ប៉ូលិស​ប្រមាញ់​បានតែ​ម្តង​។ ក្រោយពី​កើ​ត​ហេតុ សមត្ថកិច្ច ប៉ុស្តិ៍ទួលសង្កែទី​១​ នាំមក​កាន់​ប៉ុស្តិ៍​សាក​សួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទ៖ ឌី​រៀ

សូមចុចអាន៖ ​ជនជាតិ​ថៃ​​២​នាក់​ស្លាប់​ ពេល​បើក​ត្រាក់ទ័រ​ជាន់​មីន​តោន​​​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម